ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​ពី​នេះ​ពី​នោះ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

មនុស្ស​យន្ត​ដឹក​ជញ្ជូន​ទំនិញ ក្រុមហ៊ុន​មនុស្ស​យន្ត​មួយ​នៅ​ប្រទេស​បារាំង​កំពុង​អនុវត្ត​គំ​រូពី​របៀប​ធ្វើការ​របស់​មនុស្ស​យន្ត​«TwinswHeel» អាច​ដឹក​ជញ្ជូន​ទំនិញ ម្ហូបអាហារ​បាន​ទៅ​ដល់​ផ្ទះ និង​បន្ទប់​អគារ របស់​អតិថិជន ។ អា​រ៉ា​ប៊ី​សា​អូឌីត​ដោះ​លែង​ព្រះ​អង្គ​ម្ចាស់​និង​អ្នកនយោបាយ​ដែល​ពុក​រលួយ រដ្ឋាភិបាល​ក្រុង​រី​យ៉ា​ដ​បាន​ដោះ​លែង​ខ្សែ​រាជវង្ស និង​អ្នកនយោបាយ​ដែល​ឃុំខ្លួន​កាលពី​ខែ​មុន​ក្នុង​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ…

មនុស្ស​យន្ត​ដឹក​ជញ្ជូន​ទំនិញ

ក្រុមហ៊ុន​មនុស្ស​យន្ត​មួយ​នៅ​ប្រទេស​បារាំង​កំពុង​អនុវត្ត​គំ​រូពី​របៀប​ធ្វើការ​របស់​មនុស្ស​យន្ត​«TwinswHeel» អាច​ដឹក​ជញ្ជូន​ទំនិញ ម្ហូបអាហារ​បាន​ទៅ​ដល់​ផ្ទះ និង​បន្ទប់​អគារ របស់​អតិថិជន ។

អា​រ៉ា​ប៊ី​សា​អូឌីត​ដោះ​លែង​ព្រះ​អង្គ​ម្ចាស់​និង​អ្នកនយោបាយ​ដែល​ពុក​រលួយ
រដ្ឋាភិបាល​ក្រុង​រី​យ៉ា​ដ​បាន​ដោះ​លែង​ខ្សែ​រាជវង្ស និង​អ្នកនយោបាយ​ដែល​ឃុំខ្លួន​កាលពី​ខែ​មុន​ក្នុង​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ក្រោយ​ពី​ជនសង្ស័យ​ទាំងនោះ​យល់ព្រម​បង់ប្រាក់​សំណង​ជូន​រដ្ឋ ។

បា​ឡែ​ន​ពេ​ជ្ឍ​ឃាត​កំពុង​ខ្វះខាត​ចំណី
បា​ឡែ​ន​ពេ​ជ្ឍ​ឃាត​ជា​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​នៅ​ក្នុង​សមុទ្រ​បាន​ទទួល​ការ​កោត​សរសើរ​ថា​ឆ្លាត បច្ចុប្បន្ន​កំពុង​មាន​អាកា​រៈ​ស្គម​ដោយសារ​ខ្វះ​ចំណី និង​ប្រឈម​មុខ​លើ​ការ​ផុត​ពូជ​នៅ​ពេល​អនាគត ។

ឈ្លូស​បោល​ចូល​ហ្វូង​ខ្លា​ត្រូវ​បញ្ចប់ជីវិត
ឈ្លូស​មួយ​ក្បាល​នៅ​ឯ​ឧទ្យាន​ជាតិ​អាហ្វ្រិក​ខាងត្បូង បាន​បោល​ចូល​ហ្វូង​ខ្លា​កំពុង​ដើរ​នៅ​លើ​ផ្លូវ ទីបំផុត​បាន​ក្លាយជា​ចំណី​របស់​សត្វ​កំណាច ។

វាយ​ឆ្កែ​បណ្ដាល​ឲ្យ​ងាប់​ព្រោះ​ចាញ់​ភ្នាល់
ជនជាតិ​ចិន​បាន​រិៈ​គន់​បុរស​ម្នាក់​ក្រោយ​ពី​មាន​វី​ដេ​អូ​ឃ្លី​ប​ដែល​រូបគេ​វាយ​ឆ្កែ​បណ្ដាល​ឲ្យ​ងាប់ ព្រោះតែ​ខឹង​រត់​ចាញ់​គេ​ធ្វើ​ឲ្យ​ចាញ់​ការ​ភ្នាល់ ។

បោះ​ឆ្មា​ឡើង​លើ​ធ្លាក់​មក​បាក់ជើង​ទាំង​សងខាង
បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន​ពី​បទ​ធ្វើ​ទា​រុ​ណ្ឌ​កម្ម​លើ​សត្វ ក្រោយ​ពី​មាន​ឆ្មា​មួយ​ក្បាល​ត្រូវ​ចាប់​បោះ​ឡើង​លើ ហើយ​ពេល​ធ្លាក់​មក​វិញ​ធ្វើ​ឲ្យ​ជើង​ទាំង​២​បាន​បាក់ ។

បង្គន់​លើ​យន្តហោះ​ខូច​ត្រូវ​ចុះ​ចត​បន្ទាន់
យន្តហោះ​ពី​ញូ​វ​យ៉​ក​ទៅ​សី​ុ​អេ​តថ​ល មួយ​គ្រឿង​បាន​ចុះ​ចត​បន្ទាន់​នៅ​រដ្ឋ​ម៉ុង​តេ​ណា ខណៈ​ពេល​មាន​អ្នកដំណើរ​ជា​ច្រើន​ឈឺពោះ ប៉ុន្តែ​បង្គន់​ខូច​។

នាវា​យន្ត​មុជទឹក
«Yellow Submarine» ជា​នាវា​យន្ត​មុជទឹក​ផលិតផល​ច្នៃប្រឌិត​ចុង​ក្រោយ​របស់​រដ្ឋា​ភិបាល​​អង់គ្លេស ដោយ​ចំណាយ​ថវិកា​ប្រហែល​៣០០​លាន​ដុល្លារ ដើម្បី​ផលិត​នាវា​យន្ត​មុជទឹក​ស៊េរី​ថ្មី​ខាងលើ ។

ភេ​យក្ស​មុជ​នៅ​ក្នុង​ទឹក
«Giantotter» ជា​ភេរ​យក្ស​កំពុង​មុជទឹក​នៅ​ក្នុង​អាង​មើល​ភ្ញៀវ​ទេសចរ​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ ហើយ​សត្វ​ប្រភេទ​នេះ​គឺជា​សត្វ​ដែល​ជិត​ផុត​ពូជ​។

ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន​គ្រោង​ផលិត​យន្តហោះ​ល្បឿន​លឿន
ក្រុមហ៊ុន​អាកាសចរណ៍​«Japan Airlines» របស់​ជប៉ុន បាន​សហការ​ជាមួយ​អា​មេ​រិ​ក​ផលិត​យន្តហោះ​ដែល​មាន​ល្បឿន​លឿន ពី​ជប៉ុន​ទៅ​អា​មេ​រិ​ក​ចំណាយពេល​តែ​៥​ម៉ោង​កន្លះ ដែល​មុន​នេះ​មាន​រយៈពេល​១១​ម៉ោង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ