នាយករដ្ឋមន្ត្រីចិន លោកវេន ជាបាវ ថ្លែងកាលពីថ្ងៃទី៦ មីនា ថា ចិនមានបំណងលុបបំបាត់ភាពក្រីក្រឱ្យអស់ត្រឹមឆ្នាំ២០២០ ហើយពេលនេះចិនកំពុងតាមដានបន្ទាត់ភាពក្រីក្ររបស់ពលរដ្ឋដើម្បីជួយពលរដ្ឋក្រីក្រ ។
លោកវេន ជាបាវ ថ្លែងដូច្នេះក្នុងឱកាសនៃសម័យប្រជុំប្រចាំឆ្នាំរបស់សភាប្រជាជនចិន ដែលរៀបចំឡើងក្នុងទីក្រុងប៉េកាំង ។
លោកនាយករដ្ឋមន្ត្រីវេន ជាបាវ ថ្លែងប្រាប់អង្គប្រជុំថា ពេលនេះក្រុមប្រឹក្សារដ្ឋកំពុងពង្រាងផែនការកាត់បន្ថយភាពក្រីក្រថ្មីរយៈពេល១០ឆ្នាំ (២០១១-២០២០) ហើយផែនការកាត់បន្ថយភាពក្រីក្រនេះនឹងធ្វើឡើងតាមរយៈការផ្តល់ជំនួយ និងការអភិវឌ្ឍន៍ដែលផ្តោតលើចំនួនពលរដ្ឋក្រីក្រ។
យោងតាមស្តង់ដាចំណាយមួយដុល្លារ សម្រាប់មនុស្សម្នាក់ក្នុងមួយថ្ងៃរបស់អង្គការសហប្រជាជាតិថា ចិនមានមនុស្ស១៥០លាននាក់ កំពុងរស់ក្រោមបន្ទាត់ភាពក្រីក្រ ៕
ចែករំលែកព័តមាននេះ