ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​រាប់​រយ​គ្រឿង​​កក​ស្ទះ​​នៅ​ចំណុច​ស្ពាន​ឈើ​ទី​៣ ខេត្ត​ព្រៃវែង

11 ឆ្នាំ មុន

ខេត្ត​ព្រៃវែង ៖ រថយន្តគ្រប់​ប្រភេទ​រាប់​រយ​គ្រឿង​​បាន​កក​ស្ទះ​​នៅតាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​១១ ​ត្រង់​ចំណុច​ស្ពាន​ឈើ​ទី​៣ ​ចេញពី​ទីរួម​ខេត្ត​ព្រៃ​វែង​​ មក​ស្ថិត​ក្នុង​​សង្កាត់​បារាយ ក្រុង​ព្រៃវែង ។ ប្រភព​​ព័ត៌​មាន​​ពី​អ្នក​ធ្វើដំណើរ​​ក៏​ដូចជា​អ្នក​បើក​បរ​រថយន្ត​​​ឱ្យ​​ដឹង​ថា ការ​កក​ស្ទះ​ចរាចរណ៍​នេះ​​ចាប់​ផ្តើម​​ពី​​វេលា​​ម៉ោង​​៣​និង​១៥នាទី​​រហូត​ដល់​វេលា​ម៉ោង​​៥​ល្ងាច ថ្ងៃទី​២០ វិច្ឆិកា ​២០១២ ។

មូល​ហេតុ​​​នៃ​ការ​កក​ស្ទះ​​នេះគឺ​បណ្តាល​មកពី​​រថយន្ត​ម៉ាក HYUNDAI ផ្ទុក​ទំនិញ​ធ្ងន់​​ពេក លើស​ចំណុះ​​ លុះ​បើក​មក​ដល់​ចំណុច​ស្ពាន​ឈើ​នេះ​​ក៏​កល់​ជាប់​​​នឹង​រថយន្ត​ទៅ​មុខ​​មិន​រួច ថយ​ក្រោយ​ក៏​មិន​រួច បណ្តាល​ឱ្យ​​រថយន្ត​​មក​ពី​ខាងជើង​កក​ស្ទះ​រាប់​រយ​គ្រឿង និង​មក​​​ពី​ខាងត្បូង​កក​ស្ទះ​រាប់​រយ​គ្រឿង​យ៉ាង​​ដូច​នេះ  ។ អ្នក​ធ្វើ​ដំណើរ​​ទាំងអស់​​មាន​ការ​រអ៊ូរទាំ និង​ស្តី​បន្ទោស​​ទៅ​មន្ទីរ​សាធារណ​ការ​ខេត្ត​ថា មិន​បាន​យកចិត្តទុកដាក់​​ពិនិត្យ​មើល​​ស្ពាន​ឱ្យ​បាន​ត្រឹមត្រូវ​ ។ ក្រោយ​មាន​​ការ​កក​ស្ទះ​នេះ​ឃើញ​មាន​មន្ត្រី​ពាក់​ព័ន្ធ​​ទាំង​អស់​​មក​ពិនិត្យ និង​ជួយ​ធ្វើ​អន្តរាគមន៍ ដើម្បី​ឆាប​់​​បាន​ធ្វើ​ចរាចរណ៍​បន្ត​ទៀត ។ ប្រភពព័ត៌​មាន​​ចុង​ក្រោយ​ឱ្យ​ដឹង​ថា ​រថយន្ត​កក​ស្ទះទាំងអស់​នោះ​អាចធ្វើ​ចរា​ចរណ៍​បាន​វិញ​នៅវេលា​ម៉ោង​៦​​ល្ងាច​ថ្ងៃទី​២០ ​វិច្ឆិកា ​២០១២ សូម​បញ្ជាក់​ថា ​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​បាន​ផ្តល់​ព័ត៌​មាន​​នៅព្រឹក​ថ្ងៃ​នោះ​​ទៅ​លោក​ប្រធាន​មន្ទីរ​សាធារណ​ការ បន្ទាប់​ពី​​បាន​ជិះ​ម៉ូតូ​ឆ្លង​កាត់​ស្ពាន​ឈើ​​នេះ ឃើញ​មាន​ហេតុ​ការណ៍​មិន​ល្អ​ ដោយ​ឈើ​កំណាត់​​ដែល​​ក្រាល​បណ្តោយ​ស្ពាន​របើក​ចេញ​១​កំណាត់​​ល្មម​ផុង​​កង់​​រថយន្តបាន​ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕