ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី ប្រពន្ធ កូន និងក្មួយ ស្លា.ប់ដោយ​ឡានដឹកដីស្ទាវ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ដី​១​គ្រឿង​ បាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿនហើយ​ជែងជាមួយ​រថយន្ត​នៅ​ខាង​មុខ​ហើយ​ ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ជិះ​គ្នា​៤​នាក់​ ​ក្នុងនោះ​​មាន​ប្ដី​ ប្រពន្ធ ​កូន​ និង​ក្មួយ បណ្ដាល​ឲ្យ​ស្លាប់​​ទាំងអស់​គ្នា​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ដី​១​គ្រឿង​ បាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿនហើយ​ជែងជាមួយ​រថយន្ត​នៅ​ខាង​មុខ​ហើយ​ ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ជិះ​គ្នា​៤​នាក់​ ​ក្នុងនោះ​​មាន​ប្ដី​ ប្រពន្ធ ​កូន​ និង​ក្មួយ បណ្ដាល​ឲ្យ​ស្លាប់​​ទាំងអស់​គ្នា​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ ក្នុង​ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ហើយ​អ្នក​បើកបរ​រថយន្ត​ បង្ក​ប្រុង​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល រួម​ជាមួយ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍លំហាច​ និង​ប៉ុស្ដិ៍​ដំណាក់​អំពិល​ឃាត់ខ្លួន​បាន​ ដោ​យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្ដាលចាត់ការតាមច្បាប់ ​។

​ហេតុការណ៍ដ៏រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤ ​ធ្នូ ​ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៤១ ត្រង់​ចន្លោះ​​គីឡូម៉ែត្រ១ ​និង​លេខ​២ ​ក្នុងភូមិ​ព្រៃ​គោ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​ ។ ជន​រង​គ្រោះ​ទាំង​៤​នាក់​​ដែល​ស្លាប់ ១-​ឈ្មោះ​ម៉​ន ជី​មី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ​ជា​កម្មករ​រោង​ចក្រ​​កាត់ដេរ (​មាន​ពាក់មួក​សុ​វត្តិភាព) ​ត្រូវជា​ប្ដី​របស់​ឈ្មោះ​ហៀ​ង គឹ​ម​សាន ​អាយុ​២៤​ឆ្នាំ ជា​កម្មការិនី​រោង​ចក្រ​កាត់ដេរ ​(​មាន​ពាក់មួក​សុ​វត្តិភាព) ៣-​ឈ្មោះ ម៉​ន សម្បត្តិ ភេទ​ប្រុស​ អាយុ​២​ឆ្នាំ ត្រូវជា​កូន ​និង​៤​- ឈ្មោះខេ​ម ស្រី​ម៉ី ភេទ​ស្រី ​អាយុ​៩​ឆ្នាំ ត្រូវជា​ក្មួ​ុ​យ មាន​ពាក់មួក​សុ​វត្តិភាព ជន​រង​គ្រោះ​ទាំង​៤​នាក់​នេះ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​សុ​ក្រម ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។ ដោយឡែក អ្នកបើក​រថយន្ត​បង្ក​​​ឈ្មោះ សេង ចាន់​ឌឿ​ន អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រ​ពាំង​ស្យា ឃុំ​ស្វាយ​រំពារ ស្រុក​បរ​សេដ្ឋ ខេត្ត​ពង់​ស្ពឺ  ។

នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា ​​នៅ​មុន​ពេល​កើតហេតុ​ អ្នក​ទាំង​២​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខភ្នំពេញ​1CW-4614 ទៅ​បុណ្យ​មិត្តភក្ដិ​នៅ​ក្នុង​ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ ។ ​ដោយពេល​នោះ​ បាន​យក​កូនប្រុស​ម្នាក់ និង​ក្មួយ​ស្រី​ទៀត​ទៅ​ជាមួយ ដោយ​ទុក​កូនស្រី​ឲ្យ​នៅផ្ទះ ហើយ​កម្មវិធី​បុណ្យ​នោះ​ បាន​ប្រព្រឹត្ត​ទីតាំង​ពី​វេលា​ល្ងា​ថ្ងៃ​សៅរ៍​ទី​ ២៣ ​ធ្នូ​ ម្លេ៉ះ ​ប៉ុន្តែ​ដោយ​ជាប់​ធ្វើការ រហូត​ដល់​ព្រឹក​ថ្ងៃអាទិត្យ​ ដែល​ជា​ថ្ងៃ​សម្រាក​ទើប​នាំ​គ្នា​ទៅ​បុណ្យ ហើយ​រហូត​ដល់​ល្ងាច​ទើប​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ​ ។

ប្រភព​ដដែល​​​បន្ត​ទៀត​ថា ខណៈនោះ​​ជន​រង​គ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​ម៉ាក​នី​ស្សាន់ ពណ៌​ខៀវ​ពាក់​ស្លាក​លេខ តាកែវ​3A -2777 បើករបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន​ បាន​ទៅ​ដល់ ហើយ​បាន​ជែង​យានយន្ត​ដែល​នៅ​ខាង​មុខ ​។​ បន្ទាប់​មក​ក៏​បាន​ជ្រុល​​ចង្កូត​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ទាំង​៤​នាក់​រដូករណែល​ពេញ​ផ្លូវ​តែ​ម្ដង ហើយ​ក្រោយមក​អ្នកបើកបរ​រថយន្ត​បាន​ប្រុង​រត់គេច​ខ្លួន​ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល រួម​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ លំហាច​និង​ប៉ុស្ដិ៍​ដំណាក់​អំពិល​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ដែរ​។

​នៅ​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៥  ធ្នូ នេះ អ្នក​បររថ​យន្ត​ខាងលើ​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្ដាល ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

អត្ថបទសរសេរ ដោយ