ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិ​ពល​ព្យុះ ​អ្នក​ស្លា.ប់មាន​ដល់​240​នាក់

6 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ អាជ្ញាធរ​ហ្វ៊ី​លី​ពី​ន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៥ ធ្នូ ថា មនុស្ស​យ៉ាងតិច​២៤០​នាក់ ជំរឿន​ឃើញ​ស្លាប់​ក្រោយ​ការ​វាយប្រហារ​នៃ​ព្យុះ​ត្រូ​ពី​កាល់​មួយ​លើ​ភាគ​ខាងត្បូង​ប្រទេស​នេះ ។ ព្យុះ TEMBIN…

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ អាជ្ញាធរ​ហ្វ៊ី​លី​ពី​ន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៥ ធ្នូ ថា មនុស្ស​យ៉ាងតិច​២៤០​នាក់ ជំរឿន​ឃើញ​ស្លាប់​ក្រោយ​ការ​វាយប្រហារ​នៃ​ព្យុះ​ត្រូ​ពី​កាល់​មួយ​លើ​ភាគ​ខាងត្បូង​ប្រទេស​នេះ ។

ព្យុះ TEMBIN បាន​បោកបក់​លើ​ប្រទេស​ហ្វ៊ី​លី​ពី​ន​រវាង​ថ្ងៃ​ទី​២២ មក​២៤ ធ្នូ ដោយ​បណ្តាល​ឱ្យ​មាន​ទឹកជំនន់​យ៉ាង​អាក្រក់ និង​ការ​បាក់​ដី ។ វា​បាន​វាយប្រហារ​លើ​កោះធំ​មីន​ដា​ណា​វ នា​ភាគ​ខាងត្បូង​ប្រទេស ដែល​តំបន់​នោះ​ជា​ទូទៅ​តែង​គេច​ផុត​ពី​ព្យុះ​ត្រូ​ពី​កាល់​គិត​ជា​មធ្យម​ចំនួន​២០ ដែល​វាយប្រហារ​រៀង​រាល់​ឆ្នាំ​លើ​ប្រទេស​ដែន​កោះ​នេះ ។ មនុស្ស​យ៉ាងតិច​៥២.០០០​នាក់​ប្រារព្ធ​បុណ្យ​ណូអែល នៅ​តាម​មជ្ឈមណ្ឌល​សម្រាប់​ទទួល​មនុស្ស​ជម្លៀស​ចេញ​ទាំងឡាយ ដោយ​ក្នុង​ចំណោម​មនុស្ស​ទាំងនេះ​ច្រើន​នាក់​បាត់បង់​អ្វី​ៗ​ទាំងអស់ ។

ផ្នែក​ជួយ​សង្គ្រោះ​ប្រជាជន​កាលពី​ថ្ងៃ​ទី​២៤ ធ្នូ បាន​អំពាវនាវ​រក​ជំនួយ ហើយ​បាន​បញ្ចេញ​មូលនិធិ​សង្គ្រោះ​បន្ទាន់​ដំបូង​ប្រមាណ​ជា​៥០.០០០​អឺ​រ៉ូ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ