ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ទឹក​សុទ្ធ​​បុក​ស្ត្រី​ម្នាក់​ដើរ​ឆ្លង​ផ្លូវ​​​សន្លប់​ធំ​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ស្ត្រី​ចំណាស់​​ម្នាក់​បាន​សន្លប់​បាត់​ស្មារតី​​ ខណៈ​​​​​ពេល​កំពុង​​ដើរ​​ឆ្លង​ផ្លូវ​ចូល​ទៅ​​​មន្ទីរពេទ្យ​​​ព្រះកុសុមៈ​​​​ត្រូវ​បាន​​រថយន្ត​កូរ៉េ​​​ចំណុះ​១តោន​កន្លះ​​​មួយ​​គ្រឿង​ដឹក​ទឹក​​​សុទ្ធ​​​បុក​ចំ​ពី​​​មុខ​ពេញ​ទំហឹង​​​ កាល​ពី​វេលាម៉ោង​​​​៥​និង​២០​នាទី​ព្រឹក​ថ្ងៃទី​២១ ​វិច្ឆិកា ​​​នៅ​មុខ​​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​​​​តាម​បណ្តោយ​​ផ្លូវ​​២៧១​ ​ភូមិ​ត្រពាំង​​ឈូក សង្កាត់​​ទឹក​ថ្លា ​​ខណ្ឌ​សែន​សុខ ។ រថយន្ត​បង្ក​បាន​បើក​គេច​បាត់​ស្រមោល​​​ក្រោយ​ពី​គ្រោះ​ថ្នាក់​រួច​។​

​នៅកន្លែងកើតហេតុ​​ប៉ូលិស​​​​បាន​ឱ្យ​ដឹង​ថា ស្ត្រី​ចំណាស់​​​រង​គ្រោះ​គឺ​ឈ្មោះ​ប៊ុន ណារ័ត្ន​ អាយុ​៧៣​ឆ្នាំ ស្នាក់នៅ​ភូមិ​​​-សង្កាត់​​កើត​ហេតុ​ខាង​លើ​​ ពេល​កំពុង​​​ដើរ​ឆ្លង​ផ្លូវ​​ដើម្បី​ចូល​ទៅ​មន្ទីរពេទ្យ​​ព្រះកុសុមៈ​ ​ស្រាប់តែ​​មាន​រថយន្ត​​កូរ៉េ​​​ចំណុះ​១តោន​កន្លះ​​មួយ​គ្រឿង​ដឹក​ទឹក​សុទ្ធ​បើក​ដោយ​បុរស​​​ម្នាក់​តាម​បណ្តោយ​ផ្លូវ​២៧១​ ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន​​ក៏​​ជ្រុល​ទៅ​បុក​​ស្ត្រី​ចំណាស់​​នោះ​យ៉ាង​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​ដួល​បោក​​​ទៅ​នឹង​​រថយន្ត​​ប៉ើង​​​ប្រមាណ​​​៥ម៉ែត្រ​​​រង​របួស​​ធ្ងន់​ដោយ​បាក់​ជើង​​ខាង​ស្តាំ និង​បែក​ក្បាល​​​​​​ខាង​ក្រោយ​​​ហូរ​​​ឈាម​​​​​​ស្រោច​​ពេញ​ខ្លួន​​​សន្លប់​​​ស្តូក​ស្តឹង​​​នៅលើ​​ផ្លូវ​​​​​។ស្ត្រី​រង​គ្រោះ​​ត្រូវ​​​បាន​​គេ​បញ្ជូន​ទៅ​សង្គ្រោះ​​នៅមន្ទីរពេទ្យ​​​​​ភ្លាម​ៗ​ផង​ដែរ ។ ចំណេក​រថយន្ត​​​​ខាង​លើ​​បាន​បើក​រត់​​ដោយ​សុវត្ថិ​ភាព​ ៕