ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ថ្នាំ​សណ្ដំ​ក្នុង​ទឹកត្នោតជូរ រួច​លួច​ម៉ូតូ​គេចខ្លួន​៤​ខែ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​បម្រើ​ការងារ​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​ម្នាក់ បាន​ឃុបឃិត​គ្នា​ជាមួយ​បុរស​ម្នាក់​ទៀត ដែល​ជា​ប្រុស​ស្នេហ៍​ធ្វើ​សកម្មភាព ដាក់​ថ្នាំ​សណ្ដំ​នៅ​ក្នុង​ទឹកត្នោតជូរ​ឲ្យ​បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ទៀត ដែល​ជា​អ្នក​ស្គាល់​រាប់អាន​គ្នា​ផឹក លុះ​ពេល​ដឹង​ថា​ជន​រង​គ្រោះ​ត្រូវ​ថ្នាំ​សណ្ដំ​មាន​អាកា​រៈ​ទន់​ខ្លួន​ហើយ បាន​នាំ​ទៅ​ដេក​នៅ​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​។ នៅ​ពេល​ជន​រង​គ្រោះ​សន្លប់​ហើយ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​បម្រើ​ការងារ​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​ម្នាក់ បាន​ឃុបឃិត​គ្នា​ជាមួយ​បុរស​ម្នាក់​ទៀត ដែល​ជា​ប្រុស​ស្នេហ៍​ធ្វើ​សកម្មភាព ដាក់​ថ្នាំ​សណ្ដំ​នៅ​ក្នុង​ទឹកត្នោតជូរ​ឲ្យ​បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ទៀត ដែល​ជា​អ្នក​ស្គាល់​រាប់អាន​គ្នា​ផឹក លុះ​ពេល​ដឹង​ថា​ជន​រង​គ្រោះ​ត្រូវ​ថ្នាំ​សណ្ដំ​មាន​អាកា​រៈ​ទន់​ខ្លួន​ហើយ បាន​នាំ​ទៅ​ដេក​នៅ​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​។ នៅ​ពេល​ជន​រង​គ្រោះ​សន្លប់​ហើយ បាន​លួច​យក​ម៉ូតូ ១​គ្រឿង​គេចខ្លួន​ទៅ​កាន់​ខេត្តស្វាយរៀង​រយៈពេល​៤​ខែ ទើប​ត្រឡប់​ចូល​មក​ភ្នំពេញ​វិញ ហើយ​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ប្រទះ​ឃើញ ក៏​បាន​ឃាត់ខ្លួន​ប្រគល់​ជូន​នគរបាល​ចាត់ការ​តាម​ច្បាប់​។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩ និង​៤៥​នាទី​យប់ ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៧​មក​ម្លេះ ដែល​មាន​រយៈពេល​៤​ខែ​មក​ហើយ នៅ​ចំណុច​បន្ទប់​ជួល​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ទើបតែ​នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៧ ត្រូវ​បាន​ជន​រង​គ្រោះ និង​សាច់ញាតិ​ប្រទះ​ឃើញ នៅ​តាម​ផ្លូវ​វេ​ង​ស្រេង ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ប្រគល់​ជូន​នគរបាល​ប៉ុស្ដិ៍​កន្ទោក ដើម្បី​ចាត់ការ​តាម​ច្បាប់​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ជា​ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ វឿ​ន ច​ន្ធូ អាយុ​២៩​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង​ខារ៉ាអូខេ​មួយ​កន្លែង ភូមិ​ថ្នល់ទទឹង ភូមិ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ចំណែក​ប្រុស​ស្នេហ៍​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡើយ ហើយ​កំពុង​គេចខ្លួន​។ ដោយឡែក​បុរស​ដែល​ជា​ជន​រង​គ្រោះ​ឈ្មោះ យ៉​ន យ៉ា​ន អាយុ​៣៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ បាត់បង់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​២០១៤ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ កំពង់ចាម 1K-3849 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន 9012061​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៧ ស្ត្រី​សង្ស័យ​ខាងលើ​រួម​ជាមួយនឹង ប្រុស​ស្នេហ៍​បាន​ខ​ល​ហៅ​ជន​រង​គ្រោះ​ទៅ​ផឹក​ទឹកត្នោតជូរ នៅ​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក លុះ​ពេល​ផឹក​នៅ​ទីនោះ​មួយសន្ទុះ​ក្រោយ មក​ក៏​បាន​ប្ដូរ​ទៅ​ផឹកស៊ី​នៅ​បន្ត​នៅ​តូប​លក់​សាច់ក្រក​អាំង ដែល​មាន​ទីតាំង ស្ថិត​នៅ​ក្នុងភូមិ​គល់ សង្កាត់​កន្ទោក​ទៀត​។

ហើយ​ខណៈនោះ​ជនសង្ស័យ​បាន ដាក់​ថ្នាំ​សណ្ដំ​នៅ​ក្នុង​ទឹកត្នោតជូរ​ឲ្យ​ជន​រង​គ្រោះ​ផឹក លុះ​នៅ​ពេល​ជន​រង​គ្រោះ​ស្រវឹង​វង្វេង​បាត់ស្មារតី ជនសង្ស័យ​បាន​នាំ​ជន​រង​គ្រោះ​ទៅ​កាន់​បន្ទប់​ជួល​របស់​ខ្លួន ស្ថិត​នៅ​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក រួច​បាន​ដាក់​ឲ្យ​ដេក​សន្លប់​នៅ​ក្នុង​បន្ទប់​នោះ បន្ទាប់​មក​ជនសង្ស័យ​រួម​ជាមួយ​ប្រុស​ស្នេហ៍ បាន​ជិះ​ម៉ូតូ​របស់​ជនសង្ស័យ​ជិះ​គេចខ្លួន​ទៅ​កាន់​ខេត្តស្វាយរៀង​បាត់​ស្រមោល​។ ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ចំណែក​ជន​រង​គ្រោះ​បាន​សន្លប់​រហូត​ដល់​ថ្ងៃ​បន្ទាប់​ទើប​ដឹងខ្លួន ហើយ​បាន​តាម​រក​ស្ត្រី​ជើងល្អ​នោះ គ្រប់​ច្រកល្ហក​ប៉ុន្តែ​មិន​បានឃើញ​ឡើយ ប៉ុន្តែ​នៅ​តែ​ព្យាយាម​តាម​រក​រហូត​មិ​ឈប់​នោះ​ទេ លុះ​នៅ​ថ្ងៃ​ទី​២៦ ធ្នូ ២០១៧ វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៧ ទើប​ប្រទះ​ឃើញ​ជនសង្ស័យ​ខាងលើ​កំពុង​ស្ថិត​នៅ​តាម​ផ្លូវ​វេ​ង​ស្រេង ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កា​ង់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​នាំ​យក​ទៅ​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​កន្ទោក​តែ​ម្តង សាកសួរ និង​ចាត់ការ​តាម​ច្បាប់ ចំណែក​ប្រុស​ស្នេហ៍​បាន​គេចខ្លួន​បាត់​ស្រមោល​៕


https://youtu.be/RTjA56imo-o

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ