ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​រក​ដំណោះស្រាយ​សង្គ្រោះ​ដើមឈើ​ក្នុង​ប្រាសាទតាព្រហ្ម

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៧ ក្រុម​អ្នកជំនាញ​ព្រៃឈើ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដឹកនាំ​ដោយ​លោក​បណ្ឌិត ហង់ ពៅ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា…

ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៧ ក្រុម​អ្នកជំនាញ​ព្រៃឈើ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដឹកនាំ​ដោយ​លោក​បណ្ឌិត ហង់ ពៅ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា សហ​ការ​ជាមួយ​អ្នកជំនាញ​ឥណ្ឌា ប្រចាំការ​ក្នុង​ការដ្ឋាន​ជួសជុល​ប្រាសាទតាព្រហ្ម បាន​ពិភាក្សា​​រិះរក​វិធានការ​ដោះស្រាយ ដើម្បី​រក្សា​ជីវិត​ដើមឈើ​ទាំង​អស់នោះ​ឱ្យ​បន្តរ​ស់បាន​រាប់រយ​ឆ្នាំ​ទៀត កុំឱ្យ​វារ​លំ​ទៅ​លើ​អ្នកទេសចរ ។

ប្រាសាទតាព្រហ្ម​ត្រូវ​បាន​ភ្ញៀវ​ទេសចរ​ជា​ទូទៅ​ស្គាល់​ថា​ជា​ប្រាសាទ​ដែល​មាន​ដើមឈើ​ធំ​ៗ ព្រោះ​ប្រាសាទ​នេះ​ក្រៅ​មាន​ពី​មាន​ប្រាង្គ​ប្រាសាទ​ដ៏​ល្អ​ឥត​ខ្ចោះ ក៏​មាន​ដើមឈើ ធំ​ៗ​ជា​ច្រើន​អាយុកាល​រាប់រយ​ឆ្នាំ​ដុះ​ព័ទ្ធព័ន្ធ​នៅ​លើ​តួ​ប្រាសាទ​គួរ​ឱ្យ​ចង់​ទស្សនា និង​ផ្តិត​រូបភាព​ទុកជា​អនុស្សាវរីយ៍ ។

ភាព​ទាក់ទាញ​នៃ​ប្រាសាទ និង​ដើមឈើ បាន​ធ្វើ​ឱ្យ​មាន​លំហូរ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ប្រចាំ​ថ្ងៃ​មិន​តិច​ជាង​៥០០០​នាក់ ដែល​អាច​បង្ក​ឱ្យ​មាន​ហា​នី​ភ័យ​យ៉ាង​ខ្លាំង​ដល់​ដើមឈើ​ក្នុង​ប្រាសាទ​តាម​រយៈ​សកម្មភាព​ដើរ​ជាន់ ឬ​ឈរ​ថត​ជាដើម ។

លោក​និ​ន ចាន់​សា​មៀន ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ បរិស្ថាន និង​ទេសភាព​វប្បធម៌ បានឱ្យ​ដឹង​ថា នា​ពេល ឆាប់​ៗ​ខាង​មុខ​នេះ ក្រុមការងារ​នឹង​រៀបចំ​ក្រាល​ក្តារ​នៅ​លើ​ដី និង​លើ​ឫស​ឈើ​ផ្ទាល់ ដើម្បី​កុំឱ្យ​ភ្ញៀវ​ទេសចរ​ជាន់​លើ​នាំ​ឱ្យ​ហាប់​ដី ប៉ះពាល់​ដល់​ឫស​នាំ​ឱ្យ​ក្រិន មាន​ដំបៅ កើត​ជំងឺ អាច​ងាប់​បាន​។ ការ​ក្រាល​ក្តារ​នោះ​ដែរ គឺ​មាន​ប្រហោង តូច​ៗ អនុគ្រោះ​ដល់​ការ​លូតលាស់ និង​ការ​ដកដង្ហើម​របស់​ឫស​ឈើ​បាន ហើយ​ក៏​ធានា​សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ