ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យូ ឌី​ស្កូ ចាប់​អាជីព​វិញទាំង​សុខភាព​មិន​ទាន់​ល្អ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លទ្ធភាព​វះកាត់​ប្តូរ​ក្រលៀន​របស់​តារា​សម្តែង​យូ ឌី​ស្កូ​ហាក់​មាន​សង្ឃឹម​​តិច បន្ទាប់​ពី​លោក​ចំណាយ​លើ​ការ​ព្យាបាល​អស់​ច្រើន​អំឡុង​ពេល​សម្រាក​នៅ​មន្ទីរពេទ្យ​នា​ពេល​កន្លង​មក ។ គ្រាន់តែ​ធូរស្បើយ​បន្តិច​មក លោក​យូ ឌី​ស្កូ​វិល​ចូលរួម​សម្តែង​ទាំង​ស្លេកស្លាំង​ដើម្បី​រក​ប្រាក់​ដោះស្រាយ​ជីវភាព ។…

រាជធានី​ភ្នំពេញ ៖ លទ្ធភាព​វះកាត់​ប្តូរ​ក្រលៀន​របស់​តារា​សម្តែង​យូ ឌី​ស្កូ​ហាក់​មាន​សង្ឃឹម​​តិច បន្ទាប់​ពី​លោក​ចំណាយ​លើ​ការ​ព្យាបាល​អស់​ច្រើន​អំឡុង​ពេល​សម្រាក​នៅ​មន្ទីរពេទ្យ​នា​ពេល​កន្លង​មក ។ គ្រាន់តែ​ធូរស្បើយ​បន្តិច​មក លោក​យូ ឌី​ស្កូ​វិល​ចូលរួម​សម្តែង​ទាំង​ស្លេកស្លាំង​ដើម្បី​រក​ប្រាក់​ដោះស្រាយ​ជីវភាព ។

តារា​សម្តែង​លោក​យូ ឌី​ស្កូ​ដែល​កើត​ជំងឺ​ទឹកនោមប្រៃ​សម្រាក​ព្យាបាល​ជា​ច្រើន​ថ្ងៃ​នៅ​មន្ទីរពេទ្យ​រហូត​បាន​ធូរស្រាល​បន្តិច ។ នា​ពេល ថ្មី​ៗ​កន្លង​មក​លោក​យូ ឌី​ស្កូ​បាន​បង្ហាញ​ខ្លួន​ដែល​មើលទៅ​ចុះ​ស្គម​ស្រកសាច់​ច្រើន​ព្រោះតែ​ជំងឺ​យាយី ។ លោក​បាន​បង្ហាញ​វត្តមាន​ជួបជុំ​មិត្ត​សិល្បករ​ក្នុង​កម្មវិធី​បិទ​បញ្ចប់រឿង​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ។ មិត្ត​រួម​អាជីព​បានឃើញ​លោក​យូ ឌី​ស្កូ​មាន​ក្តី​អាណិត​គ្រប់​គ្នា និង​បន់​ឱ្យ​ឆាប់​ជា ។

លោក​យូ ឌី​ស្កូ​បាន​រៀបរាប់​ថា​លោក​នៅ​មិន​ទាន់​ជា​១០០%​ទេ អាការ​ជំងឺ​ទឹកនោមប្រៃ​ដែល​បង្ក​ឱ្យ​ខូច​ក្រលៀន​នៅ​តែ​ប្រឈម​បើ​ទោះជា​ក្រុម​គ្រូពេទ្យ​អាច​ព្យាបាល​ឱ្យ​រូប​លោក​​មាន​កម្លាំង​ដើរ​បាន​ចេញ​ធ្វើការ​បាន​មែន ។ ធ្វើការ​ធ្ងន់​លែង​បាន​ហើយ​ត្រូវ​តម​ច្រើន​​មុខ​ណាស់ ព្រមទាំង​ត្រូវ​សម្រាក​ច្រើន ។ ទោះជា​យ៉ាងណា​ក្តី​លោក​មិន​ចង់​សម្រាក​ច្រើន​ទេ ដោយ​ត្រូវការ​បំពេញការងារ ប៉ុន្តែ​មិន​ឱ្យ​លើស​កម្លាំង​ដែរ​មក​ពី​កាលពី​ឈឺ​ធ្ងន់​នោះ ខាត​ខ្លាំង​ណាស់​មុខរបរ​សិល្បៈ ។ លោក​បាន​ធូរ​ប៉ុណ្ណឹង គឺជា​គុណបុណ្យ​សប្បុរសជន​ជួយ និង​ធំ​បំផុត​គឺ​បាន​កម្លាំងចិត្ត​ពី សិល្បករ លោកគ្រូ​អ្នកគ្រូ​ពេទ្យ ។

លោក​យូ ឌី​ស្កូ​អះអាង​ថា​«​បើ​ពី​មុន​ខ្ញុំ​គ្មាន​សង្ឃឹមថា អាច​មក​សម្តែង ឬ​ជួបជុំ​អ្នកសិល្បៈ​ឡើយ ប៉ុន្តែ​បាន​ជួប​គ្នា​វិញ​ជា​បុណ្យ​កុសល​មួយ​របស់ខ្ញុំ ។ យ៉ាងណា​ក៏​ដោយ​ក្រលៀន​របស់ខ្ញុំ​គឺ​ខូច​តែ​ម្តង ហើយ​បើ​វះកាត់​ដូរ​ក្រលៀន​វិញ​គឺ​ចំណាយ​ច្រើន​តែ​ម្តង​ធ្វើ​ឱ្យ​រូប​ខ្ញុំ​ចម្បែង​មិនដឹង​ធ្វើ​បែប​ណា ម្យ៉ាង​ដោះ​ដូរ​ដល់​ស្រុក​គេ​ទៀត​នោះ​រឹតតែ​គិត​មិន​ចេញ បើ​លុយ​ដោះ​ដូរ​នោះ​រាប់​ពាន់​ដុល្លារ​ទៅ​ហើយ ។ ខ្ញុំ​មាន​តែ​បន់ស្រន់​ឲ្យ​សុខភាព​មាំទាំ​តទៅ​ទៀត ដើម្បី​បំពេញការងារ​ហើយ​រំពឹង​ថា​ក្រោយ​ពេល​អនុវត្ត​តាម​បណ្តាំគ្រូ​ពេទ្យ ជំងឺ​ខ្ញុំ​នឹង​មិន​បាក់​ទៀត ។ ជា​ពិសេស​អរគុណ​ម្ចាស់​ជំនួយ ផ្សេង​ៗ​ដែល​ជួយ​ឧបត្ថម្ភ​ដល់​រូប​ខ្ញុំ​ពេល​ឈឺ​ធ្ងន់​» ។

លោក​យូ ឌី​ស្កូ​បាន​ចូលរួម​ថត​ខ្សែភាពយន្ត​ភាគ​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ចាប់​ដៃគូ​សម្តែង​ជាមួយ​កញ្ញា​ទឹម រ​ដ្ឋា បាន​មួយ​រយៈ​ក៏​ធ្លាក់ខ្លួន​ឈឺ​។ លោក​ខាតបង់​ការងារ​ជា​ច្រើន ដូច​ជា​ការ​ច្រៀង​តាម​មង្គលការ ពិធីជប់លៀង ផ្សេង​ៗ​ដែល​ក្រុម​របស់​លោក​សុទ្ធតែ​តារា​ល្បី​ៗ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ