ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​ព្រមាន​ក្រុមហ៊ុនទូរស័ព្ទ​ពី​បញ្ហា​រំខាន​អតិថិជន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (​ន​ទក​) បាន​ព្រមាន​ចំពោះ​ប្រតិបត្តិ​ករ ឬ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរស័ព្ទ​ចល័ត​ទាំងអស់​នៅ​កម្ពុជា ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ផ្ញើ​សារ ឬ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ខ​ល​ទៅ​រំខាន​អតិថិជន​របស់​ខ្លួន​ក្នុង​ម៉ោង​សម្រាក ដែល​ប៉ះពាល់…

រាជធានី​ភ្នំពេញ ៖ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (​ន​ទក​) បាន​ព្រមាន​ចំពោះ​ប្រតិបត្តិ​ករ ឬ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរស័ព្ទ​ចល័ត​ទាំងអស់​នៅ​កម្ពុជា ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ផ្ញើ​សារ ឬ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ខ​ល​ទៅ​រំខាន​អតិថិជន​របស់​ខ្លួន​ក្នុង​ម៉ោង​សម្រាក ដែល​ប៉ះពាល់ និង​រំខាន​ដល់​សិទ្ធិ​ឯកជន​របស់​អ្នក​ប្រើប្រាស់​សេវា​របស់​ខ្លួន ។

ការ​បញ្ចេញ​សារ​ព្រមាន​នេះ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ធ្នូ ក្រោយ​ពី​ទទួល​ការ​ប្តឹង​ពី​សំណាក់​អ្នក​ប្រើប្រាស់​ថា មាន​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ក្នុង​ម៉ោង​សម្រាក ដែល​រំខាន​ដល់​ដំណេក​របស់​ពួក​គាត់ ។

និយតករ​ទូរគមនាគមន៍​កម្ពុជា​បាន​លើក​ឡើង​ថា ៖« ដោយ​ទទួល​បាន​អ៊ី​ម៉ែ​ល​ពី​សំណាក់​អ្នក​ប្រើប្រាស់​ប្ដឹង​មក​កាន់​នាយកដ្ឋាន ការ​ប្រកួតប្រជែង និង​ការ​ការពារ​អ្នក​ប្រើប្រាស់​អំពី​ទូរស័ព្ទ ឬ​សារ​ផ្សព្វផ្សាយ ដែល​ផ្ញើ​មក​រំខាន​នៅ​ម៉ោង​សម្រាក ជា​ពិសេស​កំឡុង​ពេល​ចាប់ពី​ម៉ោង​១០​យប់​ឡើង​ទៅ ឬ​កណ្ដាលអធ្រាត្រ​ជាដើម និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា សូម​ធ្វើការ​ក្រើនរំឭក​ឡើង​វិញ ចំពោះ​ប្រតិបត្តិ​ករ​ផ្ដល់​សេវា​ទូរស័ព្ទ​ចល័ត​ទាំងអស់​ឱ្យ​យកចិត្តទុកដាក់​ករណី​នេះ »​។

អាជ្ញាធរ​ដែល​គ្រប់គ្រង​ក្រុមហ៊ុន​ទូរគមនាគមន៍​ដដែល​នេះ​បាន​បន្ត​ថា ៖« សូម​ប្រតិបត្តិ​ករ​ទាំងអស់​បញ្ឈប់​នូវ​ការ​ផ្ញើ​សារ ឬ​ខ​ល​ផ្សព្វផ្សាយ​អំពី​ប្រូ​ម៉ូ​សិន​របស់​ខ្លួន​នៅ​ក្នុង​ម៉ោង​សម្រាក ដែល​ចាត់ទុកជា​ការ​រំខាន​សិទ្ធិ​ឯកជន​របស់​អ្នក​ប្រើប្រាស់ » ។

ទោះជា​យ៉ាងនេះ​ក្ដី និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បាន​បញ្ជាក់​ថា ពួក​គេ​នឹង​ធ្វើការ​ស្វែងរក​ថា មានការ​ផ្ញើ​ចេញពី​ក្រុមហ៊ុន​ផ្សេង​ឬ​អត់ ហើយ​សិក្សា​អំពី​មូលហេតុ​ដែល​នាំ​ឱ្យ​មានការ​ផ្ញើ​សារ​ទាំងនេះ​ជា​មុន​សិន ដើម្បី​ឱ្យ​ច្បាស់​ថា ជា​កំហុស​របស់​ប្រព័ន្ធ ឬ​ក៏​ជា​ការ​យល់​ច្រឡំ​ណាមួយ រួច ន​ទក នឹង​ធ្វើ​លិខិត​ជូនដំណឹង​ផ្លូវការ ទៅ​កាន់​គ្រប់​ប្រតិបត្តិ​ករ​ទាំងអស់​ឱ្យ​អនុវត្ត​តាម​។ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា បណ្ដា​ប្រតិបត្តិ​ករទាំង​អស់​នឹង​ចូលរួម​សហការ​ល្អជា​មួយ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ