ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple ជួប​បណ្តឹង​ជា​ច្រើន​បន្ទាប់​ពី​សារភាព​

6 ឆ្នាំ មុន

យោង​តាម​ពាក្យបណ្តឹង​ចំនួន​៨​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Apple Inc បាន​បោក​អ្នក​ប្រើប្រាស់​ទូរស័ព្ទ iPhone ដោយ​ធ្វើ​ឲ្យ​ទូរស័ព្ទ​ចាស់​ៗ​ដំណើរការ​កាន់តែ​យឺត ដើម្បី​ធ្វើ​ឲ្យ​ថ្ម​ទូរស័ព្ទ​អាច​ប្រើប្រាស់​បាន​យូរ ។ ការ​ធ្វើ​ដូច្នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ​មិន​បាន​សម្រេច​នៅ​ឆ្នាំ​មុន…

យោង​តាម​ពាក្យបណ្តឹង​ចំនួន​៨​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Apple Inc បាន​បោក​អ្នក​ប្រើប្រាស់​ទូរស័ព្ទ iPhone ដោយ​ធ្វើ​ឲ្យ​ទូរស័ព្ទ​ចាស់​ៗ​ដំណើរការ​កាន់តែ​យឺត ដើម្បី​ធ្វើ​ឲ្យ​ថ្ម​ទូរស័ព្ទ​អាច​ប្រើប្រាស់​បាន​យូរ ។

ការ​ធ្វើ​ដូច្នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ​មិន​បាន​សម្រេច​នៅ​ឆ្នាំ​មុន ។ រាល់​បណ្តឹង​ទាំងអស់ គឺ​តំណាង​ឲ្យ​អ្នក​ប្រើប្រាស់ iPhone ក្នុង​សហរដ្ឋអាមេរិក​រាល់​លាន​នាក់ ។

កាលពី​ស​ប្តា​ហ៍​មុន ក្រុមហ៊ុន​នេះ​បាន​ទទួលស្គាល់​ជា​លើក​ដំបូង​ថា ការ Update ប្រព័ន្ធ​ដំណើរការ​របស់​ទូរស័ព្ទ ដែល​បាន​ចេញ​កាលពី​ឆ្នាំ​មុន​សម្រាប់ iPhone 6, iPhone 6s, iPhone SE និង iPhone 7 រួម​មាន​ចំណុច​ថ្មី ដែល​អាច​ជួយ​ឲ្យ​ថ្ម​ទូរស័ព្ទ​រក្សា​បាន​យូរ មិន​ឡើងក​ម្តៅ ឬ​បញ្ចូល​ថ្ម​យឺត ។

Apple និយាយ​ថា ទូរស័ព្ទ​ដែល​គ្មាន​ការ​ផ្លាស់​ប្តូរ​នឹង​បិទ​ដោយ​ខ្លួនឯង ព្រោះតែ​បច្ចេក​វិទ្យា​ការពារ​មិន​ឲ្យ​មានការ​ឆេះ ។

យោង​តាម​ពាក្យបណ្តឹង​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ San Francisco អះអាង​ថា ការ​អសមត្ថភាព​របស់​ថ្ម​ទូរស័ព្ទ​ក្នុង​ការ​ផ្គត់ផ្គង់​តាម​តម្រូវការ​របស់​កម្លាំង​ម៉ាស៊ីន ត្រូវ​បាន​បិទ​បាំង​។ Apple មិន​បាន​ព្យាយាម​ដោះស្រាយ​បញ្ហា​ថ្ម​ដោយ​ផ្តល់​ជូន​ការ​ផ្លាស់​ប្តូរ​ថ្ម​ថ្មី​មិន​គិតថ្លៃ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បែរជា​ព្យាយាម​បិទ​បាំង​បញ្ហា​ទៅ​វិញ ។

អ្នក​ប្រើប្រាស់​នៅ​ឆ្នាំ​មុន​គិត​ថា បញ្ហា គឺ​មក​ពី​ទូរស័ព្ទ​ដែល​ធ្វើ​ឲ្យ​កម្មវិធី​ដំណើរការ​មិន​បាន​ល្អ ឬ​យឺត ហើយ​ពួក​គេ​ជ្រើសរើស​ទិញ​ទូរស័ព្ទ​ថ្មី​ទៀត ។ ប៉ុន្តែ​តាម​ពិត​ទៅ ពួក​គេ​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន ដោយ​គ្រាន់តែ​ផ្លាស់​ប្តូរ​ថ្ម​ទូរស័ព្ទ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ