ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ.ជ.​ប ​៖ ទទួល​បាន​បណ្តឹងតវ៉ា​ជាង​៤០​បណ្តឹង ​ពាក់ព័ន្ធ​នឹង​បញ្ជី​បោះ​ឆ្នោត​ដំបូង

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ​.ប បាន​ឲ្យ​ដឹង​ថា ​គិត​ត្រឹម​ថ្ងៃ​ទី ២៥ ខែធ្នូ​ ឆ្នាំ​២០១៧​នេះ…

​រាជធានី​ភ្នំពេញ ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ​.ប បាន​ឲ្យ​ដឹង​ថា ​គិត​ត្រឹម​ថ្ងៃ​ទី ២៥ ខែធ្នូ​ ឆ្នាំ​២០១៧​នេះ ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ ពុំ​ទទួល​បាន​បណ្តឹង​ជំទាស់​​ពាក់ព័ន្ធ​នឹង​ដំណាក់កាល​បិទ​ផ្សាយ​បញ្ជី​បោះ​ឆ្នោត​ដំបូង​នោះ​ទេ​។​

​តែ ក.ប.​ឃ​.​ស ទទួល​បាន​បណ្តឹងតវ៉ា​ចំនួន ៤២ បណ្តឹង​ដែល​ក្នុង​នោះ​៖
– បណ្តឹងតវ៉ា​សុំ​កែតម្រូវ​ទិន្នន័យ​ក្នុង​បញ្ជី​បោះ​ឆ្នោត​មាន ៣ បណ្តឹង​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​, កំពត និង​រាជធានី​ភ្នំពេញ​

– បណ្តឹងតវ៉ា​សុំ​រក្សា​ទុក​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​មាន​ចំនួន ៣៩​បណ្តឹង​នៅ​ខេត្តពោធិ៍​សាត់ (៣៨ បណ្តឹង​) និង​ខេត្តតាកែវ​១ បណ្តឹង​។ សម្រាប់​ថ្នាក់​ជាតិ​វិញ គឺ គ.ជ.​ប ក៏​ដូច​ជា​ក្រុម​ប្រឹក្សាធម្មនុញ្ញ ពុំ​ទទួល​បាន​បណ្តឹង​នោះ​ទេ​។​

​សូម​បញ្ជាក់​ថា ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​នេះ នឹង​មានការ​រៀបចំ​ការ​បោះ​ឆ្នោត​ចំនួន​២៖ ការ​បោះ​​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ជ្រើសតាំង​សមា​ជិក​​រដ្ឋសភា​។​

​ថ្មី​ៗ​នេះ​ផង​ដែរ គ​.​ជ​.​ប បាន​ចេញ​សេចក្តី​បំភ្លឺ​មួយ​ពាក់ព័ន្ធ​នឹង​ទស្សនៈ​មួយ​ចំនួន​ដែល​បាន​​លើក​ឡើង​ថា បើ​គ្មាន CNRP ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៦ ឆ្នាំ​២០១៨ ទេ​នោះ ការ​បោះ​ឆ្នោត «​នឹង​មិន​មាន​លក្ខណៈ​ស្របច្បាប់​» ។​

​គ​.​ជ​.​ប បាន​ចាត់​ទុក​ទស្សនៈ​បែប​នេះ ​គឺជា​ការ​ធ្វើ​បុ​រ​វិនិច្ឆ័យ និង​ខុស​នឹង​គន្លង​ច្បាប់​ស្តី​ពី​ការ​​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ព្រោះ​ក្នុង​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ «​គ្មាន​មាត្រា​ណាមួយ​ទាល់តែ​សោះ ដែល​ចែង​ថា ការ​បោះ​ឆ្នោត​នេះ​ត្រូវ​តែ​​មានការ​ចូលរួម​ពី​គណបក្សប្រឆាំង ហើយ​បើ​គ្មាន​ការ​ចូលរួម​ការ​បោះ​ឆ្នោត​នឹង​មិន​មាន​លក្ខណៈ​ស្របច្បាប់​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ