ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការដ្ឋាន​ស្ថាប​នា​​​ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម​1ខ្សែ​ប្រវែង​12​គីឡូម៉ែត្រ​

11 ឆ្នាំ មុន

ខេត្តកំពង់​ឆ្នាំង ៖ ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​​ប្រវែង​១២​គីឡូ​ម៉ែត្រ ​​តភ្ជាប់​​ពី​ឃុំ​ក្រាំង​លាវ ​ស្រុក​រលា​ប្អៀរ​ ទៅឃុំ​ក្រាំង​ស្គា ស្រុក​ទឹក​ផុស ​ដែល​ជាអំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេច​អគ្គ​​មហា​សេនាបតី​តេជោ​​ ហ៊ុន សែន ​នាយ​ករដ្ឋមន្ត្រី​នៃព្រះ​រាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន​ប្រារព្ធ​​ពិធី​បើក​ការដ្ឋានស្ថាបនា​​កាលពី​ថ្ងៃទី​១៧ វិច្ឆិកា ​ក្រោម​អធិបតី​ភាព​​​​លោក​បណ្ឌិត​អ៊ុក ​រ៉ាប៊ុន​ រដ្ឋ​មន្ត្រី​​ប្រតិ​ភូ​អម​នាយក​

ខេត្តកំពង់​ឆ្នាំង ៖ ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​​ប្រវែង​១២​គីឡូ​ម៉ែត្រ ​​តភ្ជាប់​​ពី​ឃុំ​ក្រាំង​លាវ ​ស្រុក​រលា​ប្អៀរ​ ទៅឃុំ​ក្រាំង​ស្គា ស្រុក​ទឹក​ផុស ​ដែល​ជាអំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេច​អគ្គ​​មហា​សេនាបតី​តេជោ​​ ហ៊ុន សែន ​នាយ​ករដ្ឋមន្ត្រី​នៃព្រះ​រាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន​ប្រារព្ធ​​ពិធី​បើក​ការដ្ឋានស្ថាបនា​​កាលពី​ថ្ងៃទី​១៧ វិច្ឆិកា ​ក្រោម​អធិបតី​ភាព​​​​លោក​បណ្ឌិត​អ៊ុក ​រ៉ាប៊ុន​ រដ្ឋ​មន្ត្រី​​ប្រតិ​ភូ​អម​នាយក​រដ្ឋ​មន្ត្រី​ ​និង​ជារដ្ឋ​លេខា​ធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​ ជាតំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​អគ្គ​មហា​សេនាបតីតេជោ​ ​​ហ៊ុន សែន។ ​​

ចូលរួម​​​ក្នុងពិធី​នោះ​មាន​​​ លោក​បណ្ឌិត​ទូច ​មា៉រីម ​​អភិ​បាល​​ខេត្ត​ ​លោក​ជំទាវ ​កែវ ​ច័ន្ទ​មុនី ​​​តំណាង​រាស្ត្រ​​មណ្ឌល​កំពង់​ឆ្នាំង ​លោក​អភិ​បា​ល​​រង​ខេត្ត​ មន្ត្រីរាជការ ​មេបញ្ជា​ការ​កង​កម្លាំង​​ប្រដាប់​អាវុធ​ ​ប្រជា​ពលរដ្ឋ​ និងសិស្សា​នុសិស្ស​​យ៉ាង​ច្រើន​កុះ​ករ ​។លោក​ឈឹម វុទ្ធា ​អភិបាល​ស្រុករលា​ប្អៀរ​​​​ឱ្យដឹងថា ​ក្រោយ​ពី​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ​ហ៊ុន សែន ​​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​ប្រកាស​ផ្តល់​​ផ្លូវក្រាល​​​ក្រួស​ក្រហម​​មួយ​ខ្សែ​ប្រវែង​១២​គីឡូម៉ែត្រ​ ក្នុង​ឱកាស​ផ្តល់​ប័​ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ​កាលពី​ថ្ងៃ​ទី​២៧ ​តុលា ​​កន្លង​ទៅ​​ ​ទើប​មាន​ការ​បើក​ការ​ដ្ឋាន​​​ស្ថាបនា​​​នៅ​ពេល​នេះ ដែល​មាន​ទទឹង​៦​ម៉ែត្រ​ និងស្ថាបនា​ដោយ​ក្រសួង​អភិវឌ្ឍ​ន៍​ជន​បទ ​ជាថវិកា​របស់​រាជ​រដ្ឋាភិបាល ។

លោកបណ្ឌិត​ទូច ​ម៉ារីម ​​អភិបាល​ខេត្ត ​បាន​ថ្លែង​​ថា​ ផ្លូវលំ​មួយខ្សែ​នេះ​ជា​សមិទ្ធ​ផល​ថ្មី​បន្ថែម​ទៀត ​ដែល​ជា​ចំណង​ដៃ​របស់​សម្តេច​​តេ​ជោ ​ហ៊ុន សែន ​សម្រាប​​់ប្រជា​ពលរដ្ឋ​ក្នុងស្រុក​ចំនួន​២​គឺ​ស្រុករលាប្អៀរ ​និងស្រុក​ទឹក​ផុស ​​ជាពិសេស​ប្រជា​ពលរដ្ឋ​ឃុំ​ក្រាំង​លាវ ​និងឃុំ​ក្រាំង​ស្គា ​មាន​ផ្លូវ​ដ៏​ល្អ​ សម្រាប់​ធ្វើ​ចរាចរណ៍​​​ទៅ​មក ​និងធ្វើ​ឱ្យ​ជីវ​ភាព​ប្រជា​ពលរដ្ឋ​​បាន​ល្អ​ប្រសើរ​កាត់​បន្ថយ​ភាពក្រី​ក្រ​ផងដែរ។មាន​ប្រសាសន៍​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវលំ​ក្រាលក្រួស​ក្រហម​ប្រវែង​១២​គីឡូម៉ែត្រ ​ក្នុង​​​​ឱកាស​​នោះ​ លោក​បណ្ឌិត​​អ៊ុក រ៉ាប៊ុន ​​​​​បញ្ជាក់​ថា ​ផ្លូវ​ថ្នល់​គឺ​​ជា​សរសៃ​ឈាម​សេដ្ឋ​កិច្ច​​ជាតិ​​យ៉ាង​​​សំខាន់ ​បើ​យើង​មាន​ផ្លូវ​ គឺ​​យើង​បាន​​ធ្វើ​ឱ្យ​សេដ្ឋ​​​​​​កិច្ច​ ​ជីវភាព​​រស់​នៅ​​របស់​ប្រជា​ពលរដ្ឋ​កាន់​តែ​​ប្រសើរ​ឡើង​។

​​​បើ​យើង​មាន​ផ្លូវស្អាត​ធ្វើដំណើរ​បាន​ងាយ​ស្រួល ​គឺ​យើង​បាន​កាត់​បន្ថយ​ពេល​វេលា​នៃការធ្វើ​ដំណើរ​​ដែល​ធ្លាប់​តែ​យឺត​យូរ ​​មក​ឆាប់​រហ័ស ​កាត់​បន្ថយ​​គ្រោះ​ថ្នាក់​ដល់​ជីវិត​មនុស្ស​​ដោយ​សារ​តែ​យើង​​​​ដឹក​អ្នក​ជំងឺ​មក​មន្ទីរ​ពេទ្យ​​​ទាន់​ពេលវេលា​ ទាំងអស់​នេះ​គឺជា​ការចូល​រួម​ចំណែក​កាត់​​បន្ថយ​ភាពក្រី​ក្រ​របស់ប្រជា​ពលរដ្ឋ​​​​យើង​។ ​លោក​បណ្ឌិត​​បន្ថែម​ថា សមិទ្ធ​ផល​​ធំៗ​សំខាន់​ៗ​ជា​ច្រើ​ន​លើ​គ្រប់​វិស័យ​ដែល​រាជ​រដ្ឋា​ភិ​បាល​​​សម្រេច​បាន ​​ហើយ​​ក៏​កំពុង​បន្ត​ទៀត ​គឺ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ជាតិ​កាន់តែ​រីក​ចម្រើន​​ជា​លំដាប់ ។

លោក​បណ្ឌិត​អ៊ុ​ក ​រ៉ាប៊ុន ​ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​អាជ្ញា​ធរ​មូល​ដ្ឋាន ​និងប្រជា​ពលរដ្ឋ​ សូម​​ជួយ​បង្ក​លក្ខណៈ​ដល់ការ​​ស្ថាបនា​​ ​បើមាន​ប៉ះពាល់​​ផល​ប្រយោជន៍​បន្តិចបន្តួច ​សុំ​មេត្តា​ជួយ​សម្រួល​ដើម្បី​ឱ្យ​ការស្ថាបនា​ផ្លូវ​បាន​ងាយ​ស្រួល​និងឆាប់​រហ័ស​។ ក្នុង​ឱកាស​នោះដែរ​ លោក​បណ្ឌិត​ក៏​បាន​ចែក​អំណោយ​ដល់ប្រជា​ពលរដ្ឋ​ដែល​​​ចូល​រួម​ចំនួន​២៩៥​នាក់​ ក្នុងម្នាក់​ៗ​ ទទួល​បាន​សារុង ១​និង​ថវិកា​១ម៉ឺន​រៀល ​​ឧបត្ថម្ភ​​យុវជន​ស្ម័គ្រ​ចិត្ត​ និងមន្ត្រីជំនាញ​​ថវិកាចំនួន​១​លាន​រៀល​​ ​៕