ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណោះស្រាយ​បញ្ហា​ប្រជាសាស្ត្រ​នៅ​តំបន់​អាស៊ី

6 ឆ្នាំ មុន

ទីក្រុង​សិង្ហ​បុរី ៖ តំបន់​អាស៊ី គឺជា​ទ្វីប​ដែល​មាន​ប្រជាសាស្ត្រ​ខុស​ៗ​គ្នា ។ ប្រទេស​ចំនួន​៣ ដូច​ជា ជប៉ុន សិង្ហ​បុរី និង​កូរ៉េ​ខាងត្បូង…

ទីក្រុង​សិង្ហ​បុរី ៖ តំបន់​អាស៊ី គឺជា​ទ្វីប​ដែល​មាន​ប្រជាសាស្ត្រ​ខុស​ៗ​គ្នា ។ ប្រទេស​ចំនួន​៣ ដូច​ជា ជប៉ុន សិង្ហ​បុរី និង​កូរ៉េ​ខាងត្បូង ស្ថិត​ក្នុង​ចំណោម​ប្រទេស ដែល​មាន​អត្រា​អាយុ​ជា​មធ្យម​ខ្ពស់​ជាងគេ​លើ​ពិភពលោក ។ ប៉ុន្តែ​ប្រទេស​ទាំង​៣​នេះ​ក៏​ជួបនឹង​បញ្ហា​ធ្លាក់​ចុះ​នៃ​អត្រា​អ្នក​មានកូន​ផង​ដែរ ដែល​ប៉ះពាល់​ដល់​ចំនួន​ពលករ​ក្នុងស្រុក ។

ចំណែក​ប្រទេស​ឥណ្ឌា និង​ឥណ្ឌូ​ណេ​ស៊ី ដែល​មាន​កម្លាំង​ពលកម្ម​កើនឡើង​មិន​ឈប់​ឈរ ប៉ុន្តែ​អត្រា​អ្នក​មានកូន​បាន​ធ្លាក់​ចុះ ។ រីឯ​ប្រទេស​ហ្វ៊ី​លី​ពី​ន​មាន​អត្រា​អ្នក​មានកូន​ខ្ពស់ ហើយ​កម្លាំង​ពលកម្ម​រឹង​មាំ​ទៅ​វិញ ។

ប្រទេស​នៅ​អាស៊ី​ខាងកើត​បាន​មើលឃើញ​មនុស្ស​ក្រោម​បន្ទុក​ធ្លាក់​ចុះ ប៉ុន្តែ​វា​កើនឡើង​នៅ​អាស៊ី​ខាងត្បូង ។ ប្រាកដ​ណាស់ គោលនយោបាយ​ឆ្លើយ​តប​នឹង​បញ្ហា​ទាំងនោះ គឺ​ខុស​ៗ​គ្នា​ទៅ​តាម​ស្ថានការណ៍​ផ្សេង​ៗ ។

បើ​ទោះជា​មាន​ភាព​ខុស​គ្នា​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ និង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​យ៉ាង​ខ្លាំងក្លា​ក្តី ប៉ុន្តែ​មាន​គោលនយោបាយ​២ ដែល​អាច​អនុម័ត​ទៅ​បាន​គ្រប់​ទី​កន្លែង ។

១-​ការ​រួម​បញ្ចូល​គ្នា​រវាង​គោលនយោបាយ​អន្តោប្រវេសន៍​បើក​ទូលាយ និង​ការ​ខិតខំ​ប្រឹងប្រែង​បង្កើន​សមត្ថភាព​ពលករ គឺ​វា​នឹង​ផ្តល់​ឱកាស​ឈ្នះ​ឈ្នះ​ជា​មិន​ខាន ។

សម្រាប់​ប្រទេស​មួយ​ចំនួន​ដូច​ជា ជប៉ុន និង​សិង្ហ​បុរី ដែល​មាន​ចំនួន​ពលករ​ធ្លាក់​ចុះ ការ​បង្កើន​ការ​ធ្វើ​អន្តោប្រវេសន៍​ក្រោម​ការ​គ្រប់គ្រង អាច​នឹង​ផ្តល់​អត្ថប្រយោជន៍​បាន​យ៉ាង​ច្រើន ។ លំហូរ​ចូល​នៃ​ពលករ​ក្មេង​ៗ​អាច​នឹង​កាត់​បន្ថយ​សម្ពាធ​លើ​ប្រព័ន្ធ​ប្រាក់​ចូល​និវត្តន៍ និង​ការ​មើលថែ​មនុស្ស​ចាស់​ផង​ដែរ ។

២-​ការ​បង្កើន​សមត្ថភាព​ផលិត ។ ការ​ធ្លាក់​ចុះ​១%​នៃ​ការ​ផ្គត់ផ្គង់​ពលកម្ម​ភាគច្រើន​ត្រូវ​បាន​ព្យាករ​ថា នឹង​ធ្វើ​ឲ្យ GDP របស់​ប្រទេស​ធ្លាក់​ចុះ​ផង​ដែរ ។

ប្រទេស​អភិវឌ្ឍន៍​គួរតែ​មាន​គោលដៅ​បង្កើន​សមត្ថភាព​ពលករ​ពេញវ័យ​របស់​ខ្លួន ខណៈ​ប្រទេស​ដូច​ជា បង់​ក្លា​ដែ​ស​, ឥណ្ឌា និង​ហ្វ៊ី​លី​ពី​ន គួរតែ​អនុញ្ញាត​ឲ្យ​អត្រា​អ្នក​មានកូន​ធ្លាក់​ចុះ​កាន់តែ​ខ្លាំង ខណៈ​ទាញ​យក​អត្ថប្រយោជន៍​ពី​សមត្ថភាព​របស់​ពលករ​ដែល​មាន​ស្រាប់ ។

ប្រទេស​ដែល​បង្កើន​សមត្ថភាព​ផលិត ជា​ពិសេស ប្រទេស​កូរ៉េ​ខាងជើង មើលឃើញ​ការ​បង្កើន​ការ​ចំណាយ​លើ​ការ​អប់រំ និង​សុខាភិបាល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ