ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងពាណិជ្ជកម្មដាក់​ដំណើរការ​Appsផ្ដល់​ព័ត៌មាន​តាមស្មា​ត​ហ្វូ​ន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មវិធី (Apps) សម្រាប់់​ផ្ដល់​ព័ត៌មាន​ដល់​មហាជន​តាម​ទូរស័ព្ទ​ចល័ត​របស់​ក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ហើយ នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដោយ​លោក​អ្នក​អាច​ស្វែង​រកបាន​នៅ​ក្នុង Play…

រាជធានី​ភ្នំពេញ ៖ កម្មវិធី (Apps) សម្រាប់់​ផ្ដល់​ព័ត៌មាន​ដល់​មហាជន​តាម​ទូរស័ព្ទ​ចល័ត​របស់​ក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ហើយ នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដោយ​លោក​អ្នក​អាច​ស្វែង​រកបាន​នៅ​ក្នុង Play Store ដោយ​ប្រើ​ពាក្យ « Ministry of Commerce Cambodia» ហើយ​នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ មន្ត្រី​បច្ចេកទេស​របស់​ក្រសួងពាណិជ្ជកម្ម នឹង​ធ្វើការ​អភិវឌ្ឍ​កម្មវិធី​នេះ​បន្ត​ទៀត ដើម្បី​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ IOS ថែម​ទៀត ។

កម្មវិធី​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ទំនាក់ទំនង​សាធារណៈ ដើម្បី​ជំរុញ​លំហូរ​ព័ត៌មាន​របស់​ក្រសួង​ទៅ​ដល់​ដៃ​សាធារណជន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង ក្នុង​គោល​បំណង​​ធ្វើ​ឲ្យ​រដ្ឋបាល​សាធារណៈ​កាន់តែ​ភ្ជាប់​ជិត​ស្និទ្ធ​ជាមួយ​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​ប្រើប្រាស់​សេវា និង​ប្រកប​មុខរបរ​វិជ្ជាជីវៈ ។

ថ្លែង​ក្នុង​ពិធី​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២៦ ធ្នូ ម្សិលមិញ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា កម្មវិធី​ព័ត៌មាន​សម្រាប់​ទូរស័ព្ទ​ចល័ត​នេះ នឹង​រួមចំណែក​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ផ្សព្វផ្សាយ និង​ការ​ចែកចាយ​ព័ត៌មាន​កាន់តែ​ទូលំទូលាយ ស្តី​ពី​សកម្មភាព​ការងារ​ប្រចាំ​ថ្ងៃ​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៅ​ក្នុង​ក្រសួងពាណិជ្ជកម្ម ព្រមទាំង​សមិទ្ធផល​សំខាន់​ៗ​ដែល​ក្រសួង​សម្រេច​បាន​នា​ពេល​កន្លង​មក ជូន​ដល់​សាធារណជន​គ្រប់​មជ្ឈដ្ឋាន​ជ្រាប​កាន់តែ​ច្បាស់​អំពី​តួនាទី​, ភារកិច្ច និង​ការ​ទទួលខុសត្រូវ​របស់​ក្រសួងពាណិជ្ជកម្ម ។

លោកស្រី​នាយិកា​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លី​លី មាន​ប្រសាសន៍​ថា ការ​ទទួល​បាន​ព័ត៌មាន​ពី​ក្រសួងពាណិជ្ជកម្ម សម្រាប់​ពាណិជ្ជករ​ក្នុងស្រុក ពាក់ព័ន្ធ​នឹង​ព័ត៌មាន​នៃ​ការ​រៀបចំ​ពិព័រណ៍ ពិសេស​ទាក់ទង​នឹង​ច្បាប់ គឺជា​រឿង​មួយ​ល្អ​ចំពោះ​ពាណិជ្ជករ ។

លោកស្រី កែវ មុំ នាយិកា​រូប​នេះ​មាន​ប្រសាសន៍​ថា ៖« ចំពោះ​ពាណិជ្ជករ​ក្នុងស្រុក វា​ជា​រឿង​ចាំបាច់​ក្នុង​ការ​ទទួល​បាន​នូវ​ព័ត៌មាន​ផ្សេង​ៗ​ពី​ក្រសួងពាណិជ្ជកម្ម ពីព្រោះ​យើង​ជា​ពាណិជ្ជករ ដាច់ខាត​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ពី​ច្បាប់ទម្លាប់ ។ ក្រៅពី​នេះ ព័ត៌មាន​ពី​ការ​រៀបចំ​ដាក់​តាំងពិព័រណ៍ ជា​រឿង​ល្អ ពេល​យើង​បានដឹង » ។

លោកស្រី​បន្ត​ថា ៖« កម្មវិធី​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម (Apps) នេះ​សម្រាប់​យុវវ័យ​បច្ចុប្បន្ន​គេ​ចេះ​ប្រើប្រាស់ និង​ដឹង​ពី​របៀប​រក​ព័ត៌មាន តែ​សម្រាប់​មនុស្ស​មាន​អាយុ​ច្រើន ឬ​ពាណិជ្ជករ​នៅ​តាម​បណ្តា​ខេត្ត ពួក​គាត់​ហាក់​មិនសូវ​យល់​ដឹង​អំពី​កម្មវិធី​នោះ​ទេ ។ ដូចនេះ ទន្ទឹម​នឹង​ក្រសួង​បង្កើត​នូវ​កម្មវិធី​នេះ​ឡើង ក្រសួង​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ​ជាង​នេះ​បន្ថែម​ទៀត​ថា ត្រូវធ្វើ​យ៉ាងម៉េច​ទើប​អាចយ​កមក​ប្រើប្រាស់​បាន»។

លោក​រដ្ឋមន្ត្រី​សង្កត់ធ្ងន់​ថា ៖« ប្រជាពលរដ្ឋ​អាច​ទូទៅ គឺ​អាច​ដកស្រង់​ព័ត៌មាន និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា​ដែល​ត​ម្ដ​ល់​ក្នុង​គេហទំព័រ ព្រមទាំង​ធ្វើ Comment Like ជាមួយនឹង​គណនី Facebook របស់​ក្រសួងពាណិជ្ជកម្ម ដោយ​មានការ​ភ្ជាប់​ជា​ស្វ័យ​ប្រវត្តិ​ជាមួយ​កម្មវិធី​ព័ត៌មាន​ទូរស័ព្ទ​ចល័ត​នេះ ។ សាធារណជន​ទាំងអស់​ចូលរួម​ប្រើ​ប្រាស់​​កម្មវិធី​នេះ នឹង​ទទួល​បាន​ព័ត៌មាន​សំខាន់​ៗ ជា​ពិសេស ការ​អនុវត្ត​គោលនយោ​បាយ​ពាណិជ្ជកម្ម និង​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឯកជន ដែល​ជា​សរសៃឈាម​ដ៏​សំខាន់​របស់​សេដ្ឋកិច្ច​កម្ពុជា » ។

លោក​រដ្ឋមន្ត្រី​បន្ដ​ថា ក្រៅពី​បានដឹង​ពី​សកម្មភាព និង​សមិទ្ធផល​ការងារ​ទាំង​អស់នេះ មិន​ត្រឹមតែ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​អំពី​កិច្ច​ប្រឹងប្រែង​របស់​ក្រសួងពាណិជ្ជកម្ម និង​រាជរដ្ឋា​ភិបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ចំណេះដឹង​យ៉ាង​ល្អ សម្រាប់​និស្សិត​, បញ្ញវន្ត​, អ្នក​សារ​ព័ត៌មាន​,​សេដ្ឋវិទូ និង​អ្នក​សិក្សា​ស្រាវជ្រាវ​ទូទៅ​ផង​ដែរ ដើម្បី​យក​ធ្វើ​ជា​ឯកសារយោង​សម្រាប់​ជំនួយ​ក្នុង​ការ​បំពេញការងារ​របស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ