ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​១៥​ឆ្នាំ​ថា ៖ ឱ្យ​តែ​បងប្អូន​ឬ​ម្តាយ​មិន​នៅផ្ទះ គឺ​ដឹង​តែ​បានដៃ​ឪពុក​នាង​ហើយ

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧត្តរ​មានជ័យ ៖ ​ឪពុក​បង្កើត​មាន​ចិត្តជា​សត្វ​តិរច្ឆាន​បាន​ចាប់រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​របស់​ខ្លួន ដែល​មាន​វ័យ​១៥ឆ្នាំ ត្រូវ​ប៉ូលិស​ស្រុក​ត្រពាំង​ប្រាសាទ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៤ ធ្នូ នៅ​នឹង​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​អូរ​សោម ឃុំ​អូរ​សោម…

ខេត្ត​ឧត្តរ​មានជ័យ ៖ ​ឪពុក​បង្កើត​មាន​ចិត្តជា​សត្វ​តិរច្ឆាន​បាន​ចាប់រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​របស់​ខ្លួន ដែល​មាន​វ័យ​១៥ឆ្នាំ ត្រូវ​ប៉ូលិស​ស្រុក​ត្រពាំង​ប្រាសាទ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៤ ធ្នូ នៅ​នឹង​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​អូរ​សោម ឃុំ​អូរ​សោម ស្រុកត្រពាំង​ប្រាសាទ ។ ជន​អគតិ​ជា​ឪពុក​ឈ្មោះ សួន ធា អាយុ​៣៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

យោង​តាម​សម្តី​កូនស្រី​ដែល​រង​គ្រោះ​បានឱ្យ​ដឹង​ថា នាង​ជា​កូនច្បង​ក្នុង​ចំណោម​កូន​៣​នាក់ ហើយ​កន្លង​ទៅ​នេះ ​ឱ្យ​តែ​បងប្អូន​ឬ​ម្តាយ​មិន​នៅផ្ទះ ​ឪពុក​របស់​នាង​តែងតែ​ចាប់​នាង​រំលោភ ធ្វើ​ឱ្យ​រូប​នាង​អត់ទ្រាំ​មិន​បាន ក៏​សម្រេចចិត្ត​មក​ប្តឹង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​សោម ដោយ​បាន​ដាក់​ពាក្យបណ្តឹង​ពី​ទ​ង្វើ​របស់​ឪពុក​ដែល​មានចិត្ត​តិរច្ឆាន​ដូច​សត្វ​ធាតុ​បែប​នេះ ។

ប៉ូលិស​ស្រុក​ត្រពាំង​ប្រាសាទ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​នូវ​ពាក្យបណ្តឹង​ពី​ស្ត្រី​រង​គ្រោះ សមត្ថកិច្ច​បាន​​ចុះ​ទៅ​នាំ​ខ្លួន​ជនសង្ស័យ ដែល​ជា​ឪពុក​មក​អធិការដ្ឋាន​ស្រុក​ដើម្បី​ធ្វើការ​សាកសួរ ។ បុរស​ជា​ឪពុក​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​បង្កើត​របស់​ខ្លួន ដូច​ការ​ចោទប្រកាន់​មែន គឺ​សុំ​មិន​ប្រកែក​ទេ ។

យោង​ទៅ​លើ​ពាក្យបណ្តឹង​និង​យោង​តាម​ការ​សារភាព​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​ហើយ ៕ ​

អត្ថបទសរសេរ ដោយ