ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ACU ៖ សមាសភាព​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ៧៤០ រូប​បាន​ប្រកាស​ទ្រព្យសម្បត្តិ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ហៅ​កាត់​ថា ACU បាន​ឲ្យ​ដឹង​ថា​នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល​របស់​សម្រាប់​ថ្ងៃ​អង្គា​រ៍ ទី ២៦ ខែធ្នូ​នេះ​ គឺ​អង្គភាព​បាន​ទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​…

រាជធានី​ភ្នំពេញ​ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ហៅ​កាត់​ថា ACU បាន​ឲ្យ​ដឹង​ថា​នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល​របស់​សម្រាប់​ថ្ងៃ​អង្គា​រ៍ ទី ២៦ ខែធ្នូ​នេះ​ គឺ​អង្គភាព​បាន​ទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល​របស់​សមាសភាព​គណ​បក្ស​សង្គ្រោះ​ជាតិ បន្ទាប់​ពី​ត្រូវ​រំលាយ​រូ​ចម​ក​មាន​ចំនួន ៦០ រូប ដែល​នាំ​ឲ្យ​ចំនួន​សរុប​នៃ​អ្នក​ប្រកាស​ទ្រព្យសម្បត្តិ​ពី​អតីត​បក្ស​ប្រឆាំង​ គឺ​មាន​ចំនួន​ដល់​ទៅ ៧៤៦ រូប​។

យោងសេចក្តី​ជូនដំណឹង​របស់ ACU ដែល​ចុះហត្ថលេខា​ដោយ​លោក ចេ​ង ប៊ុ​ន​ឃៀង ប្រធាន​នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល​បាន​ឲ្យ​ដឹង​ថា នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​នៃ​អង្គភាព​ប្រឆាំង​អំពើ​រពុក​រលួយ បាន​បញ្ជាក់​ថា ​ជា​រួម​គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែធ្នូ​ឆ្នាំ ២០១៧ ចំនួន​ទទួល​បាន​សរុប​ចំនួន​៧៤៦ រួម​មាន​៖

– តំណាងរាស្ត្រ​ចំនួន​៤០​រូប និង​ទីប្រឹក្សា​-​ជំនួយការ ៣១​រូប ដែល​សរុប​ស្មើ​៧១​រូប​។
​- សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោ​យ​៣​រូប
​- សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត​ក្រុង ស្រុក​ខណ្ឌ និង​ឃុំ សង្កាត់ ៦៧២​រូប ។

ជាមួយ​គ្នា​នោះ​ដែរ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​លើកទឹកចិត្ត​ដល់​អ្នក​ដែល​ជាប់​កាតព្វ​កិច្ច​ប្រកាស​ទ្រព្យសម្បត្តិ​ទាំងអស់ ត្រូវ​រួសរាន់​ទៅ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ដែល​មាន​រយៈពេល​៣០​ថ្ងៃ​គិត​ពី​ថ្ងៃ​ប្រកាស​ទទួល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ