ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស៊ីត​អ៊ុយ​រិ​ក​ខ្ពស់​នៅ​ក្នុង​ឈាម

6 ឆ្នាំ មុន

កម្រិត​អាស៊ីត​អ៊ុយ​រិ​ក​ខ្ពស់​នៅ​ក្នុង​ឈាម​(hyperuricemia) គឺជា​ការ​កើនឡើង​កំហាប់​នៃ​អាស៊ីត​អ៊ុយ​រិ​ក​នៅ​ក្នុង​ឈាម ។ អាស៊ីត​អ៊ុយ​រិ​ក គឺជា​ផលិតផល​កាក​សំណល់​អំឡុង​ពេល​បំបែក purine ដែល​ជា​សារធាតុ​មួយ​នៅ​ក្នុង​អាហារ​ជា​ច្រើន ។ ជា​ធម្មតា​អាស៊ីត​អ៊ុយ​រិ​ក​ចរន្ត​ក្នុង​ឈាម ឆ្លងកាត់​តម្រងនោម…

កម្រិត​អាស៊ីត​អ៊ុយ​រិ​ក​ខ្ពស់​នៅ​ក្នុង​ឈាម​(hyperuricemia) គឺជា​ការ​កើនឡើង​កំហាប់​នៃ​អាស៊ីត​អ៊ុយ​រិ​ក​នៅ​ក្នុង​ឈាម ។ អាស៊ីត​អ៊ុយ​រិ​ក គឺជា​ផលិតផល​កាក​សំណល់​អំឡុង​ពេល​បំបែក purine ដែល​ជា​សារធាតុ​មួយ​នៅ​ក្នុង​អាហារ​ជា​ច្រើន ។ ជា​ធម្មតា​អាស៊ីត​អ៊ុយ​រិ​ក​ចរន្ត​ក្នុង​ឈាម ឆ្លងកាត់​តម្រងនោម និង​ត្រូវ​បាន​បញ្ចេញ​ចោល​តាម​ទឹកនោម ។ កម្រិត​អាស៊ីត​អ៊ុយ​រិ​ក​ខ្ពស់ មិន​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​នោះ​ទេ ។

ទោះជា​យ៉ាងណា​ក៏​ដោយ​, មនុស្ស​មួយ​ចំនួន​វិ​វ​ឍ្ឍ​ទៅ​ជា​ជំងឺ​រលាក​សន្លាក់ឆ្អឹង​, ក្រួស​ក្នុង​តម្រងនោម ឬ​ខ្សោយតម្រងនោម​ដោយសារ​ការ​កើនឡើង​អាស៊ីត​អ៊ុយ​រិ​ក​នេះ ។ ការ​កើនឡើង​អាស៊ីត​អ៊ុយ​រិ​ក អាច​លេចឡើង​មុន​នឹង​កា​រវិ​វ​ឍ្ឍ​មាន​ជំងឺលើសឈាម​, ជំងឺ​បេះដូង ឬ​ជំងឺ​ខ្សោយតម្រងនោម​រុំ​ា​រ៉ៃ ។ ប៉ុន្តែ​វា​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ ថា​តើ​ការ​កើនឡើង​អាស៊ីត​អ៊ុយ​រិ​ក​គឺជា​មូលហេតុ​ផ្ទាល់ ឬ​គ្រាន់តែ​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ទាំង​នេះនោះ​ទេ ។

មូលហេតុ
ការ​កើនឡើង​អាស៊ីត​អ៊ុយ​រិ​ក អាច​ត្រូវ​បាន​បណ្តាល​មក​ដោយសារ​ការ​ផលិត​ច្រើន​ពេក​នូវ​អាស៊ីត​អ៊ុយ​រិ​ក ឬ​ការ​បញ្ចេញ​ចោល​តាម​ទឹកនោម​តិច​ពេក​នូវ​អាស៊ីត​អ៊ុយ​រិ​ក ។

កត្តា​ដែល​អាច​បណ្តាល​ឲ្យ​កំហាប់​នៃ​អាស៊ីត​អ៊ុយ​រិ​ក​នៅ​ក្នុង​ឈាម​កើនឡើង​រួម​មាន​៖
•​ថ្នាំ​បញ្ចុះ​ទឹកនោម
•​ការ​ទទួលទាន​ជាតិ​ស្រវឹង​ច្រើន​ពេក
•​ការ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​ពេក
•​កត្តា​តំណពូជ
•​ជំងឺ Hodgkin’s disease
•​ជំងឺ​ថយ​ចុះ​អរ​ម៉ូ​នទី​រ៉ូ​អ៊ី​ត​ក្នុង​ឈាម
•​មហារីក​ឈាម​(Leukemia)
•​ភាពធាត់
•​ជំងឺ​ស្បែក​Psoriasis
•​អាហារ​ដែល​សម្បូរ​សារធាតុ​purine​ដូច​ជា​សាច់​គ្រឿងក្នុង​ដូច​ជា​ថ្លើម
•​ថ្នាំ​ដែល​ប្រឆាំង​នឹង​ប្រ​ព័​ន្ឋ​ភាពស៊ាំ

នៅ​ពេល​ណា​ដែល​ទៅ​ជួប​គ្រូពេទ្យ
អាស៊ីត​កើន​ឡើងជា​ធម្មតា​ត្រូវ​បាន​រក​ឃើញ​នៅ​ពេល​ដែល​គ្រូពេទ្យ​ស្នើ​សុំ​ធ្វើតេស្ត ដើម្បី​ជួយ​ក្នុង​ការ​រក​រោគវិនិច្ឆ័យ​នៃ​ជំងឺ​មួយ​ដែល​អ្នក​ធ្លាប់​មាន​រួច​មក​ហើយ ។ ជួនកាល​វា​ត្រូវ​បាន​រក​ឃើញ​ដោយ​ចៃដន្យ ។

សូម​និយាយ​ជាមួយ​គ្រូពេទ្យ​អំពី​លទ្ធផល​ទាំងនេះ ។ ការ​កើនឡើង​នៃ​អាស៊ីត​អ៊ុយ​រិ​ក និង​លទ្ធផល​ដែល​បាន​ពី​តេស្ត​ដទៃ​ទៀត អាច​ចង្អុលបង្ហាញ​មូលហេតុ​នៃ​ជំងឺ​របស់​អ្នក ឬ​គ្រូពេទ្យ​អាច​សំណូមពរ​ឲ្យ​មានការ​ធ្វើតេស្ត​ដទៃ​ទៀត ដើម្បី​វាយតម្លៃ ឬ​បញ្ជាក់​រោគវិនិច្ឆ័យ ។

ប្រសិនបើ​អ្នក​ព្រួយបារម្ភ​ថា ថ្នាំ​របស់​អ្នក​អាច​បណ្តាល​ឲ្យ​មាន​អាស៊ីត​អ៊ុយ​រិ​ក​កើនឡើង​, សូម​បន្ត​នូវ​ការ​លេបថ្នាំ​របស់​អ្នក ។ សូមកុំ​ប្តូរ​ថ្នាំ​របស់​អ្នក​ដោយ​គ្មាន​ការ​ពិភាក្សា​ជាមួយ
គ្រូពេទ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ