ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​គ្រាប់​ត្រូវ​បាន​រក​ឃើញ

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បើ​ទោះបីជា​មានការ​អះអាង​ថា សកម្មភាព​ការ​ស្រាវជ្រាវ​រុករក​នូវ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ គឺ​នៅ​តែ​មាន​សន្ទុះ​នៃ​ការ​ធ្វើ​ឡើង​ជាប់​ជា​ប្រចាំ ហើយ​លទ្ធផល​នៃ​ការ​ការ​ស្រាវជ្រាវ​ក៏​នៅ​មាន​តួរ​លេខ​កើនឡើង ដែល​អាជ្ញាធរ​ថា​បាន​កាត់​បន្ថយ​នូវ​អត្រា​គ្រោះថ្នាក់​យ៉ាងណា​ក្តី ។ តែ​ពលរដ្ឋ​នៅ​តែ​មានការ​ព្រួយបារម្ភ​លើ​ករណី​ការ​ផ្ទុះ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ខណៈ​ដែល​កន្លង​ការ​ផ្ទុះ​គ្រាប់​យុទ្ធភណ្ឌ…

ខេត្តក្រចេះ ៖ បើ​ទោះបីជា​មានការ​អះអាង​ថា សកម្មភាព​ការ​ស្រាវជ្រាវ​រុករក​នូវ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ គឺ​នៅ​តែ​មាន​សន្ទុះ​នៃ​ការ​ធ្វើ​ឡើង​ជាប់​ជា​ប្រចាំ ហើយ​លទ្ធផល​នៃ​ការ​ការ​ស្រាវជ្រាវ​ក៏​នៅ​មាន​តួរ​លេខ​កើនឡើង ដែល​អាជ្ញាធរ​ថា​បាន​កាត់​បន្ថយ​នូវ​អត្រា​គ្រោះថ្នាក់​យ៉ាងណា​ក្តី ។ តែ​ពលរដ្ឋ​នៅ​តែ​មានការ​ព្រួយបារម្ភ​លើ​ករណី​ការ​ផ្ទុះ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ខណៈ​ដែល​កន្លង​ការ​ផ្ទុះ​គ្រាប់​យុទ្ធភណ្ឌ បាន​បង្ក​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​នាក់​បាន​រង​របួស ។

តាម​របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត​បាន​ឲ្យ​ដឹង​ថា​នៅ​ឆ្នាំ​២០១៧ នេះ​មាន​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ប្រភេទ​ចម្រុះ យ៉ាង​ហោច​ចំនួន​៣០​គ្រាប់ ត្រូវ​បាន​ស្រាវជ្រាវ​រុករក​ឃើញ​នៅ​តាម​តំបន់​នានា​ក្នុង​ខេត្ត និង​ចាត់​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​ស៊ី​ម៉ាក់ (CMAC) ដើម្បី​កម្ទេច​ចោល​តាម​លក្ខណៈ​បច្ចេកទេស ។

ស្រុក​ស្នួល​ជា​ស្រុក​មួយ​នៅ​តំបន់​ភាគ​ខាងកើត​នៃ​ខេត្តក្រចេះ ។ ស្រុក​មួយ​នេះ​ជា​ស្រុក​ដែល​ប្រឈម​នឹង​សង្គ្រាម​យ៉ាង​ក្តៅ​នា​ទសវត្សរ៍​៧០ ។ ទន្ទឹម​គ្នា​នេះ គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​នៅ​សេសសល់​ពី​សង្គ្រាម​សម័យ លោក លន់ ណុ​ល សម័យ​សង្គ្រាម​ខ្មែរក្រហម និង​សម័យ​រដ្ឋ​កម្ពុជា គឺ​នៅ​តែ​មាន​សេសសល់​កប់​ក្នុង​ដី​ដល់​បច្ចុប្បន្ន​នេះ ។ ជាមួយនឹង​កាក​សំណល់​ក្បាល​គ្រាប់​ដែល​នៅ​សេសសល់ ហើយ​ក៏​មិន​ទាន់​ត្រូវ​បាន​រុករក​ឃើញ​នៅឡើយ​ដែរ ប្រភេទ​គ្រាប់​ទាំងនោះ​ក៏​ធ្លាប់​បាន​បង្ក​ការ​ផ្ទុះ​ជាយថាហេតុ បណ្ដាល​ឲ្យ​មាន​ពលរដ្ឋ​ជា​ច្រើន​នាក់​បាន​រង​របួសធ្ងន់​ស្រាល​ជា​បន្តបន្ទាប់ ។

ក្នុង​របាយការណ៍​បាន​បង្ហាញ​ថា មាន​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​រហូត​ដល់​ទៅ​២៣​គ្រាប់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ស្នួល ស្រាវជ្រាវ​រក​ឃើញ​នៅ​ក្នុងភូមិ​សាស្ត្រ​នានា​ក្នុងស្រុក​ស្នួល និង​ប្រគល់​ឲ្យ​ទៅ​មន្ត្រី​ជំនាញ​ស៊ី​ម៉ាក់ ។ របាយការណ៍​របស់​នគរបាល​ស្រុក​ស្នួល បាន​បង្ហាញ​ថា គ្រាប់​យុទ្ធភណ្ឌ​ដែល​បាន​រក​ឃើញ​ទាំងនោះ ជា​ប្រភេទ​គ្រាប់​អ៊ឹម​៧៩ គ្រាប់​៨០ គ្រាប់​៨១ ក្បាល​គ្រាប់​៦០ និង​ក្បាល​គ្រាប់​៨២​ក្បាល គ្រាប់​១០៥ និង​ក្បាល​គ្រាប់​១៥២ គ្រាប់​១២០ គ្រាប់​បេ​៤០ គ្រាប់បែកដៃ ។

ប្រធាន​ក្រុម​កម្ទេច​គ្រាប់​យុទ្ធ​ភ​ណ្ធ​មិន​ទាន់​ផ្ទុះ​ប្រចាំ​នៅ​ស្រុក​ស្នួល លោក ស៊ីវ វេ​ង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៧ នេះ​ថា គ្រាប់​យុទ្ធភណ្ឌ​ដែល​បាន​រុករក​ឃើញ​នៅ​ក្នុងស្រុក​ស្នួល​សុទ្ធ​សឹង​ជា​ប្រភេទ​គ្រាប់​ចម្រុះ ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម​ជា​ច្រើន​ជំនាន់ ។ គ្រាប់​ទាំងនេះ នៅ​គុណភាព​ផ្ទុះ​ពី​៧០​ទៅ​៨០​ភាគរយ​ផង​ដែរ ។ លោក​ប្រធាន​ប្រចាំ​តំបន់​រូប​នេះ បាន​លើក​ឡើង​ថា ក្រៅពី​ការ​ចុះ​ស្រាវជ្រាវ​រុករក ក្រុមការងារ​ជំនាញ​បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ ដល់​ពលរដ្ឋ​ឲ្យ​ពួក​គាត់​យល់​ច្បាស់​ពី​គ្រាប់​យុទ្ធភណ្ឌ និង​ត្រូវ​រាយការណ៍​បន្ទាន់​នៅ​រាល់​ការ​ប្រទះ​ឃើញ​មក​អាជ្ញាធរ ដើម្បី​មាន​វិធានការ​បន្ទាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ