ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសិល្បៈ​មួយ​ចំនួន​មាន​ជំងឺ​ធ្ងន់​ក្នុង​ឆ្នាំ​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០១៧​នេះ​សិល្បករ​មួយ​ចំនួន​មាន​ជំងឺ​ធ្ងន់ រហូត​អ្នកខ្លះ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្រៅប្រទេស​ទៀត​ផង ។ តារា​កំប្លែង​នាយ​វីតាមីន​សេ ៖ ក្នុង​វ័យ​ជាង​៧០​ឆ្នាំ​មាន​ជំងឺ​ដុំ​សាច់​ក្នុង​ថ្លើម ហើយ​ត្រូវ​អ្នក​នាង​ប៉េងប៉ោង​ជា​កូន និង​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​ជា​បន្ទាន់…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០១៧​នេះ​សិល្បករ​មួយ​ចំនួន​មាន​ជំងឺ​ធ្ងន់ រហូត​អ្នកខ្លះ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្រៅប្រទេស​ទៀត​ផង ។

តារា​កំប្លែង​នាយ​វីតាមីន​សេ ៖ ក្នុង​វ័យ​ជាង​៧០​ឆ្នាំ​មាន​ជំងឺ​ដុំ​សាច់​ក្នុង​ថ្លើម ហើយ​ត្រូវ​អ្នក​នាង​ប៉េងប៉ោង​ជា​កូន និង​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​ជា​បន្ទាន់ ។

នាយ​វីតាមីន​សេ​ត្រូវ​បាន​សប្បុរសជន​មួយ​ចំនួន​ជួយ​ឧបត្ថម្ភ​សម្រាប់​ការ​ព្យាបាល ពិសេស​​បានការ​អាណិត​ពី​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ផ្តល់​ប្រាក់​៦​ម៉ឺន​ដុល្លារ​សម្រាប់​ព្យាបាល ។

តារា​សម្តែង​ស្រី​ពេជ្រ ចរណៃ ៖ តារា​ស្រី​ម្នាក់​នេះ​មាន​ជំងឺ​បេះដូង​ធ្ងន់ ហើយ​ត្រូវការ​ប្រាក់​ច្រើន​សម្រាប់​ព្យាបាល ។ នាង​ត្រូវ​សាច់ញាតិ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ហើយ​អ្នក​អាណិត​មួយ​ចំនួន​បាន​ជួយ​ប្រាក់​ឧបត្ថម្ភ ក្នុង​នោះ​អតីត​តារាភាពយន្ត​លោក​ខៃ ប្រ​សិ​ដ្ឋ បាន​ចេញពី​អូស្ត្រាលី​ទៅ​កាន់​ប្រទេស​ថៃ​ជូន​ប្រាក់​រាប់​ពាន់​ដុល្លារ​ដល់​នាង​ដើម្បី​សង្គ្រោះ​​ជីវិត ។

តារា​សម្តែង​លោក​យូ ឌី​ស្កូ ៖ មក​ទល់​ពេល​នេះ​ការ​វះកាត់​ប្តូរ​ក្រលៀន​របស់​តារា​សម្តែង​យូ​ឌី​ស្កូ ហាក់​នៅ​មាន​សង្ឃឹម​តិច បន្ទាប់​ពី​លោក​ចំណាយ​លើ​ការ​ព្យាបាល​អស់​ច្រើន​អំឡុង​ពេល​សម្រាក​នៅ​មន្ទីរពេទ្យ ។

គ្រាន់តែ​ជា​ស្បើយ​ខ្លះមក​លោក​យូ ឌី​ស្កូ វិល​ទៅ​រក​ការ​សម្តែង​វិញ​ទាំង​ស្លេកស្លាំង​ដើម្បី​ដោះស្រាយ​ជីវភាព​ចំពោះ​មុខ ។

តារា​សម្តែង​លោក​យូ ឌី​ស្កូ មាន​ជំងឺ​ទឹកនោមប្រៃ ហើយ​បាន​ចុះ​ស្គម​ខ្លាំង ។

តារាចម្រៀង​មនោសញ្ចេតនា​លោក​សួ​ស សង​វាចា ៖ លោក​មាន​ជំងឺលើសឈាម​រហូត​ទាញ​ដៃជើង​បង្អាក់​អាជីព​សិល្បៈ​ប្រមាណ​២​ឆ្នាំ​មក​ហើយ ។ រហូត​មក​ទល់​ពេល​នេះ​លោក​សួ​ស សង​វេចា នៅ​តែ​មិន​ទាន់​ជា​ស្បើយ​នៅឡើយ ។

លោកតា​ផ្លុ​ង មឿ​ក ៖ អ្នកចម្រៀង​អា​យ៉ៃ​ជើង​ចាស់​រូប​នេះ​ឈាន​ដល់​វ័យ​ជរា និង​មាន​ជំងឺ​រ៉ាំរ៉ៃ​ច្រើន​មុខ ។ គាត់​ទទួល​បានការ​ឧបត្ថម្ភ​ពី​សប្បុរសជន​ជា​បន្តបន្ទាប់ តែ​រហូត​ដល់​បច្ចុ​ប្បន្ន​គាត់​នៅ​មិន​ទាន់​ជា​ស្បើយ​នៅឡើយ ខណៈ​ក្រុម​គ្រួសារ​កំពុង​ជួប​ការ​ខ្វះខាត ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ