ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រស់នៅ​រួម​គ្នា​70​ឆ្នាំ តែ​ត្រូវ​ព្រាត់​គ្នា​ថ្ងៃ​បុណ្យ​គ្រី​ស្មាស់

6 ឆ្នាំ មុន

ប្តី​ប្រពន្ធ​វ័យ​ចំណាស់​ជនជាតិ​កា​ណា​ដា​បាន​បង្ហាញ​ភាព​ក្រៀមក្រំ ក្រោយ​ពី​មជ្ឈមណ្ឌល​ចាស់ជរា​បង្ខំ​ឱ្យ​បុរស​ជា​ប្តី​ត្រូវ​ផ្លាស់​ទៅ​រស់នៅ​កន្លែង​ផ្សេង​ជា​បន្ទាន់​ដោយ​មិន​បាន​ជប់​លៀង​ក្នុង​ពិធីបុណ្យ​គ្រី​ស្មាស់​រួម​គ្នា​ជា​លើក​ដំបូង​ក្នុងអំឡុងពេល​៧០​ឆ្នាំ ។ ពេល​ដឹង​ដំណឹង​នេះ​ភ្លាម​មហាជន​ទូ​ទាំង​ប្រទេស​ចូលរួម​សោកស្តាយ ។ BBC​កាលពី​ថ្ងៃ​ទី​២០ ធ្នូ ២០១៧ ផ្សាយ​ថា លោកតា​Herbert…

ប្តី​ប្រពន្ធ​វ័យ​ចំណាស់​ជនជាតិ​កា​ណា​ដា​បាន​បង្ហាញ​ភាព​ក្រៀមក្រំ ក្រោយ​ពី​មជ្ឈមណ្ឌល​ចាស់ជរា​បង្ខំ​ឱ្យ​បុរស​ជា​ប្តី​ត្រូវ​ផ្លាស់​ទៅ​រស់នៅ​កន្លែង​ផ្សេង​ជា​បន្ទាន់​ដោយ​មិន​បាន​ជប់​លៀង​ក្នុង​ពិធីបុណ្យ​គ្រី​ស្មាស់​រួម​គ្នា​ជា​លើក​ដំបូង​ក្នុងអំឡុងពេល​៧០​ឆ្នាំ ។ ពេល​ដឹង​ដំណឹង​នេះ​ភ្លាម​មហាជន​ទូ​ទាំង​ប្រទេស​ចូលរួម​សោកស្តាយ ។

BBC​កាលពី​ថ្ងៃ​ទី​២០ ធ្នូ ២០១៧ ផ្សាយ​ថា លោកតា​Herbert Goodine អាយុ​៩១​ឆ្នាំ និង​លោកយាយ Andrey Goodine អាយុ​៨៩​ឆ្នាំ ជា​គូស្នេហ៍​វ័យ​ចំណាស់​បង្ហាញ​ក្តី​សោក​សៅ ក្រោយ​ពី​មជ្ឈមណ្ឌល​ចាស់ជរា​បង្ខំ​ឱ្យ​បែក​គ្នា​ដោយ​មិន​បាន​នៅ​ជប់លៀង​ក្នុង​ពិធីបុណ្យ​គ្រី​ស្មាស់​រួម​គ្នា​ក្រោយ​ពី​រស់នៅ​រួម​គ្នា​អស់​រយៈពេល​៧០​ឆ្នាំ ព្រោះ​ខាង​ប្តី​ត្រូវ​ផ្លាស់​ទៅ​រស់នៅ​កន្លែង​ផ្សេង​នៅ​ក្រុង​ភើ​ត អេ​ន​ដូ​វើ រដ្ឋ​ញូ​វ​ប្រ៊ុ​ន​វិក ។

នាង Dianne Phillips ជា​កូនស្រី​បាន​សរសេរ​អត្ថបទ​មួយ​បង្ហោះ​លើ​ហេ្វ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី​១៧ ធ្នូ ដោយ​រៀបរាប់​ពី​ទុក្ខ​លំបាក​របស់​ពួក​គាត់​ទាំង​២​នាក់ រួម​ទាំង​រិះគន់​ដល់​អាជ្ញាធរ​ថា ហេតុ​អ្វី​បានជា​ពួក​គេ​មិន​ចាំ​ឱ្យ​ឆ្លង​ផុត​ថ្ងៃ​ឈប់​សម្រាក​ដំណាច់ឆ្នាំ​សិន​ទើប​ផ្លាស់​ចេញ ?

BBC បញ្ជាក់​ថា ក្រោយ​ពី​ពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​បាន​អាន​អត្ថបទ​ដ៏​រន្ធត់​ដែល​នាង Dianne បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ករួច​មក មហាជន​មិន​ពេញចិត្ត​ចំពោះ​រឿង​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ