ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាង ​ម៉េ​ង កែវ​ពេ​ជ្ជ​តា​ និយាយ​រឿង​ក្នុង​ចិត្ត បន្ទាប់​ពី​ត្រូវ​ក្រុម​មនុស្ស​ចិត្ត​មារ​ឈ្នានីស

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ កំពូល​តារាចម្រៀង​ដែល​ច្រៀង​បាន​គ្រប់​ទម្រង់​ និង​ទឹកដម​សម្លេង​ពីរោះ​ក្រ​អូន​ក្រអៅ គឺ​អ្នក​នាង​ ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​បង្ហោះ​សារ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នាង​នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នួ​នេះ ដោយ​បង្ហាញ​នូវ​រូបថត​ជា​ច្រើន​សន្លឹក…

រាជធានី​ភ្នំពេញ​ ៖ កំពូល​តារាចម្រៀង​ដែល​ច្រៀង​បាន​គ្រប់​ទម្រង់​ និង​ទឹកដម​សម្លេង​ពីរោះ​ក្រ​អូន​ក្រអៅ គឺ​អ្នក​នាង​ ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​បង្ហោះ​សារ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នាង​នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នួ​នេះ ដោយ​បង្ហាញ​នូវ​រូបថត​ជា​ច្រើន​សន្លឹក ពោរពេញ​ដោយ​ស្នាម​ញ​ញឺ​មយ៉ាង​ស្រស់ ។

មិនដឹង​ថា ​កន្លង​មក ​មានរឿង​អ្វីខ្លះ​ដែល​កើត​លើ​អ្នក​នាង​នោះ​ទេ តែ​តាម​រយៈ​សារ​ដែល​អ្នក​នាង​បាន​សរសេរ​នៅ​ពេល​នេះ ប្រៀប​បីដូច​ជា​ពពក​ខ្មៅ​បាន​រសាត់​ចេញ​ផុត​ពី​ជីវិត​របស់​អ្នក​នាង​អ​ញ្ចឹ​ង​។

អ្នក​នាង​ ម៉េ​ង កែវ​ពេ​ជ្ជ​តា មាតា​នៃ​បុត្រា​-​បុត្រី​២​រូប ​បាន​បង្ហោះ​សារ​ថា​៖ «​ការ​តស៊ូ​របស់ខ្ញុំ​មិន​ខកបំណង​ទេ ខ្ញុំ​រំភើប​ណាស់​ដែល​ពិភពលោក​បាន​មើលឃើញ​អំពើ​ល្អ​របស់ខ្ញុំ​ឡើង​វិញ បន្ទាប់​ពី​ខ្ញុំ​ត្រូវ​ក្រុម​មនុស្ស​ចិត្ត​មារ​ឈ្នានីស​បាន​ខំ​បិត​បាំង​អស់​រយៈ​ជិត​១០​ឆ្នាំ​មក​ហើយ… ​ថ្ងៃនេះ​អ្វី​ៗ​វិល​ត្រលប់​មក​វិញ​ហើយ ខ្ញុំ​រីករាយ​ណាស់ ! ! ! សូម​អរគុណ​បង​សារ​ព័ត៌​មាន ក្រុមព្រះ​សុរិយា សូម​អរគុណ​ទស្សនិកជន និង​សូម​អរគុណ​ហ្វ៊ែ​ន​របស់​ពេ​ជ្ជ​តា​ទាំងអស់​ដែល​មិន​ដែល​បោះបង់​ជំនឿ​ចិត្ត​មក​លើ​ពេ​ជ្ជ​តា ។ ពេ​ជ្ជ​តា​នឹង​ខិតខំ​រក្សា​តម្លៃ​នេះ​រហូត​តទៅ​មិន​ឱ្យ​ហ្វ៊ែ​ន​ខកចិត្ត​ឡើយ 😍 ❤️ »​។

ជូនពរ​ឲ្យ​អ្នក​នាង ​ម៉េ​ង កែវ​ពេ​ជ្ជ​តា ទទួល​បាន​ស្នាមញញឹម​ជា​និច្ច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ