ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ស្មាស​បុក​គុប​មូល​បត់​ឆ្លង​ផ្លូវ​របួស​ធ្ងន់​2​នាក់ ម្នាក់​​សន្លប់​ឈឹង​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​​បុរស​២​នាក់​បាន​រង​របួស​ធ្ងន់​​ ក្នុង​នោះ​ម្នាក់​បាន​សន្លប់​បាត់​មាត់​ឈឹង​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​រវាង​ម៉ូតូ​ស្មាស ពណ៌​ខ្មៅ មួយ​គ្រឿង​ បើក​បរ​ដោយ​បុរស​ម្នាក់​​យ៉ាង​លឿន​ ហើយ​ព្យាយាម​បើក​វ៉ា​ម៉ូតូ​មួយ​គ្រឿង​ទៀត​នៅ​ពី​មុខ​ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​គុប​មូល​ ពណ៌​ស្លែ មួយ​គ្រឿង​ទៀត​ជិះ​ដោយ​បុរស​ម្នាក់​ដែល​កំពុង​​បត់​ឆ្វេង​ឆ្លង​ផ្លូវ​ចំ​ពី​ក្រោយ​​ពេញ​ទំហឹង​ដួល​ប្រាវ​

រាជធានី​ភ្នំពេញ​ ៖ ​​បុរស​២​នាក់​បាន​រង​របួស​ធ្ងន់​​ ក្នុង​នោះ​ម្នាក់​បាន​សន្លប់​បាត់​មាត់​ឈឹង​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​រវាង​ម៉ូតូ​ស្មាស ពណ៌​ខ្មៅ មួយ​គ្រឿង​ បើក​បរ​ដោយ​បុរស​ម្នាក់​​យ៉ាង​លឿន​ ហើយ​ព្យាយាម​បើក​វ៉ា​ម៉ូតូ​មួយ​គ្រឿង​ទៀត​នៅ​ពី​មុខ​ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​គុប​មូល​ ពណ៌​ស្លែ មួយ​គ្រឿង​ទៀត​ជិះ​ដោយ​បុរស​ម្នាក់​ដែល​កំពុង​​បត់​ឆ្វេង​ឆ្លង​ផ្លូវ​ចំ​ពី​ក្រោយ​​ពេញ​ទំហឹង​ដួល​ប្រាវ​ទៅ​លើ​ថ្នល់​​កាល​ពី​វេលា​ម៉ោង​៨​និង​៥៥​នាទី​យប់​ថ្ងៃ​ទី​១៨ វិច្ឆិកា តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​-​ហាណូយ សង្កាត់​​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​ទល់​មុខ​សាលា​សង្កាត់​ភ្នំពេញ​ថ្មី ។ ជន​រង​គ្រោះ​ទាំង​ពីរ​មិន​ត្រូវ​បាន​គេ​​ស្គាល់​អត្ត​សញ្ញាណ​ទេ ។

លោក​ស៊ិន សុវណ្ណ នាយ​រង​ផ្នែក​សណ្តាប់​ធ្នាប់​ចរាចរណ៍​ជើង​គោក​ខណ្ឌ​សែន​សុខ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ម៉ូតូ​ស្មាស​ ពណ៌​ខ្មៅ បើក​បរ​ដោយ​បុរស​ម្នាក់​​យ៉ាង​លឿន​តាម​ផ្លូវ​ភ្នំពេញ-​ហាណូយ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ស្រាប់​តែ​មក​ដល់​ចំណុច​កើត​ហេតុ​​ក៏​ព្យាយាម​បើក​វ៉ា​ម៉ូតូ​មួយ​​គ្រឿង​ទៀត​នៅ​ពី​មុខ​ក៏​វាក់​ជាមួយ​ម៉ូតូ​គុប​មូល​ពណ៌​ស្លែ បើក​បរ​ដោយ​បុរស​ម្នាក់​​កំពុង​បត់​ឆ្លង​ថ្នល់​​ទើប​ចាប់​ហ្រ្វាំង​មិន​ទាន់​ក៏​បុក​​ពី​ក្រោយ​​ពេញ​ទំហឹង បណ្តាល​ឱ្យ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល​់​ធ្វើ​ឱ្យ​បុរស​ម្នាក់​ដែល​បើក​ម៉ូតូ​ស្មាស​​រង​របួស​ធ្ងន់​ធ្ងរ ត្រូវ​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ឯក​ជន​​មួយ ។

ចំណែក​បុរស​អ្នក​បើក​ម៉ូតូ​គុប​មូល​ ពណ៌​ស្លែ នោះ​វិញ​សន្លប់​បាត់​មាត់​ឈឹង​ត្រូវ​ប្រជា​ពល​រដ្ឋ​រស់​នៅ​ទីនោះ​ឃើញ​ក៏​ជួយ​ធ្វើ​ចលនា​​ទើប​ដឹង​ខ្លួន​ ហើយ​ត្រូវ​បាន​បង​ប្អូន​ដឹក​យក​​ទៅ​ផ្ទះ​​បាត់​ទៅ​ ។ ក្រោយ​កើត​​ហេតុ​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​ប៉ូលិស​ចរាចរ​​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​សែន​សុខ​រង់​ចាំ​ការ​ដោះ​ស្រាយ ៕