ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​សង្គ្រាមពាក្យសម្តី​រវាង​ព្រះ​អង្គ​ម្ចាស់ ហារី និង​បងស្រី​តារា​សម្តែង​ស្រី​នាង Meghan Markle

6 ឆ្នាំ មុន

បងស្រី​ម្តាយ​ទីទៃ​របស់​តារា​សម្តែង​ស្រី Meghan Markle ថ្មី​ៗ​នេះ​បាន​វាយបក​ទៅ​ព្រះ​អង្គ​ម្ចាស់ Prince Harry វិញ​ បន្ទាប់​ពី​ព្រះ​អង្គ​ម្ចាស់​នៃ​រាជវង្ស​ស្តេច​អង់គ្លេស​រូប​នេះ​មាន​បន្ទូល​ថា ការ​បង្ហាញខ្លួន​លើក​ដំបូង​របស់​នាង Meghan…

បងស្រី​ម្តាយ​ទីទៃ​របស់​តារា​សម្តែង​ស្រី Meghan Markle ថ្មី​ៗ​នេះ​បាន​វាយបក​ទៅ​ព្រះ​អង្គ​ម្ចាស់ Prince Harry វិញ​ បន្ទាប់​ពី​ព្រះ​អង្គ​ម្ចាស់​នៃ​រាជវង្ស​ស្តេច​អង់គ្លេស​រូប​នេះ​មាន​បន្ទូល​ថា ការ​បង្ហាញខ្លួន​លើក​ដំបូង​របស់​នាង Meghan Markle ដែល​ជា​គូ​ដណ្តឹង​របស់​ព្រះ​អង្គ ជាមួយ​ខ្សែ​រាជវង្ស​កាលពី​ថ្ងៃ​បុណ្យ​គ្រិស្ត​ស្មាស់ គឺជា «​គ្រួសារ​ដែល​នាង​មិន​ធ្លាប់​មាន​»​។

ជា​ការ​ឆ្លើយ​តប នាង Samantha Markle ដែល​ជា​បងស្រី​របស់​តារ​សម្តែង​ស្រី​នាង Meghan បាន​និយាយ​ថា​ ការ​ពិត​ប្អូនស្រី​របស់​នាង​ គឺ​បាន​ធំធាត់​ និង​ហ៊ុមព័ទ្ធ​ដោយ «គ្រួសារ​ដ៏​ធំ​មួយ​ដែល​តែងតែ​នៅ​ជាមួយ​នាង​ និង​សម្រាប់​នាង​»​។

នាង Samantha Markle បាន​ផ្ទុះ​កំហឹង​វាយបក​ទៅ​ព្រះ​អង្គ​ម្ចាស់ Harry វ័យ​៣៣​ព្រះ​វស្សា ក្រោយ​ពីព្រះ​អង្គ​ម្ចាស់​រូប​នេះ​បាន​ប្រាប់​ទៅ​កម្មវិធី​របស់​វិទ្យុ​មួយ​ ដោយ​មាន​ព្រះ​បន្ទូល​ថា «​ក្រុម​គ្រួសារ​ស្រលាញ់ ​និង​ពេញចិត្ត​ចំពោះ​វត្តមាន​របស់​នាង​។ យើង​មាន​ពេលវេលា​ដ៏​អស្ចារ្យ​ជាមួយ​ព្រះ​រាម​របស់​ខ្ញុំម្ចាស់ បងថ្លៃ និង​រត់​លេង​ជាមួយ​ក្មេង​ៗ» ។
ព្រះ​អង្គ​ម្ចាស់​ហារី មាន​បន្ទូល​អំពី​គូ​ដណ្តឹង​របស់​ព្រះ​អង្គ​ គឺ​នាង Meghan បន្ត​ទៀត​ថា​៖ «នាង​បាន​ធ្វើ​ការងារ​ដ៏អស្ចារ្យ​ណាស់ ហើយ​នាង​បាន​ចូល​ទៅ​ទីនោះ ហើយ​វា​គឺជា​គ្រួសារ​​ដែល​ខ្ញុំ​គិត​ថា​ នាង​មិន​ធ្លាប់​មាន​ពី​មុន​មក​»​។

ប៉ុន្តែ​ការ​អត្ថាធិប្បាយ​របស់​ព្រះ​អង្គ​ម្ចាស់ ហារី បាន​ធ្វើ​ឱ្យ​នាង Samantha ដែល​ជា​បង​ស្រី​​របស់​នាង Meghan បាន​និយាយ​ថា ​អតីត​តារា​សម្តែង​ស្រី​រូប​នេះ បាន​ធំ​ឡើង​ដែល​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​ក្រុម​គ្រួសារ​ដ៏​ធំ​មួយ ​ហើយ​ថែម​ទាំង​បាន​ចោទប្រកាន់​ថា​ នាង «រវល់​ពេក​» ។ Samantha ដែល​ជា​បងស្រី​ពាក់កណ្តាល​របស់​នាង Meghan​ ពី​អាពាហ៍​ពិពាហ៍​​ដំបូង​របស់​ឪពុក​នាង​ គឺ​លោក Thomas Markle បាន​សរសេរ​នៅ​លើ Twitter កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ថា «​តាម​ពិត​នាង​មានគ្រួសារ​ធំ​មួយ​ដែល​តែងតែ​នៅ​ទីនោះ​ជាមួយ​នាង ​និង​សម្រាប់​នាង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ