ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​អកុសល​ដើមឈើ​រលំ​ធ្លាក់​ពីលើ​ស្លា.ប់​មួយ​រំពេច

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ដោយសារ​មែកឈើ​បាក់​ធ្លាក់​ចំ​ក្បាល​ខណៈ​ពេល​កំពុង​ធ្វើ​សកម្មភាព​អារឈើ​ក្នុង​ព្រៃ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាល​វែង…

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ដោយសារ​មែកឈើ​បាក់​ធ្លាក់​ចំ​ក្បាល​ខណៈ​ពេល​កំពុង​ធ្វើ​សកម្មភាព​អារឈើ​ក្នុង​ព្រៃ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។

ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​កើតហេតុ​នោះ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ រ៉េ​ត សា​រុន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិ​ខ្មែរ​មាន​ទីលំនៅ​ភូមិ​អូរ​ត្រែ​ល ឃុំ​-​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង មក​ស្នាក់​នៅ​បណ្ដោះអាសន្ន​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ដើម្បី​ស៊ីឈ្នួល​អារឈើ​លក់ ។ នៅ​ថ្ងៃ​នោះ​ជន​រង​គ្រោះ និង​បក្ខពួក​ប៉ុន្មាន​នាក់​ទៀត​បាន​នាំ​គ្នា​អារ​រំលំ​ដើមឈើ​(​រាជ​កុ​ល​)១​ដើម​ធំ​ដើម្បី​ច្រៀក​ធ្វើ​ជា​ក្ដារបន្ទះ​សម្រាប់​ប្រើប្រាស់​ជា​គ្រឿង​សង្ហា​រឹម ឫ​អ្វី​ផ្សេង​ៗ ។ នៅ​ពេល​អារ​ដាច់​ចេញពី​គល់​ហើយ​នោះ ដើមឈើ​បាន​ដួលរ​លំដោយ​សន្សឹម​ៗ ។ ជា​អកុសល​ខណៈនោះ​ដើមឈើ​មិន​បាន​រលំ​ចំ​គោលដៅ​របស់​អ្នក​កាប់​ទេ ដោយសារ​ទាក់​វ​ល្លិ៍ និង​ដើមឈើ​ជា​ច្រើន​ទៀត ស្រាប់តែ​មែក​វា​បាក់​ដាច់​ចេញពី​ដើម​ធ្លាក់​ចំ​ក្បាល​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ។

អ្នក​ទៅ​ជាមួយ​គ្នា​ដែល​ឆ្លង​ផុត​ពី​គ្រោះថ្នាក់​បាន​ដឹក​សាកសព​តាម​រទេះគោ​យក​មក​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​នៅ​វត្ត​ត្រ​ពង​ពង្ស ស្ថិត​ក្នុងភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រមោយ​ស្រុក​វាល​វែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ