ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar ផ្ញើ​ពាក្យ​មួយ​ចំនួន​ទៅ Messi សម្រាប់​ថ្ងៃ​ណូអែល

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Business Insider បាន​ឲ្យ​ដឹង​ថា កីឡាករ​ថ្លៃ​ផ្ដាច់​គេ​លើ​ពិភពលោក Neymar បាន​ផ្ញើ​ក្តី​នឹករលឹក​ដល់​មិត្តសម្លាញ់​របស់​ខ្លួន Messi សម្រាប់​ថ្ងៃ​ណូអែល ។…

តាម​ប្រភព​ព័ត៌មាន Business Insider បាន​ឲ្យ​ដឹង​ថា កីឡាករ​ថ្លៃ​ផ្ដាច់​គេ​លើ​ពិភពលោក Neymar បាន​ផ្ញើ​ក្តី​នឹករលឹក​ដល់​មិត្តសម្លាញ់​របស់​ខ្លួន Messi សម្រាប់​ថ្ងៃ​ណូអែល ។

Neymar បាន​និយាយ​នៅ​លើ​ទូរទស្សន៍​ប្រេ​ស៊ី​ល SBT ថា ៖ “​បងប្រុស​…​សម្រាប់​ខ្ញុំ​បង​គឺជា​គំរូ​ដ៏​ល្អ ហើយ​ក៏​ជា​មិត្ត​ម្នាក់​ដ៏​អស្ចារ្យ​ផង​ដែរ ។​”
នេះ​គឹ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​ជូនពរ​របស់ Messi ផង​ដែរ ។ ប៉ុន្មាន​ថ្ងៃមុន​នេះ Messi បាន​ផ្ញើ​ពាក្យ​ជូន Neymar ថា ៖” Ney…​ខ្ញុំ​គិត​ថា​ពួក​យើង​បាន​និយាយ​គ្នា​ពី​រឿង​គ្រប់យ៉ាង​រួច​ហើយ នៅ​ពេល​ឯង​ចាកចេញ ។ តាម​ការ​ពិត ពេល​នេះ​មនុស្ស​ក្នុង​ក្លឹ​ប​ទាំងអស់​កំពុង​តែ​នឹក​ឯង​ជា​និច្ច ។ ពួក​យើង​នៅ​តែ​ចង់​ចែករំលែក​ភេសជ្ជៈ​ក្តៅ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត ដូច​កាលពីមុន ។ ដូច​សព្វដង​អីចឹង ខ្ញុំ​សូម​ជូនពរ​ឯង​ឲ្យ​ជួប​ប្រទះ​តែ​សំណាងល្អ​គ្រប់​ទីកន្លែង ហើយ​ខ្ញុំ​ជឿ​ថា​ពួក​យើង​នឹង​អាច​ជួប​គ្នា​ម្តងទៀត​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ សូម​ថែទាំ​សុខភាព​ផង ។​”

ពួក​គេ​ទាំង​ពីរ​នាក់​នេះ មាន​មិត្តភាព​មិនធម្មតា ។ មូលហេតុ​ដែល Neymar ចាក​ចេញពី Barcelona នេះ គឹ​មិនមែន​ដោយសារ​តែ​មិន​ត្រូវ​គ្នា​ជា​នឹង Messi ឡើយ តែ​មក​ពី​គេ​ចង់​ឲ្យ​មាន​ភាព​លេចធ្លោ​ផុត​ពី​ភាព​អស្ចារ្យ​របស់ Messi នៅ Barca ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ