ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោងចក្រ​២​នាក់​វាយតប់​គ្នា បែកក្បាល​ទាំង​ព្រឹក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្មករ​រោងចក្រ​២​នាក់​មាន​ទំនាស់​វាយតប់​គ្នា​ដោយ​ភាគី​ម្ខាង​បាន​ទាញ​ដែក​វ៉េ​វាយ​សំពង​ក្បាល​ភាគី​ម្ខាង​ទៀត​បណ្ដាល​ឲ្យ​រង​របួស​បែកក្បាល​ហូរ​ឈាម​កក្លាក់ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​បាន​ចុះ​ទៅ​អន្តរាគមន៍ ប៉ុន្តែ​មិន​បាន​ឃាត់ខ្លួន​ជន​ដៃដល់​ទេ ដោយសារ​តែ​មានការ​រា​រាំ​ពី​ស្ត្រី​ម្នាក់​ដែល​ជា​បង​របស់​ជន​ដៃដល់​។ ដោយ​នគរបាល​បាន​នាំ​ជន​រង​គ្រោះ​ដែល​បែកក្បាល​នោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ហើយ​ក្រោយមក​ទើប​ខាង​ជន​ដៃដល់​ទៅ​តាម​ក្រោយ និង​ធ្វើការ​សម្រុះសម្រួល​គ្នា​ចេញថ្លៃ​ព្យាបាល​របួស​ទៅ​ខាង​ជន​រង​គ្រោះ​ចំនួន​៣០០​ដុល្លារ​បញ្ចប់រឿង​។…

រាជធានីភ្នំពេញ ៖ កម្មករ​រោងចក្រ​២​នាក់​មាន​ទំនាស់​វាយតប់​គ្នា​ដោយ​ភាគី​ម្ខាង​បាន​ទាញ​ដែក​វ៉េ​វាយ​សំពង​ក្បាល​ភាគី​ម្ខាង​ទៀត​បណ្ដាល​ឲ្យ​រង​របួស​បែកក្បាល​ហូរ​ឈាម​កក្លាក់ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​បាន​ចុះ​ទៅ​អន្តរាគមន៍ ប៉ុន្តែ​មិន​បាន​ឃាត់ខ្លួន​ជន​ដៃដល់​ទេ ដោយសារ​តែ​មានការ​រា​រាំ​ពី​ស្ត្រី​ម្នាក់​ដែល​ជា​បង​របស់​ជន​ដៃដល់​។ ដោយ​នគរបាល​បាន​នាំ​ជន​រង​គ្រោះ​ដែល​បែកក្បាល​នោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ហើយ​ក្រោយមក​ទើប​ខាង​ជន​ដៃដល់​ទៅ​តាម​ក្រោយ និង​ធ្វើការ​សម្រុះសម្រួល​គ្នា​ចេញថ្លៃ​ព្យាបាល​របួស​ទៅ​ខាង​ជន​រង​គ្រោះ​ចំនួន​៣០០​ដុល្លារ​បញ្ចប់រឿង​។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ក្នុង​រោងចក្រ​គ្មាន​ស្លាក​យីហោ​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​បុរី​ញូ​វ​ថោ​ន ខាងលិច​អាកាសយានដ្ឋាន​អន្តជាតិ​ភ្នំពេញ ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជន​រង​គ្រោះ​បែកក្បាល​នោះ​ឈ្មោះ សុខ វៃ អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​មាន​ទីលំនៅ​ក្នុង​ឃុំ​រំចេក ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។ ចំណែក​ជន​ដៃដល់​ឈ្មោះ ឡាំ ឆេ​ងរ​ត្ន័ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​កើតហេតុ​ខាងលើ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រោងចក្រ​ខាងលើ​នោះ​អត់​ដឹង​ថា​ជា​រោងចក្រ​ផលិត​អ្វី​នោះ​ទេ​តែ​គេ​ហៅ​ថា​រោងចក្រ​ឡ​ៗ​ប៉ុណ្ណោះ ហើយ​ជន​រង​គ្រោះ​គឺជា​កម្មករ​ដែល​ទើប​ចូល​ធ្វើការ​នៅ​ទីនោះ​ថ្មី ចំណែក​ជន​ដៃដល់​គឺជា​កម្មករ​ចាស់​ដែល​ធ្វើការ​នៅ​ទីនោះ​ជាង​១០​ឆ្នាំ​កន្លង​មក​ហើយ​។

ដោយឡែក​នៅ​មុន​ពេល​កើតហេតុ​ជន​ដៃដល់​បាន​សួរ​រក​ខ្សែ​ប៉ុស្តិ៍​ផ្សារ​ដែក ប៉ុន្តែ​ជន​រង​គ្រោះ​បាន​ឆ្លើយ​ថា​អត់​ដឹង​ទេ ហើយ​ត្រូវ​បាន​ជនសង្ស័យ​ដែល​អាង​ខ្លួន​ជា​កម្មករ​ចាស់ ថៅកែ​កាន់ជើង​ផង​បាន​រករឿង​ព្រមទាំង​ទាញ​ដែល​វ៉េ វាយ​សំពង​ទៅ​លើ​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​ត្រូវ​ក្បាល​បែក​ហូរ​ឈាម និង​ត្រូវ​ស្មា​ផង​ដែរ​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណ​ពេល​នោះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្នុង​រោងចក្រ ហើយ​កម្លាំង​នគរបាល​បាន​ចុះ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ​ដែរ​។ ប៉ុន្តែ​មិន​បាន​ឃាត់ខ្លួន​ជន​ដៃដល់​ទេ​ដោយសារ​តែ​មានការ​រា​រាំ​ពី​ស្ត្រី​ម្នាក់​ដែល​ជា​បង​របស់​ជន​ដៃដល់ ហើយ​នគរបាល​បាន​នាំ​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍ ហើយ​រហូត​ដល់​វេលា​ល្ងាច​ថ្ងៃ​ដដែល​ទើប​ជនសង្ស័យ​ទៅ​កាន់​ប៉ុស្តិ៍​ជួប​សម្រុះសម្រួល​ជាមួយ​ជន​រង​គ្រោះ និង​ចេញ​សំណង​ចំនួន​៣០០​ដុល្លារ​បញ្ចប់រឿង​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ