អំពើ​ឃាតកម្ម​កើន​ខ្ពស់​ក្នុង​រយៈពេល​11​ខែ​នៃ​ឆ្នាំ​នេះ


«​រ៉​យ​ទ័​រ​» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រសួងមហាផ្ទៃ​របស់​ម៉ិ​ក​ស៊ិ​កបាន​បង្ហាញ​តួលេខ​រយៈពេល​១១​ខែ​នៃ​ឆ្នាំ​២០១៧ ពី​ចំនួន​អ្នក​ស្លាប់​ដោយ​អំពើ​ឃាតកម្ម​នៅ​ក្នុង​ប្រទេស​បាន​លើក​ឡើង​ខ្ពស់​ដល់​ទៅ​២៣.១០១​នាក់ ច្រើន​ជាង​ឆ្នាំ​២០១១ មាន​អ្នក​ស្លាប់​ចំនួន​២២.៤០៩​នាក់ ។

អត្រា​កើនឡើង​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ក្នុង​លក្ខណៈ​អវិជ្ជមាន​ដល់​ការ​សន្យា​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​លោក Enrique Pena Nieto ប្រធានាធិបតី​បច្ចុប្បន្ន​ដែល​បោះ​ឆ្នោត​ជា​ថ្មី​កំណត់​ធ្វើ​ឡើង​នៅ​ខែកក្កដា ២០១៨ ។

ប្រសិនបើ​គណនា​ចំនួន​អ្នក​ស្លាប់​ដោយសារ​អំពើ​ឃាតកម្ម​លើ​ចំនួន​ពលរដ្ឋ​នៃ​ឆ្នាំ​២០១៧ មាន​ប្រហែល​១៨,៧​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​១០០.០០០​នាក់ ទាប​ជាង​តួលេខ​ខ្ពស់​នៅ​ឆ្នាំ​២០១១ មាន​ចំនួន​១៩,៤​នាក់ ក្នុង​ចំណោម​ប្រជាជន​១០០.០០០​នាក់ ។

ក្រៅពី​នេះ​ចំនួន​នោះ​ក៏​ទាប​ជាង​ប្រទេស​ជា​ច្រើន​នៅ​អា​មេ​រិ​កឡា​ទី​ន ។ សម្រាប់​ទិន្នន័យ​ចុង​ក្រោយ​របស់​អង្គការសហប្រជាជាតិ​បញ្ជាក់​ថា តួលេខ​នៃ​អំពើ​ឃាតកម្ម​របស់​ប្រេ​ស៊ី​ល និង​កូ​ឡុំ​ប៊ី មាន​ប្រហែល​២៧​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​១០០.០០០​នាក់ វេ​ណេ​ស៊ុ​យ​អេ​ឡា​៥៧​នាក់ ហុង​ឌុ​យ​រ៉ា​ស់​៦៤​នាក់ និង​អែ​ល​សាល់​វ៉ា​ឌ័​រ​១០៩​នាក់ ក្នុង​ចំណោម​១០០.០០០​នាក់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ស្រាវជ្រាវ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ