ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​ម្នាក់​ដែល​ប៉ុនប៉ង​លួច​កាបូប​ទៅ​តុលាការ

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់​ដែល​ប៉ុនប៉ង​លូក​កាបូប​លួច​លុយ​នៅ​ក្នុង​ផ្សារ​សាមគ្គី ទីរួមខេត្ត​កំពត ហើយ​ត្រូវ​ម្ចាស់​កាបូប​ដឹង​ទាន់​ក៏​ស្រែក​ផ្អើល​ឆោឡោ ហើយ​ក៏​ដឹង​ដល់​សមត្ថកិច្ច​នគរបាល​ក្រុង​កំពត ដែល កំពុង​តែ​ល្បាត​ការពារ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ផ្សារ និង​ភ្ញៀវ​ទេសចរណ៍​ដែល​មក​ពី​តាម​បណ្តា​ខេត្ត មក​លេង​កម្សាន្ត​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប…

ខេត្តកំពត ៖ ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់​ដែល​ប៉ុនប៉ង​លូក​កាបូប​លួច​លុយ​នៅ​ក្នុង​ផ្សារ​សាមគ្គី ទីរួមខេត្ត​កំពត ហើយ​ត្រូវ​ម្ចាស់​កាបូប​ដឹង​ទាន់​ក៏​ស្រែក​ផ្អើល​ឆោឡោ ហើយ​ក៏​ដឹង​ដល់​សមត្ថកិច្ច​នគរបាល​ក្រុង​កំពត ដែល កំពុង​តែ​ល្បាត​ការពារ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ផ្សារ និង​ភ្ញៀវ​ទេសចរណ៍​ដែល​មក​ពី​តាម​បណ្តា​ខេត្ត មក​លេង​កម្សាន្ត​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប ហើយ​ក៏​ឆៀង​ចូល មក​ទិញ​គ្រឿង​សមុទ្រ​នៅ​ក្នុង​ផ្សារ​ទីរួមខេត្ត​កំពត​នេះ​។ ជនសង្ស័យ​ជា​ស្ត្រី​រូប​នោះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ក្រ បួ​ច​បាន​បន្ទាប់​ពី​មានការ​ផ្អើល​ឆោឡោ​ក្រោយ​ពី​ធ្វើ​សកម្មភាព ចំណែក​ម្ចាស់​កាបូប​ក៏​មិន​បាន​ដាក់​ពាក្យ​ឲ្យ សមត្ថកិច្ច​ជា​លាយលក្ខណ៍អក្ស​អី​ដែរ គ្រាន់តែ​និយាយ​ផ្ទាល់ មាត់​ប្រាប់​សមត្ថកិច្ច​ថា ស្ត្រី​ជា​ជនសង្ស័យ​រូប​នេះ​គ្រាន់តែ​លូក​កាបូប​លុយ​គាត់​ភ្លាម​គាត់​ដឹង​ទាន់​ក៏​ចាប់ ដៃ​ជាប់​ហើយ​ស្រែក​ឲ្យ​គេឯង​នៅ​ក្នុង​ផ្សារ​ជួយ​តែ​ម្តង​។ ស្ត្រី​ជា​ជនសង្ស័យ​រូប​នេះ​ក៏​មិន​យក​អ្វី​នៅ​ក្នុង​កាបូប លុយ​របស់​គាត់​បាន​ដែរ ព្រោះ​គាត់​ដឹង​ទាន់​ចាប់ដៃ​ជាប់ ហើយ​គេ​ក៏ ទម្លាក់​របស់​ដែល​យក​បាន​ចូល​ក្នុង​កាបូប​វិញ​ទៅ​។ រួច​ហើយ​ស្ត្រី​រង​គ្រោះ​បាន​ប្រគល់​ស្ត្រី​ជា​ជនសង្ស័យ ឲ្យ​ទៅ​សមត្ថកិច្ច និង​ប្រាប់​ឈ្មោះ​ខ្លួន​ដល់​សមត្ថកិច្ច ហើយ​ក៏​ដើរ​សំដៅ​ទៅ​ឡើង​រថយន្ត​របស់​ខ្លួន​បាត់​ទៅ​។

លោក​វរសេនីយឯក សៅ សំ​អឿ​ន ស្នងការ​រង​ខេត្ត បាន​ឲ្យ​ដឹង​ថា ហេតុ​ការ​ឃាត់ខ្លួន​ស្ត្រី​ជា​ជនសង្ស័យ ដែល​ធ្វើ​សកម្មភាព​លូក​កាបូប​លុយ​ភ្ញៀវ បាន​កើត ឡើង​តាំងពី​ថ្ងៃ​ទី​២៣ ធ្នូ ២០១៧ វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ក្នុង​ផ្សារ​សាមគ្គី​ទីរួមខេត្ត បន្ទាប់​ពី​ជន សង្ស័យ​ធ្វើ​សកម្មភាព​លូក​កាបូប​លុយ​ភ្ញៀវ ហើយ​មានការ​ផ្អើល​ឆោឡោ ខណៈ​សមត្ថកិច្ច​កំពុង​ល្បាត ការពារ​ប្រជាពលរដ្ឋ​ថ្ងៃ​បុណ្យ​សមុទ្រ​ផង​នោះ ក៏​បាន​អន្តរាគមន៍​ឃាត់ខ្លួន​បាន​ទាន់​ពេលវេលា​តែ​ម្តង​។ លោក​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ​មានឈ្មោះ ឡឹ​ង ង៉ែត ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មាន​ទី លំនៅ​ភូមិ​ត្រពាំង​ខ្លូត ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ជន​នេះ​មាន​ដើម​កំណើត​នៅ​ភូមិ​ក្រាំង ក្រូច ឃុំ​ទៀន ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ ចំណែក​ស្ត្រី​រង​គ្រោះ​ដែល​ត្រូវ​ជនសង្ស័យ​លូក​កាបូប​លុយ​នោះ មាន​អាយុ​ប្រហែលជា​៤០​ឆ្នាំ គាត់​ពុំ​បាន ប្រាប់​ឈ្មោះ​ដល់​សមត្ថកិច្ច​ទេ គ្រាន់តែ​ប្រាប់​សមត្ថកិច្ច ថា គាត់​ជា​ភ្ញៀវ​មាន​ទីលំនៅ​រាជធានី​ភ្នំពេញ​។

ស្ត្រី​ជា​ជនសង្ស័យ​ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ និង​សាកសួរ​អស់​រយៈ​ជា​ច្រើន​ម៉ោង​ដើម្បី​ស្រាវជ្រាវ​រក​បក្ខពួក និង​បក្ខពួក​គេ ប៉ុន្តែ​ជនសង្ស័យ​រូប​នេះ​បាន​សារភាព​ទទួលកំហុស​តែ​ខ្លួនឯង​ម្នាក់​គត់ គឺ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​ប៉ុនប៉ង​លូក​កាបូប​លុយ​របស់​ស្ត្រីជន​រង​គ្រោះ​ពិតមែនតែ​ចៃដន្យ​ម្ចាស់​គេ​ដឹង​ទាន់​ចាប់ដៃ​ជាប់​ខ្លួន​ឥត​យក​អ្វី​បាន​នោះ​ទេ​។ នៅ​រសៀល​ថ្ងៃ​ទី​២៥ ធ្នូ ២០១៧​នេះ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ធ្នូ ២០១៧ ដដែល​នេះ​ដែរ បន្ទាប់​ពី​តុលាការ​ពិនិត្យ​អង្គហេតុ​រួចរាល់ ស្ត្រី​ជា​ជន​ត្រូវ​ចោទ​ត្រូវ​បាន​លោក តុ​ប ឈុ​ន​សុង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ខេត្តកំពត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ