ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​សែក​អត់​សាច់ប្រាក់​ត្រូវ​បាន​សាលក្រម​ផ្ដន្ទាទោស​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៧ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ស្ត្រី​ម្នាក់​ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ និង​៦​ខែ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ។ ការ​ផ្ដន្ទាទោស​នេះ​តុលាការ​បាន​បង្គាប់​ឲ្យ​ជន​ត្រូវ​ចោទ​សង​សំណង​ប្រាក់​ចំនួន​៧​ម៉ឺន​ដុល្លារ…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៧ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ស្ត្រី​ម្នាក់​ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ និង​៦​ខែ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ។ ការ​ផ្ដន្ទាទោស​នេះ​តុលាការ​បាន​បង្គាប់​ឲ្យ​ជន​ត្រូវ​ចោទ​សង​សំណង​ប្រាក់​ចំនួន​៧​ម៉ឺន​ដុល្លារ និង​ជំងឺ​ចិត្ត​ចំនួន​២០​លាន​រៀល​ដល់​ដើមបណ្ដឹង​រដ្ឋប្បវេណី និង​ពិន័យ​ប្រាក់​ឲ្យ​បង់​ចូល​ថវិការដ្ឋ​ចំនួន​២​លាន​រៀល​ផង​ដែរ ។

ជនជាប់ចោទ​ឈ្មោះ​ធូ ប៊ុ​ន​ច័ន្ទ​តារា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១១​បេ បុរី​ប៉េង​ហួត ផ្លូវ​៥៩៨ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មុខរបរ​នៅផ្ទះ ឃាត់ខ្លួន​នៅ​មុខ​បុរី​ប៉េង​ហួត សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ រឿង​ក្ដី​នេះ​ត្រូវ​បាន​លោក​ចៅក្រម​លី លី​ប​ម៉េ​ង លើក​មក​បើក​សវនាការ​កាលពី​ថ្ងៃ​ទី​១២ ខែធ្នូ​នេះ ហើយ​បាន​ប្រកាស​សាលក្រម​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ នេះ ។

សូម​បញ្ជាក់​ថា កាល​ក្នុង​សវនាការ​ជនជាប់ចោទ​បាន​សារភាព​ថា នៅ​អំឡុង​ខែតុលា ឆ្នាំ​២០១៤ ខ្លួន​បាន​ទទួល​ទិញ​ដី​មួយ​កន្លែង​ពី​ឈ្មោះ​ឆ​យ លក្ខណា ភេទ​ស្រី ក្នុង​តម្លៃ​២៧​ម៉ឺន​ដុល្លារ ដោយ​បាន​ប្រគល់​ប្រាក់សុទ្ធ​មុន​ចំនួន​២០​ម៉ឺន​ដុល្លារ ចំណែក​នៅ​សល់​៧​ម៉ឺន​ដុល្លារ​ទៀត​ឈ្មោះ​ឆ​យ លក្ខណា បាន​ឲ្យ​ខ្លួន​ចេញ​មូលប្បទានប័ត្រ (​សែក​) ចុះ​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៤ ដើម្បី​ទុក​តម្កល់ ប៉ុន្តែ​សែក​នោះ​មិន​ទាន់​មាន​ប្រាក់​ទេ ។

លុះ​ក្រោយមក​ស្រាប់តែ​ឈ្មោះ​ឆ​យ លក្ខណា យក​សែក​ដែល​ខ្លួន​ចេញ​ទុក​តម្កល់​នោះ​មក​ប្ដឹង​តែ​ម្ដង ។ ករណី​នេះ​ជនជាប់ចោទ​សារភាព​ថា ខ្លួន​ពិតជា​បាន​ចេញ​សែក​អត់​មាន​ប្រាក់​មែន ដូច្នេះ​បាន​តំណាង​អយ្យការ​តម្កល់​ទុក​ការ​ចោទប្រកាន់​ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ។ គួរ​បញ្ជាក់​ទៀត​ថា​ស្ត្រី​ឈ្មោះ​ធូ ប៊ុ​ន​ច័​ន្ធ​តារា ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន និង​ឃុំខ្លួន​លេខ​០៣ ដក​ឧ ២០១៥ ចុះ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៥ ចេញ​ដោយ​លោក​ឃុន លាង​ម៉េ​ង ចៅក្រម​ជំនុំជម្រះ​សាលាឧទ្ធរណ៍ មូលហេតុ​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់ កាលពី​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៤ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ