ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​បាន​ចង.ក​សម្លា.ប់​ខ្លួន ស្លា.ប់ចោល​ប្ដី និង​កូន

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ នៅ​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៣ ធ្នូ ២០១៧ នៅ​ចំណុច​ភូមិ​ព្រែក​តា​ឯក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង…

ខេត្តកណ្ដាល ៖ នៅ​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៣ ធ្នូ ២០១៧ នៅ​ចំណុច​ភូមិ​ព្រែក​តា​ឯក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្ដាល​។ មាន​ករណី​ស្ត្រី​ម្នាក់​បាន​ចងក​នេ​ង​ក្រមា​សម្លាប់​ខ្លួន ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​គ្រួសារ និង​អ្នក​ជិតខាង​។ ជន​រង​គ្រោះ​មានឈ្មោះ ឃី​ម វណ្ណ​នី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ភូមិ​ព្រែក​តា​ឯក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​មេផ្ទះ​។ ប្រភព​បាន​ពី​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​ខែ​ឆ្នាំ វេលា​ម៉ោង​កើតហេតុ​ខាងលើ​ប្តី​របស់​ជន​រង​គ្រោះ​បាន​ទៅ​ហូប​ការ​បាត់ ហើយ​ចំណែក​ជន​រង​គ្រោះ​នៅផ្ទះ​ជាមួយ​កូន​តូច​អាយុ​០៨​ឆ្នាំ​។

លុះដល់​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ស្រាប់តែ​កូន​ឈ្មោះ ជា សយ​ស៊ី​ម បាន​រត់​ចេញពី​ក្នុងផ្ទះ​មក​ស្រែកហៅ​ឲ្យ​អ្នក​ជិតខាង​ជួយ ថា​ម្តាយ​របស់​ខ្លួន​បាន​ចងក​ស្លាប់​ហើយ​។ ពេល​នោះ​អ្នក​ជិតខាង​ក៏​ផ្អើល​ទៅ​មើលឃើញ​ជន​រង​គ្រោះ​ចងក​នឹង​ក្រមា​ស្លាប់​បាត់​ទៅ​ហើយ​។ កម្លាំង បច្ចេកទេស​ស្រុក និង​ប៉ុស្តិ៍ ត្រួតពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ចងក​ប្រាកដ​មែន ក្រោយ​ពី​ធ្វើការ​ពិនិត្យ រួច សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ទៅ​ក្រុម​គ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី​។ គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​ជន​រង​គ្រោះ​មាន​ជំងឺសរសៃប្រសាទ ព្យាបាល​អស់​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ