ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខរបរ​ឆក់​ចេញពី​គុក​នៅ​តែ​ឆក់​ចាប់​បញ្ចូល​គុក​វិញ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៧ បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ចំណុច​ផ្លូវ​លេខ​៣៦៩​កែង​នឹង​ផ្លូវ​៦៤៤ ភូមិ​ម៉ាក់​ក្លឿ សង្កាត់​ផ្សារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ ពាក់ព័ន្ធ​ករណី​ប្រព្រឹត្ត​បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់ទោស​ឆក់​ទ្រព្យសម្បត្តិ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៧ បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ចំណុច​ផ្លូវ​លេខ​៣៦៩​កែង​នឹង​ផ្លូវ​៦៤៤ ភូមិ​ម៉ាក់​ក្លឿ សង្កាត់​ផ្សារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ ពាក់ព័ន្ធ​ករណី​ប្រព្រឹត្ត​បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់ទោស​ឆក់​ទ្រព្យសម្បត្តិ ។

ជនសង្ស័យ​ឈ្មោះ វន សុវណ្ណ ហៅ វុ​ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១៥៦E១z ផ្លូវ​លេខ​៥១ ក្រុម​៥៩ ភូមិ​១០ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ភាព​ថា គេ​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ចំនួន​២​ករណី​ក្រោយ​ពេល​ចេញពី​ពន្ធនាគារ​វិញ ដែល​ជាប់​៨​ខែ​ពាក់ព័ន្ធ​ករណី​ឆក់​នោះ​ដែរ ។ ជនសង្ស័យ​បន្ត​ថា ករណី​ទី​១​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ឆក់​កាបូបដៃ កាលពី​វេលា​ម៉ោង​ប្រហែល​៨​នឹង​២០​យប់ ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៦Eo ផ្លូវ​លេខ​១១៣ ក្រុម​៣១ ភូមិ​៤ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។ ជន​រង​គ្រោះជា​ជនជាតិ​ចិន មុខរបរ​លក់ដូរ ដែល​សម្ភារ​បាត់បង់ កាបូបដៃ​ពណ៌​ខ្មៅ​ចំនួន​១, ប្រាក់​ដុល្លារ​២០០០​ដុល្លារ​, ប្រាក់​ហុងកុង​៥០០០០, ប្រាក់​ចិន​៤០០០០, កាត ATM ៤​សន្លឹក​, អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ចិន និង​លិខិតឆ្លងដែន​ជនជាតិ​ចិន ។

ករណី​ទី​២ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ឆក់​កាបូបដៃ កាលពី​វេលា​ម៉ោង​ប្រហែល​១០​នឹង​៣០​យប់​នាទី​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​រដ្ឋបាល​ព្រៃឈើ ផ្ទះ​លេខ​៤០ ផ្លូវ​លេខ​១៤៤ ភូមិ​១០ សង្កាត់​ផ្សារ​កណ្តាល​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ជន​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យបណ្តឹង​ទេ ។ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ