ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ដុះ​កន្ទុយ​ ម្តាយមិន​ឱ្យ​វះកាត់​ ព្រោះ​ខ្លាច​ត្រូវ​បណ្តាសា

6 ឆ្នាំ មុន

វេ​ប​សាយ​ «Mirror» ​របស់​អង់គ្លេស​បាន​បង្ហាញ​រឿងរ៉ាវ​របស់​កុមារ​តូច​អាយុ​៣​ឆ្នាំ​នៅ​ប្រទេស​ឥណ្ឌា​ដុះ​កន្ទុយ​ពីក្រោយ​ធ្វើ​ឱ្យ​អ្នក​ប្រទះ​ឃើញ​តែងតែ​លាន់មាត់​ថា​ «​ជា​ហនុមាន​ចាប់ជាតិ​» ។ ក្មេង​ប្រុស​​គ្រឹ​ស្នា យ៉ា​ទេព ដុះ​សាច់​វែង​ប្រៀប​ដូច​កន្ទុយ​ក្លាយ​ជាទី​សក្ការ​របស់​ពលរដ្ឋ​នៅ​ក្នុងភូមិ​គូ​គូ​ធី រដ្ឋ​Uttar Pradesh…

វេ​ប​សាយ​ «Mirror» ​របស់​អង់គ្លេស​បាន​បង្ហាញ​រឿងរ៉ាវ​របស់​កុមារ​តូច​អាយុ​៣​ឆ្នាំ​នៅ​ប្រទេស​ឥណ្ឌា​ដុះ​កន្ទុយ​ពីក្រោយ​ធ្វើ​ឱ្យ​អ្នក​ប្រទះ​ឃើញ​តែងតែ​លាន់មាត់​ថា​ «​ជា​ហនុមាន​ចាប់ជាតិ​» ។

ក្មេង​ប្រុស​​គ្រឹ​ស្នា យ៉ា​ទេព ដុះ​សាច់​វែង​ប្រៀប​ដូច​កន្ទុយ​ក្លាយ​ជាទី​សក្ការ​របស់​ពលរដ្ឋ​នៅ​ក្នុងភូមិ​គូ​គូ​ធី រដ្ឋ​Uttar Pradesh ។ លើស​ពី​នេះ​អ្នក​ភូមិ​តែងតែ​សុំ​ពរ​ពី​ក្មេង​រូប​នោះ ។

ចំណែក​នាង​កា​វី​តា អាយុ​២២​ឆ្នាំ ជា​ម្តាយ​មិន​ហ៊ាន​នាំ​កូន​ទៅ​វះកាត់​ទេ ព្រោះ​បារម្ភ​ថា ​នឹង​ត្រូវ​បណ្តាសា ព្រោះ​មុន​នេះ​ធ្លាប់​នាំ​ទៅ​វះកាត់​ដែរ ប៉ុន្តែ​ឈឺចាប់​ពេក ​ទើប​មិន​អាច​វះកាត់​បាន ។ អ្នកស្រុក​បាន​ក្រើនរំលឹក​កុំ​ឲ្យ​វះកាត់ រីឯ​ឪពុក​លោក ​ស៊ុន យ៉ា​ទេព មាន​ជំនឿ​ថា កូន​ខ្លួន​ជា​ហនុមាន​ចាប់ជាតិ​ពិតប្រាកដ​មែន ។

ដោយឡែក​គ្រូពេទ្យ​បញ្ជាក់​ថា កន្ទុយ​នោះ​ដុះ​ចេញពី​ឆ្អឹងខ្នង ដោយសារ​អាការ​ហៅ​ថា​«Spina Bifidia»​ ដោយ​កំហុស​ខុស​ប្រក្រតី​នៅ​ក្នុង​រយៈពេល​១​ខែ​ដំបូង​នៃ​កា​រវិ​វ​ឌ្ឍ​កំណ​កំណើត ។ រី​អ្នកជំនាញ​ផ្សេង​ទៀត​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ពី​កង្វះខាត​អាស៊ី​ដ​ហ្វូ​លិក ​(Folic) ​នៅ​មុន​ពេល​ម្តាយ​ពពោះ និង​នៅ​ស​ប្តា​ហ៍​ដំបូង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ