ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបី U.S និង EU ប្រកាស​ផ្អាក​ជំនួយ​ដល់ គ​.​ជ​.​ប តែ​ប្រទេស​ចិន​ប្រកាស​គាំទ្រ​ការ​បោះ​ឆ្នោត ២០១៨

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា (​គ​.​ជ​.​ប​) កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ​ ​ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹង​ថា ​សា​ធារណ​រ​ដ្ឋ​ប្រជាមានិត​ចិនតា​មការ​ស្នើ​សុំ​របស់…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា (​គ​.​ជ​.​ប​) កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ​ ​ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹង​ថា ​សា​ធារណ​រ​ដ្ឋ​ប្រជាមានិត​ចិនតា​មការ​ស្នើ​សុំ​របស់ គ​.​ជ​.​ប ធ្វើ​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ​ ការិយាល័យ​នៃ​ទីប្រឹក្សា​សេដ្ឋកិច្ច ​និង​ពាណិជ្ជកម្ម​នៃ​ស្ថានទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្រេច​ផ្តល់​សម្ភារៈ​បរិក្ខារ​ចំនួន​៣០​មុខ​ដល់ គ​.​ជ​.​ប សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិ​បាល​ទី​៦​ ឆ្នាំ​២០១៨​។

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប បាន​លើក​ឡើង​ថា​៖ «​ភាគី​ចិន​សន្យា​ថា​នឹង​បន្ត​ផ្តល់​ជំនួយ​ដល់ ​គ​.​ជ​.​ប បន្ថែម​ទៀត​ សម្រាប់​ការ​រៀបចំ​ជា​បន្តបន្ទាប់​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​មាន​ភាព​ត្រឹមត្រូវ មាន​តម្លាភាព ​និង​គណនេយ្យ​ភាព​»​។

​គ​.​ជ​.​ប បញ្ជាក់​ថា ​ចំនួន​សម្ភារៈ បរិក្ខារ​ដែល​ចិន​នឹង​ផ្តល់​ជូន​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​នេះ មិន​ទាន់​អាច​វាយតម្លៃ​ជា​ទឹកប្រាក់​បាន​នៅឡើយ​ទេ ។ សូម​បញ្ជាក់​ថា សហ​រដ្ឋ​អាមេ​រិក និង​សហគមន៍​អឺរ៉ុប​បាន​សម្រេច​ព្យួរ​ការ​ផ្តល់​ជំនួយ​របស់​ខ្លួន​សម្រាប់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​នេះ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​​បក្ស​ប្រឆាំង និង​ហាម​មនុស្ស​១១៨​នាក់​ មិន​ឲ្យ​ធ្វើ​នយោបាយ​តាម​អំណាច​សាល​ដីកា​ចុះ ថ្ងៃ​ទី​១៦ ខែវិច្ឆិកា​ កន្លង​ទៅ​៕

កែសម្រួលដោយ