ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​ DKSH នាំ​ចូល​ផលិត​ផល​​GATSBY​ចុះ​សួរ​​សុខ​ទុក្ខ​អ្នក​លក់​ក្នុង​ផ្សារ​អូឡាំ​ពិក​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ GATSBY គឺជា​ម៉ាក​ផលិតផល​​​ច្នៃ​ម៉ូដ​សក់​​នាំ​មុខ​គេ និង​ជា​ផលិត​ផល​​​មួយ​របស់​ Mandom Corporation នៃ​ប្រទេស​ថៃ ដោយ​បាន​ដាក់​លក់​ជា​ផ្លូវ​ការ​ក្នុង​​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា​ កាល​ពី​ចុង​ខែ​កញ្ញា ​២០១២​ កន្លង​ទៅ​នេះ​ ហើយ​ត្រូវ​បាន​ចែក​ចាយ​ស្រប​ច្បាប់​​តាម​រយៈ​ក្រុមហ៊ុន DKSH​(Cambodia Ltd.) ។​ កាល​ពី​ថ្ងៃ​ទី​១៤ វិច្ឆិកា កន្លង​ទៅ​នេះ​ ក្រុម​ហ៊ុន​ក៏​មាន​កម្ម​វិធី​

រាជធានីភ្នំពេញ ៖​ GATSBY គឺជា​ម៉ាក​ផលិតផល​​​ច្នៃ​ម៉ូដ​សក់​​នាំ​មុខ​គេ និង​ជា​ផលិត​ផល​​​មួយ​របស់​ Mandom Corporation នៃ​ប្រទេស​ថៃ ដោយ​បាន​ដាក់​លក់​ជា​ផ្លូវ​ការ​ក្នុង​​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា​ កាល​ពី​ចុង​ខែ​កញ្ញា ​២០១២​ កន្លង​ទៅ​នេះ​ ហើយ​ត្រូវ​បាន​ចែក​ចាយ​ស្រប​ច្បាប់​​តាម​រយៈ​ក្រុមហ៊ុន DKSH​(Cambodia Ltd.) ។​ កាល​ពី​ថ្ងៃ​ទី​១៤ វិច្ឆិកា កន្លង​ទៅ​នេះ​ ក្រុម​ហ៊ុន​ក៏​មាន​កម្ម​វិធី​មួយ​ឈ្មោះ​ថា «​​GATSBY Shops Visit»​ ក្នុង​គោល​បំណង​ចុះ​សាក​សួរ​សុខ​ទុក្ខ​ចំពោះ​​តូប​លក់​គ្រឿង​សម្អាង​​នៅ​ក្នុង​ផ្សារ​អូឡំា​ពិក។

កម្មវិធី​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​លើក​សរសើរ​ និង​អរ​គុណ​ដល់​អ្នក​លក់​ផលិត​ផល​​ច្នៃ​ម៉ូដ​​សក់​ GATSBY នៅ​ផ្សារ​អូឡាំពិក​ដែល​លក់​ផលិត​ផល​ GATSBY ​​នាំ​ចូល​ស្រប​ច្បាប់​​ដោយ​ក្រុម​ហ៊ុន​ DKSH​(​Cambodia​Ltd.)​​ និង​មាន​អាជ្ញា​ប័ណ្ណ​​ត្រឹម​ត្រូវ​​ទទួល​ស្គាល់​ដោយ​ក្រសួង​សុខា​ភិបាល​ ។ អ្នក​តំណាង​ក្រុម​ហ៊ុន​ DKSH​(​Cam​bodia​ Ltd.) ក៏​បាន​​បិទ​ស្ទិកក​ឺ​បញ្ជាក់​ពី​តូប​ដែល​មាន​លក់​ផលិត​ផល​ GATSBY ដែល​មាន​អាជ្ញា​ប័ណ្ណ​ត្រឹម​ត្រូវ​នៅ​តាម​បណ្តា​តូប​ទំាង​នោះ​ផង​ដែរ ។ ដូច្នេះ​រាល់​ពេល​ដែល​ទិញ​ផលិត​ផល G​ATSBY សូម​កុំ​ភ្លេច​រក​មើល​​ផលិត​ផល​ដែល​មា​ន​បិទ​ស្ទិកក​ឺ​ក្រុម​ហ៊ុន DKSH (Cambodia Ltd.) ដើម្បី​បញ្ជាក់​ពី​ផលិត​ផល GATSBY​ ដែល​មាន​អាជ្ញា​ប័ណ្ណ​ត្រឹម​ត្រូវ ។

ជាមួយ​នោះ​ផង​ដែរ កម្មវិធី​នេះ​ក៏​មាន​ការ​ចូល​រួម​ដោយ​តារា​ចម្រៀង​ដ៏​ល្បី​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ គឺ​លោក​​នីកូ​ ដែល​លោក​ជា​អ្នក​តំណាង​ផ្សព្វ​ផ្សាយ​​ផលិត​ផល GATSBY ក្នុង​ប្រទេស​កម្ពុជា ៕