ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្កាយព្រះគ្រោះ​រាង​ដូច​លលាដ៍ក្បាល​នឹង​ហោះ​កាត់​ផែនដី​

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ផ្កាយព្រះគ្រោះ​តូច «2015 TB 145»​មាន​ទំហំ​៦៤០​ម៉ែត្រ នឹង​រំកិល​ឆ្លងកាត់​ក្បែរ​ផែនដី​ជា​ថ្មី​ម្តងទៀត​នៅ​ឆ្នាំ​២០១៨ ដែល​កាលពីមុន​នេះ​វា​ធ្លាប់​រំកិល​កាត់​ផែនដី​រួច​មក​ហើយ​នៅ​ថ្ងៃ​ទី​៣១ តុលា ២០១៥…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ផ្កាយព្រះគ្រោះ​តូច «2015 TB 145»​មាន​ទំហំ​៦៤០​ម៉ែត្រ នឹង​រំកិល​ឆ្លងកាត់​ក្បែរ​ផែនដី​ជា​ថ្មី​ម្តងទៀត​នៅ​ឆ្នាំ​២០១៨ ដែល​កាលពីមុន​នេះ​វា​ធ្លាប់​រំកិល​កាត់​ផែនដី​រួច​មក​ហើយ​នៅ​ថ្ងៃ​ទី​៣១ តុលា ២០១៥ ធ្វើ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​មើលឃើញ​ផ្កាយព្រះគ្រោះ​តូច​មួ​ួ​យ​ដួង​នេះ​មាន​លក្ខណៈ​ដូច​លលាដ៍ក្បាល និង​មានឈ្មោះ​ថា ផ្កាយព្រះគ្រោះ​តូច Halloween ។

លទ្ធផល​នៃ​ការ​អង្កេត​ក្នុង​ពេល​អតីតកាល​ឃើញ​ថា ផ្កាយព្រះគ្រោះ​តូច​ដួង​នេះ​មាន​ចាំង​ពន្លឺព្រះអាទិត្យ​ប្រហែល​៥​ទៅ​៦%​នៃ​ពន្លឺ​ដែល​ចាំង​ទៅ​ប៉ះ​ធ្វើ​ឱ្យ​វា​ងងឹត​ខ្លាំង ខណៈ​ពេល​អ្នក វិទ្យាសាស្ត្រ បាន​បង្កើត​ទ្រី​ស្តីថា 2015 TB 145 អាច​ជា​ផ្កាយដុះកន្ទុយ​កាលពីមុន ប៉ុន្តែ​បាត់បង់​ទឹក និង​ធាតុ​ផ្សំ​ផ្សេង​ទៀត​ក្នុង​ពេល​ទៅ​គោចរ​នៅ​ជុំវិញ​ព្រះអាទិត្យ ដោយ​ចំណាយពេល​ប្រហែល​៣,០៤​ឆ្នាំ មាន​ន័យ​ថា វា​នឹង​រំកិល​ខ្លួន​ឆ្លងកាត់​ផែនដី​ជា​ថ្មី​នៅ​ពាក់កណ្តាល​ខែវិច្ឆិកា ២០១៨ ។

លោក​ផា​ប្លូ សាន​តូ​ស​សាន អ្នក​តារាសាស្ត្រ​ពី​ស្ថាប័ន​តារាសាស្ត្រ​ប្រទេស​អេ​ស្ប៉ា​ញ​បាន​ទទួលស្គាល់​ថា ការ​រំកិល​ឆ្លងកាត់​ដែល​កើតឡើង​ក្នុង​ពេល​អនាគត​ផ្កាយព្រះគ្រោះ​តូច 2015 TB 145 នឹង​មិន​ចូល​កៀក​ផែនដី​បំផុត​ដូច​នៅ​ឆ្នាំ​២០១៥ ឬ​ប្រហែល​៤៨០.០០០​គីឡូម៉ែត្រ​ទេ ប៉ុន្តែ​ជា​ឱកាស​ដែល​អ្នក​វិទ្យាសាស្ត្រ​អាច​ប្រមូល​ទិន្នន័យ​ថ្មី​ជួយ​ឱ្យ​ស្គាល់​ពី​អត្តសញ្ញាណ​របស់​ផ្កាយព្រះគ្រោះ​តូច​មួយ​ដួង​នេះ​កាន់តែ​ខ្លាំង​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ