ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​ពិភពលោក​លូតលាស់​ខ្លាំង តើ​វា​នឹង​បន្ត​ដល់​ឆ្នាំ​2018​ដែរ​ឬទេ ?

6 ឆ្នាំ មុន

ទីក្រុង STANFORD ៖ រាល់​រង្វាស់​សេដ្ឋកិច្ច​ម៉ា​ក្រូ​ធំ​ៗ​រួម​មាន ការ​លូតលាស់​នៃ​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ និង​អត្រា​អតិផរណា​បាន​បង្ហាញ​ថា សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​២០១៧ ស្ថិត​ក្នុង​កម្រិត​ល្អ​ជាងគេ​សម្រាប់​រយៈពេល​១០​ឆ្នាំ​មកនេះ ។ សេដ្ឋកិច្ច​ពិភព​លោក​កំពុង​តែ​លូតលាស់​យ៉ាង​ខ្លាំង…

ទីក្រុង STANFORD ៖ រាល់​រង្វាស់​សេដ្ឋកិច្ច​ម៉ា​ក្រូ​ធំ​ៗ​រួម​មាន ការ​លូតលាស់​នៃ​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ និង​អត្រា​អតិផរណា​បាន​បង្ហាញ​ថា សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​២០១៧ ស្ថិត​ក្នុង​កម្រិត​ល្អ​ជាងគេ​សម្រាប់​រយៈពេល​១០​ឆ្នាំ​មកនេះ ។ សេដ្ឋកិច្ច​ពិភព​លោក​កំពុង​តែ​លូតលាស់​យ៉ាង​ខ្លាំង និង​ស្របគ្នា​ច្រើន​ជាង​ការ​គិត​ទុក ។ ប៉ុន្តែ​តើ​វា​អាច​បន្ត​ដល់​ឆ្នាំ​២០១៨​ដែរ​ឬទេ ?

យើង​ត្រូវ​ពឹងផ្អែក​ទៅ​លើ​គោលនយោបាយ​រូបិយប័ណ្ណ​, ហិរញ្ញវត្ថុ​, ពាណិជ្ជកម្ម និង​គោល​នយោបាយ​ជាប់​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃ​នៅ​ជុំវិញ​ពិភពលោក ។ វា​ពិតជា​ពិបាក​ណាស់​ក្នុង​ការ​ទស្សន៍​ទាយ​ដឹង​ពី​សំណើ ដែល​នឹង​លេចឡើង​នៅ​ឆ្នាំ​២០១៨​ខាង​មុខ ។

សហរដ្ឋអាមេរិក បារាំង និង​ចក្រភព​អង់គ្លេស​សុទ្ធតែ​មាន​អ្នកដឹកនាំ​ថ្មី ហើយ​អ្នកដឹកនាំ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់​មិន​ទាន់​បាន​រៀបចំ​ក្រុម​អភិបាល​ឡើយ តាំងពី​ការ​បោះ​ឆ្នោតជាតិ​នៅ​ខែកញ្ញា ខណៈ​ធនាគារជាតិ​អា​មេ​រិ​ក​នៅ​មិន​ទាន់​មាន​ប្រធាន​ដែល​ទទួល​បានការ​យល់ព្រម​។

លើស​ពី​នេះ ការ​ផ្លាស់​ប្តូរ​សំខាន់​ៗ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​ជា អា​ហ្ស​ង់​ទី​ន​, អា​រ៉ា​ប៊ី​សា​អូឌីត និង​ប្រេ​ស៊ី​ល​បាន​ធ្វើ​ឲ្យ​ទស្សនវិស័យ​សម្រាប់​អនាគត​កាន់តែ​មាន​ភាព​មិន​ប្រាកដ​ប្រជា​។ ប៉ុន្តែ​យើង​គួរតែ​សង្ឃឹមថា នឹង​មានរឿង​ល្អ​ៗ​ក្នុង​ឆ្នាំ​២០១៨​នេះ ។

១-​យើង​ត្រូវ​សង្ឃឹមថា ការ​លូតលាស់​សេដ្ឋកិច្ច​ពិភពលោក​៤% នឹង​បន្ត​ក្នុង​ឆ្នាំ​២០១៨ ដូច​ការ​ព្យាករ​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​។ ការ​លូតលាស់​មិន​ត្រឹមតែ​បង្កើន​ប្រាក់​ចំណូល​ទេ ប៉ុន្តែ​អាច​ដោះស្រាយ​បញ្ហា​ជា​ច្រើន​ទៀត​ដូច​ជា កម្ចី​ពី​ធនាគារ និង​ឱនភាព​ថវិកា​ជាដើម ។

២-​យើង​ត្រូវ​សង្ឃឹមថា ធនាគារជាតិ​របស់​អា​មេ​រិ​ក​នឹង​មានការ​គ្រប់គ្រង​យ៉ាង​ស្ថិតស្ថេរ​ដោយ​លោក Jerome Powell ។ ពួក​យើង​គួរតែ​សង្ឃឹមថា ស្ថានភាព​សេដ្ឋកិច្ច​នឹង​អនុ​ញ្ញាត​ឲ្យ​ធនាគារជាតិ​ធំ​ៗ ជា​ពិសេស ធនាគារជាតិ​អឺរ៉ុប​ធ្វើ​តាម​នេះ ។

៣-​យើង​គួរ​សង្ឃឹមថា សំណើ​របស់​គណបក្ស​សាធារណរដ្ឋ​ទាក់ទង​នឹង​ច្បាប់​រដ្ឋាករ​នៅ​សហរដ្ឋអាមេរិក នឹង​អាច​ជំរុញ​ការ​វិនិយោគ ទិន្នផល សមត្ថភាព​ផលិត និង​ប្រាក់​បៀវត្សរ៍​​ដូចដែល​បាន​សន្យា​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ ។

ប្រាកដ​ណាស់ ការ​មើលឃើញ​ថា តើ​ការ​វិនិយោគ​នឹង​កើនឡើង​ឬ​អត់ គឺ​នឹង​ពឹងផ្អែក​លើ​កត្តា​ជា​ច្រើន​លើស​ពី​អត្រាពន្ធ​ក្រុមហ៊ុន ។ ច្បាប់​ថ្មី​អាច​នឹង​ជំរុញ​ដល់​ទិន្នផល សមត្ថភាព​ផលិត និង​ប្រាក់បៀវត្សរ៍​មែន ប៉ុន្តែ​ចំណុច​សំខាន់ គឺ​នៅ​ពេល​ណា ។

លទ្ធផល​ប្រហែលជា​មិន​អាច​មើលឃើញ​ទេ​នៅ​មុន​ឆ្នាំ​២០១៨ ឬ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២០ ហើយ​វា​អាច​នឹង​ប៉ះពាល់​ដល់​ផ្នែក​នយោបាយ​ផង​ដែរ ។ អ្វី​គ្រោះ​ថា្ន​ក់​ជាង​នេះ​ទៀត គឺ​អត្ថប្រយោជន៍​របស់​វា​អាច​នឹង​ពន្យារពេល ហើយ​វា​ត្រូវ​បាន​លុប​ចោល នៅ​ពេល​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ឡើង​កាន់​អំណាច​វិញ ។

៤-​យើង​គួរ​សង្ឃឹមថា រដ្ឋាភិបាល​គ្រប់​ប្រទេស​នឹង​ចាប់ផ្តើម​ដោះស្រាយ​បញ្ហា​ការ​ចំណាយ​ផ្នែក​ប្រាក់​ចូល​និវត្តន៍ និង​ការ​ធានា​សុខភាព ដែល​បាន​កើនឡើង​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ។ កញ្ចប់​ទាំងនេះ​កាន់តែ​មាន​តម្លៃ​ខ្ពស់​ទៅ​ៗ ហើយ​ប៉ះពាល់​ដល់​ការ​ចំណាយ​សំខាន់​ៗ​របស់​រដ្ឋាភិបាល​ដូច​ជា ផ្នែក​ការពារ និង​ដាក់​សម្ពាធ​ឲ្យ​មានការ​ដាក់​ពន្ធ​កាន់តែ​ខ្ពស់​ផង​ដែរ ។

ប្រទេស​ក្នុង​សហភាព​អឺ​រុ​ប​ជា​ច្រើន​ត្រូវ​កាត់​បន្ថយ​បំណុល​រដ្ឋាភិបាល ហើយ​តំបន់​អឺ​រ៉ូ​ត្រូវ​ដោះស្រាយ​បញ្ហា​ធនាគារ ។ លើស​ពី​នេះ ការ​ធ្វើ​កំណែទម្រង់​ទីផ្សារ​ការងារ​ដូចនឹង​អ្វី​ដែល​​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron កំពុង​តែ​ធ្វើ គួរ​ត្រូវ​បាន​ស្វាគមន៍។

៥-​យើង​ត្រូវ​សង្ឃឹមថា តំបន់​អឺ​រ៉ូ​អាច​ជៀស​ផុត​បញ្ហា​រូបិយប័ណ្ណ​បាន ។ វា​នឹង​ពឹងផ្អែក​យ៉ាង​​ខ្លាំង​ទៅ​លើ​លោកស្រី​អធិបតី​អា​ល្លឺ​ម៉​ង់ Angela Merkel ដោយ​រៀបចំ​រដ្ឋា​ភិបាលចម្រុះ​មួយ និង​បង្កើត​ឲ្យ​មាន​ស្ថិរភាព​នយោបាយ​ដល់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​នៅ​អឺរ៉ុប ។

៦-​ពួក​យើង​គួរ​សង្ឃឹមថា សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេស​អាច​យល់​ស្រប​លើ​កិច្ចព្រមព្រៀង Brexit ដែល​នឹង​រក្សា​ទំនាក់ទំនង​ពាណិជ្ជកម្ម​រឹង​មាំ ។ ក្រៅពី​អឺរ៉ុប​ហើយ ពួក​យើង​ត្រូវ​សង្ឃឹមថា ការ​ចរចា​រវាង​សហរដ្ឋអាមេរិក កា​ណា​ដា និង​ម៉ិ​ក​ស៊ិ​ក ទាក់ទង​នឹង​កិច្ចព្រមព្រៀង NAFTA នឹង​មាន​លទ្ធផល​ល្អ ។

៧-​យើង​ត្រូវ​សង្ឃឹមថា គោលនយោបាយ​ថ្មី​ៗ​សម្រាប់​បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់​ទំនង​នឹង​មាន​លំនឹង​គ្រប់​ភាគី​ចូលរួម​ប្រកួត ។

ជា​ចុង​ក្រោយ យើង​ត្រូវ​សង្ឃឹមថា ភេរវកម្ម​នឹង​ដួល​រលំ ជម្លោះ​នឹង​ធ្លាក់​ចុះ ប្រជាធិប​តេយ្យ​ និង​មូលធននិយម​អាច​បន្ត​លូតលាស់ ហើយ​ការ​គោរព និង​ការ​សន្ទនា​ដោយ​ស្មោះ​ត្រង់​អាច​ត្រឡប់​មក​វិញ ។ ប្រសិនបើ​កត្តា​ទាំងនេះ​អាច​កើតឡើង​ពិតមែន​នោះ នៅ​ឆ្នាំ​២០១៨ នឹង​ក្លាយជា​ឆ្នាំ​ដ៏​ល្អ ៕

ដកស្រង់​ពី Project-syndicate

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ