ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​កុយ​ព្រួយបារម្ភចំពោះ​កម្មវិធី​កំប្លែងកាន់តែ​នៅ​សល់​តិច

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ជើង​ចាស់​លោក​ជួង ជី ហៅ​កុយ បាន​សម្តែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង បន្ទាប់​ពី​កម្មវិធី​សម្តែង​របស់​ក្រុម​លោក​កាន់តែ​នៅ​សល់​តិច ដែល​វា​ជា​បញ្ហា​ប្រឈម​​មួយ​យ៉ាង​ខ្លាំង ។ ការ​សម្តែង​ក្តី​បារម្ភ​របស់​តារា​កំប្លែង​នាយ​កុយ…

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ជើង​ចាស់​លោក​ជួង ជី ហៅ​កុយ បាន​សម្តែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង បន្ទាប់​ពី​កម្មវិធី​សម្តែង​របស់​ក្រុម​លោក​កាន់តែ​នៅ​សល់​តិច ដែល​វា​ជា​បញ្ហា​ប្រឈម​​មួយ​យ៉ាង​ខ្លាំង ។

ការ​សម្តែង​ក្តី​បារម្ភ​របស់​តារា​កំប្លែង​នាយ​កុយ ដោយសារ​កម្មវិធី​មន្ត​ស្នេហ៍​សំនៀង​របស់​ស្ថានីយទូរទស្សន៍​CTN ដែល​មាន​វត្តមាន​ក្រុម​កំប្លែង​របស់​លោក​សម្តែង​រៀង​រាល់​ស​ប្តា​ហ៍​នោះ ទំនងជា​ត្រូវ​បិទ​នៅ​ដំណាច់ឆ្នាំ​នេះ ។ ការ​បិទ​កម្មវិធី​នោះ​គឺជា​ដើមហេតុ​ដែល​នាំ​ឲ្យ​តារា​កំប្លែង​រូប​នេះ​សម្តែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង ព្រោះ​ការ​សម្តែង​នៅ​ក្នុង​កម្មវិធី​មន្ត​ស្នេហ៍​សំនៀង​នេះ​គឺជា​ចំណែក​ទីផ្សារ​មួយ​សំខាន់ បន្ទាប់​ពី​កម្មវិធី «​តន្ត្រី​ស្រុកស្រែ​» របស់​ស្ថានីយទូរទស្សន៍​បាយ័ន ។

នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នាយ​កុយ បាន​បង្ហោះ​សារ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​សម្តែង​ពី​ក្តី​បារម្ភ​ថា «​កម្មវិធី​កំប្លែង​តិច​ទៀត​ចប់​ហើយ​បងប្អូន​នៅ​សល់​តែ​តន្ត្រី​ស្រុកស្រែ​មួយ​ទេ។

តាម​គេ​ខ្សឹប​ដាក់​ត្រចៀក​ខ្ញុំ​ថា​មន្ត​ស្នេហ៍​សំនៀង​ជិត​បិទ​ទៀត សូម​បងប្អូន​កុំ​ភ្លេចមុខ​ខ្ញុំ ចង់​បម្រើ​បងប្អូន​កូនក្មួយ​រហូត បើ​បងប្អូន​ស្រឡាញ់​អាណិត​សិល្បៈ​កំប្លែង​មេត្តា​ជួយ​ស៊ែ​ឱ្យ​ផង​» ។

បន្ទាប់​ពីសារ​របស់​នាយ​កុយ បាន​បង្ហោះ​ជា​សាធារណៈ​នោះ​រួច​មក មាន​ទស្សនិកជន និង​​អ្នកគាំទ្រ​ជា​ច្រើន​បាន​សម្តែង​ការ​សោកស្តាយ​នៅ​ពេល​ដែល​បានលឺ​ដំណឹង​មួយ​នេះ ប៉ុន្តែ​ពួក​គេ​បាន​លើកទឹកចិត្ត​ឲ្យ​តារា​កំប្លែង​រូប​នេះ​ប្តូរ​មក​ថត​ជា​ឃ្លី​ប​វី​ដេ​អូ​កំប្លែង ដើម្បី​ផ្សាយ​តាម​រយៈ​មធ្យោបាយ ផ្សេង​ៗ​ជំនួស​វិញ ។

តាម​រយៈ​សំ​ណេ​រដែ​ល​បាន​សរសេរ​បង្ហោះ​នោះ នាយ​កុយ បាន​ឆ្លើយ​តប​ជាមួយ​ប្រិ​យ​មិត្ត​គាំទ្រ​ថាបើ​គិត​ទៅ​សម្តែង​មួយ​កម្មវិធី​បាន​តែ​៣០០​ដុល្លារ​ទេ​ចែក​គ្នា​១០​នាក់ តែ​បញ្ហា​សំខាន់​លោក​ចង់​បម្រើ​ទស្សនិកជន​ឱ្យ​សប្បាយ​បន្ត​ទៀត ។

នាយ​កុយ បន្ថែម​ថា បច្ចុប្បន្ន​ការ​សម្តែង​របស់​លោក​គឺ​មិន​ចង់​គិតលុយ​ជា​ធំ​ទេ ប៉ុន្តែ​លោក​គ្រាន់តែ​ចង់​បម្រើ​ទស្សនិកជន​ឲ្យ​បាន​សើច​សប្បាយ​បន្ត​ទៀត​ដ្បិត​លោក​មាន​ថ្ងៃនេះ​ក៏​ដោយសារ​បាន​ទទួល​ការ​គាំទ្រ​ពី​ទស្សនិកជន​ផង​ដែរ ។ ការ​សម្តែង​នេះ​ទៀត​សោត​មិនមែន​ទាមទារ​ចង់​ល្បីឈ្មោះ​អ្វី​ទៀត​ដែរ គ្រាន់តែ​ខ្លាច​ប្រិ​យ​មិត្ត​ភ្លេចមុខ​ប៉ុណ្ណោះ ប្រសិនបើ​មានការ​ខកខាន​យូរ​ក្នុង​ការ​ចេញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍ ។

បើ​តាម​នាយ​កុយ អ្វី​ដែល​លោក​ចង់បាន​ជាង​នេះ​ទៀត​នោះ លោក​ចង់​បន្ត​បង្ហាញ​ស្នាដៃ​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ទស្សនា និង​នៅ​តែ​ឃើញ​ការ​សម្តែង​របស់​លោក​ជា​បន្តបន្ទាប់ មុន​ពេល​ដែល​លោក​ឈាន​ដល់​វ័យ​ចំណាស់ និង​បាត់បង់​សមត្ថភាព​សម្តែង​ក្នុង​ពេល​ណាមួយ ។

ការ​បាត់បង់​ការ​សម្តែង​ក្នុង​កម្មវិធី ម​នុ្ត​ស្នេហ៍​សំនៀង នា​ពេល​នេះ​ក្រុម​របស់​លោក​គឺ​នៅ​សល់​តែ​ការ​សម្តែង​ក្នុង​កម្មវិធី​តន្ត្រី​ស្រុកស្រែ​ប៉ុណ្ណោះ ដែល​ត្រូវ​សម្តែង​ឆ្នាស់​គ្នា​ជាមួយ​ក្រុម​នាយ​ក្រឹម ។នាយ​កុយ​ព្រួយបារម្ភចំពោះ​កម្មវិធី​កំប្លែងកាន់តែ​នៅ​សល់​តិច​ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ដែរ​អ្នក​រៀបចំ​កម្មវិធី​កម្សាន្ត​របស់​ស្ថានីយទូរទស្សន៍​CTN លោក សុវណ្ណ រិ​ទ្ធី ហៅ​លោកតា វិច ទ័​រ បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​ថា កម្មវិធី​មន្ត​ស្នេហ៍​សំនៀង នឹង​ត្រូវ​បិទ​ពិតប្រាកដ​មែន ។

យ៉ាងណា​ក៏​ដោយ​លោក​នៅ​មិន​ទាន់​ដឹង​ថា កម្មវិធី​អ្វី​ដែល​នឹង​ត្រូវ​ជំនួស​កម្មវិធី មន្ត​ស្នេហ៍​សំនៀង ដែល​នឹង​ត្រូវ​បាន​បិទ​ពី​កញ្ចក់​ទូរទស្សន៍​CTN នោះ​ឡើយ ប៉ុន្តែ​លោក​ពិតជា​មានការ​សោកស្តាយ​នៅ​ពេល​កម្មវិធី​នេះ​ត្រូវ​បាន​បិទ ។

ក្នុង​នាម​ផលិតករ​ម្នាក់​លោកតា​វិច​ទ័​រ​និយាយ​ថា «​ខ្ញុំ​មិន​យល់​សោះ​ហេតុ​អ្វី​ក៏​ទស្ស​និក​ជន​របស់​យើង​មិន​គាំទ្រ​កម្មវិធី​ដែល​មាន​លក្ខណៈ​វប្បធម៌ និង​ប្រពៃណី​ជាតិ​របស់​ខ្លួន​យ៉ាង​ដូច​នេះ ។ សព្វថ្ងៃ​អ្វី​ដែល​ពេញ​និយម គឺ​កម្ម​វិធិ​ប្រគំ​តន្ត្រី សម័យ​ទំនើប​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ