ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ក្លឹ​ប​តោ​ខៀវ Eden Hazard ថា Messi ខ្លាំង​ជាង Ronaldo

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា កីឡាករ​ក្លឹ​ប​តោ​ខៀវ Chelsea បាន​អះអាង​ថា Messi ជា​កីឡាករ​លេខ​មួយ និង…

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា កីឡាករ​ក្លឹ​ប​តោ​ខៀវ Chelsea បាន​អះអាង​ថា Messi ជា​កីឡាករ​លេខ​មួយ និង Ronaldo លេខ​ពីរ ។

កីឡាករ​ជើង​ខ្លាំង​របស់​ក្លឹ​ប​តោ​ខៀវ Eden Hazard បាន​លើក​ឡើង​ថា ៖ “​ពិត​ណាស់ បើ​អ្នក​ប្រកួត​គឺ​ត្រូវ​ប្រកួត​ជាមួយនឹង​ជើង​ខ្លាំង​ផុត​លេខ ។ ក្លឹ​ប​ផុត​លេខ និង​កីឡាករ​ផុត​លេខ ។ Messi គឺជា​កីឡាករ​ខ្លាំង​ផុត​លេខ​លើ​ពិភពលោក ។​”

Eden និយាយ​បែប​នេះ ដោយសារ​តែ​ខ្លួន​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយនឹង Barcelona នៅ Champions League នា​ពេល​ខាង​មុខ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Ronaldo បាន​ពាន Ballon d’Or និង ពាន FIFA’s The Best នៅ​ឆ្នាំ​នេះ ដែល​ស៊ីដាច់ Messi ។ តែ​សម្រាប់ Messi ផ្ទាល់​គឺជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​ក្នុង La Liga ឆ្នាំ​នេះ ជាមួយនឹង​គ្រាប់​បាល់​១៥​គ្រាប់ និង​ជួយ​ដល់​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​៦​គ្រាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ