ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់​តែ​គេង​បើកភ្លើង​ក៏​អាច​ធ្វើ​ឱ្យ​ធាត់​ជ្រុលដែរ

6 ឆ្នាំ មុន

អ្នក​វិទ្យាសាស្ត្រ​បានឱ្យ​ដឹង​ថា iPad ទូរទស្សន៍ និង​កុំព្យូទ័រ ដែល​ប្រើ​ក្នុង​បន្ទប់​គេង ប្រហែលជា​ឧបករណ៍​ជម្រុញ​ឱ្យ​មនុស្ស​ធាត់​ជ្រុល ដោយសារ​តែ​បន្ទប់​មិន​អាច​មាន​ភាព​ងងឹត​គ្រប់គ្រាន់ សម្រាប់​សកម្មភាព​រំលាយ​អាហារ​ក្នុង​ខ្លួន​ធ្វើការ​បាន​ល្អ ។ ការ​សិក្សា​មួយ​បានឱ្យ​ដឹង​ទៀត​ថា…

អ្នក​វិទ្យាសាស្ត្រ​បានឱ្យ​ដឹង​ថា iPad ទូរទស្សន៍ និង​កុំព្យូទ័រ ដែល​ប្រើ​ក្នុង​បន្ទប់​គេង ប្រហែលជា​ឧបករណ៍​ជម្រុញ​ឱ្យ​មនុស្ស​ធាត់​ជ្រុល ដោយសារ​តែ​បន្ទប់​មិន​អាច​មាន​ភាព​ងងឹត​គ្រប់គ្រាន់ សម្រាប់​សកម្មភាព​រំលាយ​អាហារ​ក្នុង​ខ្លួន​ធ្វើការ​បាន​ល្អ ។

ការ​សិក្សា​មួយ​បានឱ្យ​ដឹង​ទៀត​ថា អ្នក​គេង​ត្រូវការ​ក្រណាត់​ខ្មៅ​បាំង​ភ្នែក ដើម្បី​ឱ្យ​រាង​កាយ​អាច​ផលិត​នូវ​អ៊័​រ​ម៉ូ​ន​ក្នុង​កម្រិត​មាន​សុខភាព​ល្អ និង​សម្របសម្រួល​ដល់​កា​រប​ម្លែ​ង​អាហារ និង​ភេសជ្ជៈ​ទៅ​ជា​ថាមពល ។

ចំណែកឯ​ពន្លឺ​ពាស​វាល​ពាស​កាល​ចេញពី​កញ្ចក់​ឧបករណ៍​នានា ឬ​ភ្លើង​បំភ្លឺ​តាម​ផ្លូវ​ដែល​ចាំង​លើ​វាំងនន អាច​ផ្តល់​គ្រោះថ្នាក់​ដល់​ការ​ផលិត​របស់​អ៊័​រ​ម៉ូ​ន Melatonin និង​បញ្ឈប់​រាង​កាយ​មិន​ឱ្យ​រំលាយ​អាហារ​កាន់តែ​មាន​ប្រសិទ្ធភាព​ទៀត​ផង ។

អ៊័​រ​ម៉ូ​ន Melatonin គឺជា​សារធាតុ​ធម្មជាតិ​មួយ ដែល​មាន​ក្នុង​រុក្ខជាតិ សត្វ និង​មនុស្ស ហើយ​មានមុខ​ងារ​ជា​អ៊័​រ​ម៉ូ​ន​បញ្ជូន​សញ្ញា ព្រមទាំង​ត្រូវ​បាន​បញ្ចេញ​មក​ក្រៅ​នៅ​ពេល​យប់ ។ ថ្មី​ៗ​នេះ ដំណើរ​មួយ​នេះ​ត្រូវ​បាន​រំខាន​ជា​ញឹកញាប់ ដោយសារ​តែ​ការ​ប៉ះពាល់​នឹង​ពន្លឺ​យ៉ាងច្រើន​នៅ​ពេល​យប់ ។ ឧទាហរណ៍ មាន​មនុស្ស​ច្រើន​ណាស់ ដែល​មាន​ទម្លាប់​គេង​បើកភ្លើង បើក​ទូរទស្សន៍ ឬ​កុំព្យូទ័រ ។ ហេតុ​ដូច្នេះ​ហើយ យក​ល្អ​អ្នក​គួរតែ​សាកល្បង​គេង​ក្នុង​ស្ថានភាព​ដែល​ងងឹត​ឈ្លប់​តែ​ម្តង ដើម្បី​ជៀសវាង​ការ​រំខាន​ដល់​ការ​ផលិត​របស់​អ៊័​រ​ម៉ូ​ន Melatonin ។

មនុស្ស​វ័យ​ជំទង់​ម្នាក់​ក្នុង​ចំណោម​បួន​ក្នុង​ប្រទេស​អង់គ្លេស មាន​អាការ​ធាត់​ជ្រុល ហើយ​ចំនួន​នេះ​ស្មើនឹង​៦០​ភាគរយ​សម្រាប់​បុរស និង ៥០​ភាគរយ​សម្រាប់​ស្ត្រី ដែល​វា​នឹង​កើនឡើង​ក្នុង​ឆ្នាំ​២០៥០ ។ ចំណែកឯ ក្មេង​ៗ​វិញ គឺ​មាន ៣​នាក់​ក្នុង​ចំណោម​១០​នាក់ ដែល​មាន​អាយុ ២​ទៅ​១៥​ឆ្នាំ ក៏​ឈាន​ទៅ​រក​អាការ​ធាត់​ខុសធម្មតា ឬ​ធាត់​ជ្រុល​នេះ​ដែរ ។

អត្រា​នៃ​អ្នក​ធាត់​ជ្រុល គឺ​កើតឡើង​ដោយសារ​របៀប​រស់នៅ​បែប ស៊ី​ដេក​ៗ ញ៉ាំ​អាហារ​សម្បូរ​កាឡូរី​ពេក និង​ការ​ប៉ះពាល់​នឹង​ពន្លឺ​ច្រើន​ពេក ដែល​ជា​ហេតុ​នាំ​ឱ្យ​កាត់​បន្ថយ​ចំនួន​អ៊័​រ​ម៉ូ​ន Melatonin ។

ការ​បើកភ្លើង​ចោល​រហូត​ពេល​អ្នក​គេង អាច​ទៅ​រំខាន​ដល់​ចង្វាក់​នៃ​ការ​ផ្លាស់​ប្តូរ​បែប​ធម្មជាតិ​របស់​រាង​កាយ និង​ផ្តល់​គ្រោះថ្នាក់​ដល់​ការ​រំលាយ​អាហារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ