ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត គ​.​ជ​.​ប មាន​អ្នកនាំពាក្យ​បន្ថែម​ម្នាក់​ទៀត​!

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា (​គ​.​ជ​.​ប​) បាន​សម្រេច​តែងតាំង​អ្នកនាំពាក្យ​ថ្មី​មួយ​រូប​ទៀត គឺ​លោក ឌឹ​ម សុ​វ​ណ្ណា​រុំ សម្រាប់​ស្ថាប័ន​មួយ​នេះ​។…

​រាជធានី​ភ្នំពេញ ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា (​គ​.​ជ​.​ប​) បាន​សម្រេច​តែងតាំង​អ្នកនាំពាក្យ​ថ្មី​មួយ​រូប​ទៀត គឺ​លោក ឌឹ​ម សុ​វ​ណ្ណា​រុំ សម្រាប់​ស្ថាប័ន​មួយ​នេះ​។ នេះ​បើ​យោង​តាម​សេចក្តីសម្រេច​របស់ គ​.​ជ​.​ប ចុះ​ថ្ងៃ​ទី ២២ ខែធ្នូ​ កន្លង​ទៅ​។​

​សូម​បញ្ជាក់​ថា ​លោក ឌឹ​ម សុ​វ​ណ្ណា​រុំ ត្រូវ​បាន​សភា​បោះ​ឆ្នោត​ទុកចិត្ត​សម្រាប់​តំណែង​ជា​សមា​ជិក គ​.​ជ​.​ប មួយ​រួប​ជំនួស​តំណែង​ទំនេរ ៣ កន្លែង​ ដែល​សមាជិក គ​.​ជ​.​ប ចាស់​បាន​លាលែង​ក្រោយ​ពី​ការ​រំលាយ​ចោល​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​អំណាច​សាលក្រម​របស់​តុលាការ​កំពូល ​ថ្ងៃ​ទី ១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។​

​ដូច្នេះ​អ្នកនាំពាក្យ​របស់ គ​.​ជ​.​ប ក្នុង​សេចក្តីសម្រេច​ថ្មី​ គឺ​មាន​ចំនួន​ពីរ​រូប រួម​មា​ន លោក ហង្ស ពុទ្ធា ដែល​កាន់​តួនាទី​ជា​អ្នកនាំពាក្យ​កន្លង​មក និង​លោក ឌឹ​ម សុ​វ​ណ្ណា​រ៉ុ​ម ជា​អ្នក​នាំពាក្យ​ទី ២៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ