ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​វិច​ទ័​រថា ​គ្រួសារ​ទាំង​២​នៅ​រាប់រក​គ្នា ទោះ​នី​ឡា និង​គូ​ដណ្តឹង​បែក​គ្នា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​សុវណ្ណ រិ​ទ្ធី ហៅ តា​វិច​ទ័​រ ចាត់​ទុក​ការ​ផ្តាច់​ពាក្យ​កូនស្រី​របស់​លោក​គឺ​កញ្ញា​វ៉ា​ន់ នី​ឡា និង​គូ​ដណ្តឹង​ដោយសារ​គ្មាន​និស្ស័យ​រស់នៅ​ជាមួយ​គ្នា ។…

រាជធានី​ភ្នំពេញ ៖ លោក​សុវណ្ណ រិ​ទ្ធី ហៅ តា​វិច​ទ័​រ ចាត់​ទុក​ការ​ផ្តាច់​ពាក្យ​កូនស្រី​របស់​លោក​គឺ​កញ្ញា​វ៉ា​ន់ នី​ឡា និង​គូ​ដណ្តឹង​ដោយសារ​គ្មាន​និស្ស័យ​រស់នៅ​ជាមួយ​គ្នា ។

លោកតា​វិច​ទ័​រ ប្រកាន់​ជំហរ​នៅ​រាប់​ងា​ន​គ្នា​ដដែល​ជាមួយ​គ្រួសារ​ខាង​ប្រុស បើ​ទោះបីជា កូន​ៗ​បាន​បែកបាក់​គ្នា​ក៏​ដោយ ។

អ្នក​រៀបចំ​កម្មវិធី​កម្សាន្ត​របស់​ស្ថានីយទូរទស្សន៍​CTN​លោក​សុវណ្ណ ឫ​ទ្ធី ប្រាប់​កោះ​សន្តិ​ភាព​​ថា «​រឿង​របស់ ក្មេង​ៗ​ខ្ញុំ​ជា​ចាស់ទុំ​គឺ​មិន​ចង់​និយាយ​អ្វី​ច្រើន​ទេ ប៉ុន្តែ​ការ​បែកបាក់​គ្នា​របស់​វ៉ា​ន់ នី​ឡា នា​ពេល​នេះ​គឺជា​និស្ស័យ ។

បើ​កូន​ទាំង​ពីរ​គ្មាន​និស្ស័យ​រស់នៅ​ជាមួយ​គ្នា​បាន​ទេ គឺ​ត្រូវ​តែ​បែក​គ្នា​ដោយ​ជៀស​មិន​រួច ប៉ុន្តែ​សម្រាប់ ចាស់​ៗ​ទាំង​សងខាង​គឺ​នៅ​តែ​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ដដែល »​។

លោក​សុវណ្ណ រិ​ទ្ធី ហៅ​តា​វិច​ទ័​រ មិន​បាន​បញ្ជាក់​ថា ចំណង​ស្នេហ៍​រវាង​កូនស្រី​របស់​លោក វ៉ា​ន់ នី​ឡា និង​គូ​ដណ្តឹង​អាច​នឹង​ឈាន​ទៅ​រក​ការ​ផ្សះផ្សា​គ្នា​វិញ ឬ​យ៉ាងណា​នោះ​ឡើយ។ កន្លង​មក​លោក​ធ្លាប់​អះអាង​ថា រឿង ក្មេង​ៗ​រូប​លោក​មិន​លូកដៃ​ចូល​ឡើយ បើ​ទោះ​បី​ជា​ពិធី​ភ្ជាប់ពាក្យ​ដែល​បាន​កើតឡើង​រវាង​វ៉ា​ន់ នី​ឡា និង​គូ​ដណ្តឹង​ផ្តើម​ចេញពី​ការ​ផ្សំផ្គុំ​ពី ចាស់​ៗ​ទាំង​សងខាង​ក៏​ដោយ ។

បន្ទាប់​ពី​ការ​ប្រកាស​ផ្តាច់ចំណង​ស្នេហ៍​ពី​គូ​ដណ្តឹង​ជា​សាធារណៈ​រួច​មក​វ៉ា​ន់ នី​ឡា បាន​បង្ហោះ​សារ​តាម Instargrame របស់​នាង​ថា នាង​មិន​ប្រាថ្នា​បុរស​ដែល​មានទ្រព្យ​ច្រើន​ទេ សំខាន់​បុរស​រូប​នោះ​ចេះ​ស្រឡាញ់​នាង​ដូច​ប៉ា​ម៉ាក់​របស់​នាង ហើយ​ចេះ​យល់ចិត្ត​នាង​។

តារា​កំប្លែង​កញ្ញា​វ៉ា​ន់ នី​ឡា បាន​ភ្ជាប់ពាក្យ​យ៉ាង​ឱឡារិក​ជាមួយ​គូ​ដណ្តឹង​ជា​កូនប្រុស​ថៅកែ​ល្ខោនបាសាក់​ភី សុ​គ​ន្ធី គឺ​លោក​ផ​ន រង្សី កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៦ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ