បណ្តាអ្នកទទួលខុសត្រូវខាងសន្តិសុខប៉ាគីស្ថានអះអាងពីការចាប់ខ្លួនជនឈ្មោះអ៊ូម៉ារ ប៉ាតេក ដែលជាប់សង្ស័យថា ដើរតួនាទីសំខាន់មួយក្នុងការវាយប្រហារភេរវកម្មនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ីកាលពីឆ្នាំ២០០២ ។ មនុស្សមួយក្រុមរបស់ឥណ្ឌូណេស៊ីបានទៅកាន់ប៉ាគីស្ថាន ដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់ជននេះ ។
មន្ត្រីខាងសន្តិសុខម្នាក់របស់ប៉ាគីស្ថានចាត់ទុកការចាប់ខ្លួនបុរសឈ្មោះប៉ាតេកថា ជារឿងសំខាន់បំផុតមួយក្នុងក្របខណ្ឌនៃយុទ្ធនាការរបស់ប៉ាគីស្ថានប្រឆាំងពួកភេរវករបរទេស។ យោងតាមមន្ត្រីរូបនេះថា អ៊ូម៉ារ ប៉ាតេកដែល ទាក់ទិនផងដែរ ដល់ការវាយប្រហារភេរវកម្មមួយចំនួននៅឥណ្ឌូណេស៊ីត្រូវចាប់ខ្លួននៅប៉ាគីស្ថានតាំងពីសបា្តហ៍ទីមួយនៃខែមីនានេះមកម្ល៉េះ។ ក្រុមអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីមួយក្រុមត្រូវទៅកាន់ប៉ាគីស្ថាន ដើម្បីបញ្ជាក់ថា បុរសដែលចាប់ខ្លួននេះពិតជាអ៊ូម៉ារ ប៉ាតេក ជាមនុស្សគេតាមរកចាប់ខ្លួនបំផុតនៅឥណ្ឌូណេស៊ី ។ ប្រទេសឥណ្ឌូណេស៊ីនៅពុំទាន់អះអាងពីការចាប់ខ្លួនជននេះនៅឡើយ ៕
ចែករំលែកព័តមាននេះ