ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ច្រើន​អាច​ធ្វើ​ឱ្យ​មាន​អារម្មណ៍មិនល្អ


ក្រុមហ៊ុន​បារី​ព្រមាន​ប្រាប់​អតិថិជន​របស់​ពួក​គេ​ទាក់ទង​នឹង​គ្រោះ​ថា្ន​ក់​នៃ​ការ​ជក់បារី ចំណែក Facebook ក៏​ទទួលស្គាល់​ថា ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ច្រើន អាច​នឹង​មិនល្អ​សម្រាប់​សុខភាព​អ្នក​ប្រើប្រាស់​ផង​ដែរ ។

ក្រុមហ៊ុន​បណ្តាញ​សង្គម​ដ៏​ធំ​នេះ​បាន​បង្កើត​វេទិកា​មួយ ដែល​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​នៅ​លើ​ពិភពលោក​ញៀន ។ ពួក​គេ​បាន​និយាយ​នៅ​លើ Blog មួយ​កាលពី​ថ្ងៃ​សុក្រ​មុន​ថា ការ​ប្រើប្រាស់​តែងតែមាន​ផល​ល្អ និង​ផល​អាក្រក់ ។

ពួក​គេ​បាន​កត់​សម្គាល់ការ​ស្រាវជ្រាវ​ដែល​បង្ហាញ​ថា ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ច្រើន​អាច​នឹង​បង្ក​ឲ្យ​យុវវ័យ​កាន់តែ​ទុក្ខ​ព្រួយ ។ ទោះជា​យ៉ាងណា ពួក​គេ​ក៏​បាន​បង្ហាញ​ការ​ស្រាវ​ជ្រាវ​​ថា ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្តភក្តិ​លើ​អ៊ីន​ធើ​រ​ណេ​ត ក៏​អាច​បង្កើន​គុណភាព​នៃ​ការ​រស់នៅ​របស់​អ្នក​ប្រើប្រាស់​បាន​ដែរ ។

ប្រាកដ​ណាស់ Facebook បាន​ទាញ​អត្ថប្រយោជន៍​ជា​ច្រើន នៅ​ពេល​មនុស្ស​ប្រើប្រាស់​បណ្តាញ​សង្គម​របស់​ខ្លួន ។

លោក David Ginsberg ប្រធាន​ផ្នែក​ស្រាវជ្រាវ​របស់ Facebook និង​លោក Moira Burke អ្នក​ស្រាវជ្រាវ បាន​លើក​ឡើង​ពី​ការ​សិក្សា​មួយ​បង្ហាញ​ថា សិស្ស​ក្នុង​សាកល​វិទ្យាល័យ Michigan ដែល​ត្រូវ​បាន​ប្រាប់​ឲ្យ​អាន​ការ Post របស់​អ្នក​ដទៃ​លើ Facebook ១០​នាទី ពួក​គេ​មាន​អារម្មណ៍​អាក្រក់​ជាង​មុន បើ​ធៀប​នឹង​សិស្ស​បាន Post ឬ​និយាយ​ជាមួយ​មិត្តភក្តិ​នៅ​លើ​បណ្តាញ​សង្គម​នេះ ។

ពួក​គេ​ក៏​បាន​លើក​ឡើង​ពី​ការ​ស្រាវជ្រាវ​ដែល​លោក Burke របស់ Facebook បាន​ធ្វើ​ឡើងជា​មួយ​សាស្ត្រាចារ្យ Carnegie Mellon បង្ហាញ​ថា ការ​ផ្ញើ ការ​ទទួល​សារ​ផ្ទាល់ ការ Post និង Comment អាច​ជំរុញ​ឲ្យ​មនុស្ស​សប្បាយចិត្ត​ជាង​មុន ។

គ្រាន់តែ​ការ Post ធម្មតា វា​មិន​គ្រប់ គ្រាន់​ទេ មនុស្ស​ត្រូវ​តែ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ​ផង​ដែរ​នៅ​ក្នុង​បណ្តាញ​របស់​ពួក​គេ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បច្ចេកវិទ្យា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ