ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ៖ ក្រុមហ៊ុន​យក្ស​អា​មេ​រិ​ក Walmart កំពុង​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​ចុក​ឈាម​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​យក្ស​របស់​អា​មេ​រិ​ក វ៉​ល​ម៉ាត (Walmart) ដែល​ជា​ក្រុមហ៊ុន​បញ្ជា​ទិញ​ដ៏​ធំ​មួយ​ពី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ និង​វាយនភ័ណ្ឌ​នៅ​កម្ពុជា បាន​សរសេរ​លិខិត​ជូន​លោក អ៊ិត សំ​ហេង​…

​រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​យក្ស​របស់​អា​មេ​រិ​ក វ៉​ល​ម៉ាត (Walmart) ដែល​ជា​ក្រុមហ៊ុន​បញ្ជា​ទិញ​ដ៏​ធំ​មួយ​ពី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ និង​វាយនភ័ណ្ឌ​នៅ​កម្ពុជា បាន​សរសេរ​លិខិត​ជូន​លោក អ៊ិត សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជា​ជី​វៈ ដោយ​អះអាង​ថា ​ក្រុមហ៊ុន​នឹង​បន្ត​បញ្ជា​ទិញ​ទំនិញ​សម្លៀក​បំពាក់ និង​ស្បែកជើង​បន្ត​ទៀត ឆ្នាំ​២០១៨​នេះ ជា​ពិសេស​ក្រុមហ៊ុន​ និង​បញ្ជា​ទិញ​ទំនិញ​ថ្មី​មួយ​មុខ​ទៀត​ ពី​កម្ពុជា នោះ​ គឺ​សម្ភារៈ​ធ្វើ​ដំណើរ​ពី​កម្ពុជា​ថែម​ទៀត​។​

​យ៉ាងណាមិញ លោក​ សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ នេះ​ថា ចេតនា​អាក្រក់​របស់​អតីតមន្ត្រី​បក្ស​ប្រឆាំង​ត្រូវ​ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់ ក្នុង​ពេល​ដែល​មន្ត្រី​អ​តីត​បក្ស​ប្រឆាំង​បាន​និង​កំពុង​ធ្វើ​យុទ្ធនាការ​ឱបដៃឱបជើង​ចៅហ្វាយនាយ​បរទេស​ឲ្យ​បិទ​ទីផ្សារ​នាំ​ចូល​ផលិតផល​ឧស្សាហកម្ម​កាត់ដេរ​ពី​កម្ពុជា ដែល​​ជា​ការ​ចង់​កម្ទេច​ឆ្នាំងបាយ​កម្មករ និយោជិត​កម្ពុជា ដោយសារ​តែ​ក្រុមហ៊ុន​យក្ស​អាមេ​រិ​ក វ៉ុល​ម៉ាត់​ (Walmart) បាន​ថ្លែង​សរសើរ​ល​ក្ខខណ្ឌ​ការងារ​កម្មករ​​​និយោជិត​កម្ពុជា ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ យកចិត្តទុកដាក់​ជាប់​ជា​ប្រចាំ ហើយ​បាន​ប្តេជ្ញា​បង្កើន​​​ការ​នាំ​ចូល​ទំនិញ​កាត់ដេរ​ពី​កម្ពុជា​ថែម​ទៀត ដែល​ជា​ការ​លើកទឹកចិត្ត​កម្មករ​និយោ​ជិត​កម្ពុជា ឲ្យ​កាន់តែ​មាន​កម្លាំងចិត្ត និង​មាន​ក្តី​សង្ឃឹម​ចំពោះ​អនាគត​ការងារ​របស់​ខ្លួន​តទៅ​ថ្ងៃ​មុខ​ទៀត ។

​លោក​បញ្ជាក់​ថា​៖ «​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​យក្ស​អា​មេ​រិ​ក Walmart គឺជា​ការ​សំពង​ក្បាល​​ពួក​អតីតមន្ត្រី​បក្ស​ប្រឆាំង​ដែល​ត្រូវ​រលាយ​ហើយ​នោះ ឲ្យ​កាន់តែ​ទទួល​បរាជ័យ​ធ្ងន់​ធ្ងរ​ថែម​ទៀត ​ចំពោះ​រាល់​ទ​ង្វើ​ក្បត់ជាតិ​របស់​ខ្លួន​ដែល​នៅ​មិន​អស់ចិត្ត​ចង់​សម្លាប់​ជាតិ​​ឯង​នោះ​»​។​

​យោង​តាម​លិខិត​របស់​លោក Scott Price អនុប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Walmart បាន​ឲ្យ​ដឹង​ថា​ នៅ​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា លោក​បាន​ទៅ​ទស្សន​កិច្ច​រោងចក្រ​ផលិត​ស្បែង​ជើង និង​ជួប​ជាមួយ​សហការ​រី​របស់​វ៉ុល​ម៉ាត ដែល​ធ្វើ​ការ​​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ ។ លោក​បាន​បន្ត​ថា ​ប្រទេស​កម្ពុជា គឺជា​ប្រភព​ទីផ្សារ​ចម្បង​​សម្រាប់ Walmart ហើយ​ក្រុមហ៊ុន​លោក​ជា​អ្នក​នាំ​ចេញ​នូវ​ផលិតផល​ស្បែង​ជើង ឈានមុខ​គេ និង​ជា​អ្នក​នាំ​ចេញ​ឈានមុខ​លំដាប់​ទី​២ នៃ​ស​ម្លៀ​ល​បំពាក់​របស់​ប្រទេស​កម្ពុជា ។

​លិខិត​របស់​លោក Scott Price បញ្ជាក់​ថា​៖ «​នៅ​ឆ្នាំ​ខាង​មុខ យើង​សង្ឃឹមថា នឹង​ចាប់​ផ្តើម​នាំ​ចេញ​នូវ​ផលិតផល​ធ្វើ​ដំណើរ​។ យើង​រីករាយ​ចែករំលែក​នូវ​បទ​ពិសោធន៍​ការងារ​របស់​យើង​ជាមួយ​ប្រភព​ទីផ្សារ​ផ្សេង​ទៀត និង​ដើម្បី​ជួយ​ដល់​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​កម្ពុជា​ដើម្បី​បង្កើន​ផលិតភាព ការ​ប្រកួតប្រជែង និង​ប្រសិទ្ធ​ភាព​»​។ លិខិត​បន្ត​ថា ​កំណើន​នៃ​ការ​​នាំ​ចេញ​របស់​យើង​នៅ​ប្រទេស​កម្ពុជា អាស្រ័យ​លើ​បរិ​កាស ពាណិជ្ជកម្ម​សរឹង​មាំ​មួយ ។ ស្ថិរភាព ភាព​អាច​ព្យាករ​បាន និង​នីតិរដ្ឋ បង្កើត​ជាមួយ​មូលដ្ឋាន​មួយ​នៃ​ការ​ចូល​រួម​​ធ្វើ​ពាណិជ្ជកម្ម​របស់​យើង​ជុំវិញ​ពិភពលោក និង​អនុញ្ញាត​ឲ្យ​យើង​ធ្វើការ​ប្តេជ្ញា​ចិត្ត និង​វិនិយោគទុន​ក្នុង​វិស័យ​ទីផ្សារ​រយៈពេល​យូរអង្វែង ។

ប៉ុន្តែ លោក Scott price ក៏​បាន​ស​សេរ​ក្នុង​លិខិតបញ្ជាក់​យ៉ាង​ច្បាស់​ថា អតិថិជន​របស់ Walmart តម្រូវ​ឲ្យ​ក្រុមហ៊ុន​មាន​បទដ្ឋាន​ខ្ពស់ និង​យកចិត្តទុកដាក​លើ​លក្ខខណ្ឌ​សង្គម​កិច្ច និង​ការងារ​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​ក្រុមហ៊ុន​កំណត់​ប្រភព​ទីផ្សារ​ផលិត ។

​លោក Scott price បញ្ជាក់​បន្ថែម​ថា​៖ «​ខណៈ​ដែល​យើង​ត្រូវ​បាន​តម្រូវ​ឲ្យ​មាន​បទដ្ឋាន​ខ្ពស់​បែប​នេះ យើង​សូម​ស្នើ​ដោយ​សេចក្តី​គោរព​ឱ្យ​រដ្ឋាភិបាល​របស់​អ្នក​បន្ត​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​លក្ខខណ្ឌ​ការងារ​សម្រាប់​កម្មករ​រោងចក្រ​កម្ពុជា និង​ប្រព្រឹត្ត​ទៅ​លើ​រដ្ឋាភិបាល​របស់​យើង និង​សង្គម​ស៊ី​វិល​ដោយ​ភាព​យុត្តិធម៌ ស្រប​ទៅ​តាម​ស្តង់ដា​ និង​បទដ្ឋាន​អន្តរ​ជាតិ​​នានា​» ។​

​លិខិត​ដដែល​ក៏​បាន​បង្ហាញ​នូវ​ការ​កោតសរសើរ​ដល់​កម្ពុជា​សម្រាប់​ការ​ការពារ​ និង​ផ្តល់​សិទ្ធិ​​ដល់​ប្រជាជន​កម្ពុជា ដែល​សម្រេច​ជ្រើសរើស​ការងារ​នៅ​ក្រៅប្រទេស​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ