ខេត្តកំពង់ស្ពឺ ៖ ដើមពពេលជាធាតុផ្សំមួយយ៉ាងសំខាន់ក្នុងការផលិតស្ករត្នោតឲ្យមានគុណភាព ។ ដើម្បីឱ្យស្ករត្នោតកំពង់ស្ពឺនៅតែរក្សាបានកេរ្តិ៍ឈ្មោះរសជាតិឆ្ងាញ់ និងរក្សាអត្តសញ្ញាណជាតិ ប្រធានសមាគមស្ករត្នោត កំពង់ស្ពឺស្នើសុំប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ដីសម្បទានរបស់រដ្ឋមួយកនែ្លងឱ្យសមាគមដាំដើមពពេល ខណៈបច្ចុប្បន្ន សមាជិកអ្នកឡើងត្នោតកំពុងជួបបញ្ហាប្រឈម ។
លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានឱ្យដឹងថា ចាប់តាំងពីរោងចក្រវាយនភ័ណ្ឌ និងសំណង់ស៊ីវិលចាប់ផ្តើមមានច្រើនមកឃើញថា អ្នកឡើងត្នោតបោះបង់ទៅធ្វើសំណង់ច្រើន ហើយអ្វីដែលកាន់តែព្រួយបារម្ភបំផុតនោះ គឺពាក់ព័ន្ធនឹងវត្ថុធាតុដើម ពិសេសដើមពពេល ដែលជាធាតុផ្សំសំខាន់មួយមិនអាចខ្វះបានក្នុងការផលិតស្ករសព្វថ្ងៃ និងអនាគត ។
លោកបន្តថា ៖« ឥឡូវនេះ ខ្ញុំកំពុងតែស្នើទៅមន្ទីរកសិកម្ម សុំឲ្យរាជរដ្ឋាភិបាលអាចរកមើលដីសម្បទានរបស់រដ្ឋមួយកន្លែងណាមានទំហំ២ឬ៣ហិកតា ផ្តល់ឱ្យសមាគមដាំដើមពពេលទុកប្រើប្រាស់បន្តនាថ្ងៃអនាគត ព្រោះសព្វថ្ងៃនេះ ព្រៃពពេល វាចង់បាត់បង់អស់ទៅហើយ ។ ក្នុងការផលិតស្ករកន្លងមក អ្នកឡើងត្នោតទៅរកដើមពពេលនេះឆ្ងាយពីសហគមន៍ប្រហែលពី៥០ទៅ៦០គីឡូម៉ែត្រទម្រាំនឹងបាន ហើយនៅព្រៃឆ្ងាយៗ ជិតភ្នំខ្ពស់ៗថែមទៀត » ។
បើតាមប្រធានសមាគមរូបនេះថា ក្នុងករណីប្រមុខរាជរដ្ឋាភិបាលផ្តល់ដីមួយកន្លែងនៅក្នុងខេត្តកំពង់ស្ពឺ គម្លាតឆ្ងាយជិត លោកមិនគិតទេ ឱ្យតែមានដីទុកដាំដើមពពេលសម្រាប់កសិករយកមកប្រើធ្វើជាធាតុផ្សំផលិតស្ករត្នោត និងជួយកាត់បន្ថយការចំណាយ ព្រោះកន្លងទៅនេះ អ្នកឡើងត្នោតក្នុង១គ្រួសារចំណាយទិញសម្បកពពេលនេះ អស់ប្រាក់ប្រហែល៦០ម៉ឺនរៀលក្នុង១ឆ្នាំ ។
លោក សំ សារឿន គូសបញ្ជាក់ថា ៖«ដើម ឬសម្បកពពេលនេះចូលរួមចំណែកយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការផលិតស្ករត្នោតឱ្យមានគុណភាពល្អ និងរសជាតិឆ្ងាញ់ ។
បើគ្មានដើមពពេលទេនោះ សមាគម និងអ្នកឡើងត្នោត នៅថ្ងៃអនាគតនឹងជួបបញ្ហាខ្លាំងមែនទែន ។ ដូចនេះ តាមរយៈកាសែតកោះសន្តិភាព ខ្ញុំទទូចសុំទៅប្រមុខរដ្ឋាភិបាលជួយដោះស្រាយ ឬផ្តល់ដីកន្លែងណាមួយឱ្យសមាគមទុកឱ្យកសិករឡើងត្នោតបន្តអាជីវកម្មដើម្បីចូលរួមថែរក្សាកេរដំណែលពីដូនតា ពីព្រោះដើមត្នោតជាអត្តសញ្ញាណជាតិ ខណៈបច្ចុប្បន្ន ស្ករត្នោតកំពង់ស្ពឺកំពុងល្បី និងទទួលបានមេដាយមាសនៅអាស៊ី ដែលជាផលិតផលមានគុណភាពស្តង់ដាលើសគេ គឺស្ករត្នោតកម្ពុជា » ។
តាមប្រធានសមាគមដែលធ្លាប់មានបទពិសោធន៍ឡើងត្នោតជាង២០ឆ្នាំនៅក្នុងជីវិត អះអាងថា ៖« សមាគមនឹងបន្តធ្វើឱ្យកេរ្តិ៍ស្ករត្នោតកាន់តែល្បីឡើងៗ និងរក្សាគុណភាពល្អ ។ ដរាបខ្ញុំនៅជាប្រធានសមាគម ខ្ញុំនឹងដុតដៃជើង ដើម្បីធ្វើសកម្មភាពនេះឱ្យបានជោគជ័យ ។ ដូចសម្តេចធ្លាប់មានប្រសាសន៍ថា ដរាបណាសម្តេចនៅតែជានាយករដ្ឋមន្ត្រី សម្តេចនឹងកសាងប្រទេសឱ្យរីកចម្រើនទូលំទូលាយ ។ អីចឹង ក្នុងនាមខ្ញុំនៅតែជាប្រធានសមាគម ខ្ញុំនឹងខំប្រឹងជួយដល់ផលិតករ កសិករ និងធ្វើឱ្យផលិតផលស្ករត្នោតកំពង់ស្ពឺល្បីបន្តទៅទៀត » ។
គួររំឭកថា ការប្រកបមុខរបរស្ករត្នោតក្នុងខេត្តកំពង់ស្ពឺ ក្រៅពីជួបបញ្ហាប្រឈមខាងលើ សមាគមមួយនេះក៏ព្រួយបារម្ភថា គួរធ្វើយ៉ាងណា ឱ្យផលិតកម្មស្ករត្នោតមាននិរន្តរភាពនៅពេលអនាគតផងដែរ ព្រោះមនុស្សជំនាន់ក្រោយមិនសូវចាប់អារម្មណ៍ចង់បន្តវេនអាជីវកម្មពីដូនតាទេ ដោយពួកគេងាកទៅប្រកបអាជីវកម្មផ្សេងវិញ ៕
ខេត្តតាកែវ ៖ បើទោះបីជាមានសារាចរណែនាំពីលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អោយមន្ទីរកសិកម្មខេត្តពិសេសខាងពេទ្យសត្វតាមខេត្តនៅជាប់នឹងព្រំដែន...
ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១០និង២០នាទីព្រឹកកម្លាំងនគរបាលស្រុកថ្មពួកដឹកនាំដោយ លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកបាន...
រាជធានីភ្នំពេញ ៖ ពិតជាពិសេសទៀតហើយនៅប៉ុន្មានថ្ងៃខាងមុខនេះកម្ពុជានឹងរៀបចំការប្រកួតបវរកញ្ញាដ៏ធំប្រចាំឆ្នាំ ហើយកំពុងអ៊ុតមើលថា តើបវរកញ្ញាឯកកម្ពុជាតំណាង...
រាជធានីភ្នំពេញ ៖ ពិតជាមិនធម្មតាឡើយក្នុងការបង្ក្រាបសម្បុកគ្រឿងញៀនដ៏ធំមួយកាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត រ៉ក់ ( Rock) ។ក្នុង...
ខេត្តប៉ៃលិន ៖ មិននាំគ្នាធ្វើការរកស៊ីថែកូនចៅទេ បែរជានាំគ្នាទៅអង្គុយលេងល្បែងស៊ីសង ធ្វើឱ្យកម្លាំងជំនាញនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន...
ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ខ្លោងទ្វារធំដែលជានិមិត្តសសញ្ញាឆ្នាំង សម្រាប់អបអរសាទរពិធីបុណ្យទន្លេ នៅមុខមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងក្រុង...
រាជធានីភ្នំពេញ៖ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ«OLIVE APPAREL(Cambodia)Co,Ltd»៥០នាក់បានដួលសន្លប់ជាបន្តបន្ទាប់ ដែលតាមការស្រាវជ្រាវរបស់នគរបាលមូលដ្ឋានរកឃើញថា បណ្ដាល...
រាជធានីភ្នំពេញ ៖ អាការឈឺក្បាល គឺជាបញ្ហាមួយដែលកើតមានជាញឹកញាប់បំផុតចំពោះមនុស្សគ្រប់ៗគ្នា។ អ្នកណាៗក៏អាចកើតមានអាការឈឺក្បាលដែរ ហើយអាការនេះមិនទាក់ទងនឹង...
រាជធានីភ្នំពេញ ៖ ម្ចាស់អាជីវកម្មជាច្រើននៅកម្ពុជា ដែលចង់បង្កើតនូវសក្ដានុពលផលិតផល ឬសេវាកម្មរបស់ខ្លួនទៅដល់អតិថិជន ហាក់កំពុងមានការពិបាកចិត្តក្នុងការជ្រើសរើស...
រាជធានីភ្នំពេញ ៖ អគារសាកលវិទ្យាល័យខេមរៈ បានត្រូវភ្លើងឆេះសន្ធោសន្ធៅនៅជាន់ខាងក្រោម បានធ្វើឱ្យស្ត្រីជាគ្រូបង្រៀនជនជាតិចិន៤នាក់ដែលស្នាក់នៅជាន់ទី៤ភ័យ...
រាជធានីភ្នំពេញ ៖ កម្លាំងមានសម្ថកិច្ចរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន...
ខេត្តបន្ទាយមានជ័យ ៖ ពាក្សចាស់លោកពោលថា រពិសដៃផ្ទៃឆ្អែតតែម្នាក់នេះបែរជារពិសដៃពេលដើរព្រៃហាមមិនស្តាប់ ដុតរាលឆេះដំណាំ...
ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី២២ កុម្ភៈ សាលាដំបូងខេត្ត បានបើកសវនាការជំនុំជម្រះសំណុំរឿងសម្លាប់សង្សាររបស់ខ្លួនយ៉ាងព្រៃផ្សៃ រួចញាត់សពចូលក្នុងធុងទឹកកកយកទៅ...
តាមប្រភពពី Oddity Central បានឱ្យដឹងថា ស្ត្រីជនជាតិអាហ្សង់ទីន សញ្ជាតិអាមេរិកម្នាក់ ដែលសព្វថ្ងៃ រស់នៅក្នុងរដ្ឋកាលីហ្វញ៉ា តែងតែទទួលទានសត្វខ្មូតនៅរស់៥ក្បាលជា...
តាមប្រភពពីMetroបានឱ្យដឹងថា យុវតីអាយុ១៩ឆ្នាំ ឈ្មោះ Samantha Simpson បានប្រកាសសុំកុំឱ្យមហាជននិយាយលេងសើច និងប្រមាថដល់ប្តីរបស់នាង ដែលមានអាយុ៦២ឆ្នាំនេះទៀត ។ នាងបាន...
ខេត្តព្រៃវែង៖ វត្តអារាមមួយស្ថិតនៅខេត្តព្រៃវែងទាក់ទាញមហាជនទៅលេងកម្សាន្តព្រោះតែការរៀបចំរចនាប្រណីត ប្លែកៗ ពិសេសមានដើមឈើរាប់ពាន់ដើមចោលម្លប់ត្រឈឺងត្រឈៃ ។...
ខេត្តតាកែវ ៖ «ពុទ្ធគិរីកម្ពុជា»គឺទីដាក់តម្កល់ព្រះពុទ្ធរូប៨,៤ម៉ឺនអង្គឯណោះច្រើនជាងគេនៅកម្ពុជា ។ តាំងតែពីពេលចាប់ផ្តើមកសាងដំបូង រហូតមកដល់ពេលនេះបានទាក់ទាញ...
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ បានថ្លែងថា អ្នកឧកញ៉ា កុក អាន គ្រោងបោះទុន២០លានដុល្លារដើម្បីវិនិយោគលើវិស័យទឹកស្អាតក្នុង...
រាជធានីភ្នំពេញ ៖ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក(PATA) នឹងរៀបចំជំនួបធុរជនក្នុងវិស័យទេសចរណ៍ធំមួយនៅរាជធានីភ្នំពេញនិងខេត្តសៀមរាប ក្នុងខែមេសា ឆ្នាំ២០១៩ខាងមុខនេះ...
ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិស្វាយ ឃុំសរសស្ដម ស្រុកពួក តែងតែល្បីពីមាន់អាំងដែលជាស្នាដៃរបស់យាយលុន និងគ្រប់គ្នាសុទ្ធតែលាន់មាត់ថា «ឆ្លាញ់ជាប់មាត់...