ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​តុលាការ​បើក​ការ​ស៊ើបអង្កេត​ជា​ថ្មី ដើម្បី​ផ្តល់​ភាព​យុត្តិធម៌

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ឪពុក​ម្តាយ​របស់​យុវជន​ម្នាក់ ដែល​ត្រូវ​បាន​តុលាការ​ឃុំខ្លួន ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក បាន​អំពាវនាវ​ដល់​ស្ថាប័ន​តុលាការ សូម​មេត្តា​បើក​ការ​ស៊ើបអង្កេត​ជា​ថ្មី ដើម្បី​ភាព​យុត្តិធម៌​ដល់​កូន​របស់​គាត់​ផង ព្រោះថា កូន​គាត់​មិន​បាន​ខុស​ទេ​។…

ខេត្តកំពង់ឆ្នាំង ៖ ឪពុក​ម្តាយ​របស់​យុវជន​ម្នាក់ ដែល​ត្រូវ​បាន​តុលាការ​ឃុំខ្លួន ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក បាន​អំពាវនាវ​ដល់​ស្ថាប័ន​តុលាការ សូម​មេត្តា​បើក​ការ​ស៊ើបអង្កេត​ជា​ថ្មី ដើម្បី​ភាព​យុត្តិធម៌​ដល់​កូន​របស់​គាត់​ផង ព្រោះថា កូន​គាត់​មិន​បាន​ខុស​ទេ​។ ជាមួយ​គ្នា​នេះ​ប្រជាពលរដ្ឋ និង​អា​ជ្ញ​ធរ​ភូមិ​ឃុំ បាន​ចេញ​លិខិតបញ្ជាក់​ថា យុវជន​ដែល​ត្រូវ​បាន​ឃុំខ្លួន គឺ​មិន​មាន​កំហុស​នោះ​ឡើយ​។ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៧ បុរស​ឈ្មោះ វ៉ាង វង អាយុ​៤៩​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ នូ ឆេ​ង​អាន អាយុ​៤៨​ឆ្នាំ មានកូន​ក្នុង​បន្ទុក​៩​នាក់ ជា​ជន​ក្រីក្រ ប្រកប​របរ​អារ​ឧស​លក់ រស់នៅ​ភូមិ​ស្ទឹង​សណ្តែក ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ដែល​ត្រូវជា​ឪពុក​ម្តាយ​ជនជាប់ចោទ​ឈ្មោះ វ៉​ន វ​ណ្ណា អាយុ​២២​ឆ្នាំ ដែល​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​រៀប​នៅ​ដំណើររឿង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក កាលពី​យប់​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ ព្រមទាំង​បាន​បង្ហាញ​ញត្តិ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ផ្តិត​មេដៃ​ជាង​១០០​នាក់ អម​ដោយ​របាយការណ៍​របស់​អាជ្ញាធរ​ភូមិ​ឃុំ ដែល​មាន​ខ្លឹមសារ​ថា នៅ​យប់​កើតហេតុ កូន​របស់​គាត់ វ៉​ន វ​ណ្ណា បាន​បើកកាណូត​ឈើ​មួយ​គ្រឿង​ត្រឡប់​ពី​លក់​ឧស​វិញ ដោយ​បើក​អែប​ខាងស្តាំ​ដៃ​រហូត ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ជិត​ខ្ទម​អ្នកតា​ចុង​ព្រែក​ដី​ឌុ​ល ស្រាប់តែ​មាន​កាណូត មាន​បា​ឡា​ស្មាច់​មួយ​គ្រឿង បំពាក់​ម៉ាស៊ីនរថយន្ត​ឆ្លាម ជា​កាណូត​រត់​ដ​ដឹក​ភ្ញៀវ​ចំនួន​៤​នាក់​ទៅ​កំពង់ឆ្នាំង បើកបរ​ដោយ​ឈ្មោះ ខេ​ង អេ​ង អាយុ​ជាង​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្អួ​ល​រលំ ឃុំ​កំពង់​ហៅ បាន​បើក​មក​ពីមុខ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ហើយ​បាន​បុក​កាណូត​កូន​របស់​ពួក​គាត់​ដែល​កំពុង​បើក​នៅ​ខាងស្តាំ​ដៃ ពេញ​មួយ​ទំហឹង​តែ​ម្តង បណ្តាល​ឲ្យ បាក់​ក្បាល​កាណូត​រៀងខ្លួន ហើយ​កូនប្រុស​គាត់​ពីរ​នាក់​បាន​ធ្លាក់ទឹក​។

ដោយឡែក​ភាគី​ម្ខាង​ទៀត ឈ្មោះ ខេ​ង អេ​ង ត្រូវ​បាន​ក្បាល​កាណូត​ឈើបុក​ផ្ទប់​នឹង​ម៉ាស៊ីន​បា​ឡា​ខ្លួនឯង បណ្តាល​ឲ្យ​រង​របួសធ្ងន់ និង​បាន​ស្លាប់​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​ក្នុង​មន្ទី​ពេទ្យ​ខេត្ត​។ ក្រោយ​ពេល​កើតហេតុ​កូន​របស់​ពួក​គាត់ មិន​បានរ​ត់ទៅ​ណា​ទេ ព្រោះ​យល់​ថា​កាណូត​របស់​ខ្លួន​មិន​បាន​ខុស​នោះ​ទេ គឺ​កាណូត​បា​ឡា​ស្មាច់​ជា​អ្នក​បង្ក​មក​បុក​កាណូត​របស់​ខ្លួន ដែល​បើក​នៅ​ខាងស្តាំ​។ បន្ទាប់​មក​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍ និង​នគរបាល​ស្រុក​កំពង់លែង ហៅ​ទៅ​សាកសួរ​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​តុលាការ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ត្រូវ​បាន​តុលាការ​ឃុំខ្លួន​ក្នុង​ពន្ធនាគា​ដោយ​ចោទ​កូន​ខ្ញុំ​ពី​បទ​ធ្វើ​មនុស្សឃាត​ដោយ​អ​ចេតនា​យ៉ាង​អយុត្តិធម៌​ទៅ​វិញ​។ ជាមួយ​គ្នា​នេះ​ដែរ ឪពុក​ម្តាយ ជន​បង្កហេតុ​ឈ្មោះ ខេ​ង អេ​ង បាន​ប្តឹង​ទៅ​តុលាការ​ទាមទារ​សំណង​ចំនួន​១៦​លាន រៀល​ថែម​ទៀត ពិតជា​រឿង​អយុត្តិធម៌​ខ្លាំង​ណាស់​។ ហេតុនេះ​ហើយ ពួក​គាត់​ជា​ឪពុក​ម្តាយ និង​ប្រជាពលរដ្ឋ សូម​សំណូមពរ​ដល់​តុលាការ​មេត្តា​ដោះ​លែង​កូនប្រុស​គាត់ និង​សូម​បើក​ការ​ស៊ើបអង្កេត​ជា​ថ្មី ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​ឲ្យ​កូនប្រុស​គាត់​ផង និង​សូម​អំពាវនាវ​ដល់​ឯកឧត្តម អភិបាលខេត្ត ជា​ពិសេស​សូម​ប្រមុខ​រាជរដ្ឋាភិបាល​សូម​មេត្តា​ជួយ​ពួក​គាត់​ផង​។

ជាមួយ​គ្នា​នេះ​បើ​តាម​សាក្សី​ម្នាក់​ឈ្មោះ នូ ហ៊ី​ន ជា​អ្នក​របួសធ្ងន់​ដែល​បាន​ជិះ​នៅ​លើ​បា​ឡា​ស្មាច់​បង្កហេតុ​បាន​ឲ្យ​ដឹង​ថា​៖ នៅ​យប់​កើតហេតុ​រូបគេ និង​អ្នកដំណើរ​៤​នាក់​ទៀត បា​ជិះ​កាណូត​បា​ឡា​ស្មាច់​របស់​ឈ្មោះ ខេ​ង អេ​ង ដែល​ជា​កាណូត​រត់​ដ ដោយ​ជិះ ពី​ស្រុក​កំពង់លែង​ទៅ​ក្រុង​កំពង់ឆ្នាំង ហើយ​កាណូត​ដែល​គាត់​ជិះ​នោះ ពិតជា​បើក​ល្បឿន​លឿន និង​បាន​បើក​នៅ​ផ្នែក​ខាងឆ្វេង​ដៃ​ទៅ​បុក​កាណូត​ឈ្មោះ វ៉​ន វ​ណ្ណា នៅ​ខាង​ពិតប្រាកដ​មែន​។ សាក្សី​រូប​នោះ​បាន​បញ្ជាក់​ថា គាត់​មិន​ហ៊ាន​ថា​ខាង​ណា​ខុស​ខាង​ណា​ត្រូវ​នោះ​ទេ តែ​តាម​ដែល​គាត់​ដឹង​គឺ​កាណូត​បា​ឡា​ស្មាច់​ដែល​គាត់​ជិះ​ពិតជា​ទៅ​បុក​កាណូត​ឈើ​គេ​នៅ​ខាងឆ្វេង​ដៃ​របស់​ខ្លួន​ពិតមែន​។ សូម​បញ្ជាក់​ដែរ​ថា លោក ស៊ឹ​ម នូ​ឈិ​ត មេ​ភូមិ​ស្ទឹង​សណ្តែក និង​អ្នកស្រី គុយ ច​ន្នី មេឃុំ​កំពង់​ហៅ បាន​ធ្វើ​របា​ការណ៍​មួយ ចុះ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៧ ផ្ញើ​ជូន​លោក​ព្រះរាជអាជ្ញា​អម​តុលាការខេត្ត​កំពង់ឆ្នាំង ដោយ​បាន​បញ្ជាក់​ថា​៖ ក្នុង​ពេល​កើតហេតុ​ឈ្មោះ វ៉​ន វ​ណ្ណា (​ជនជាប់ចោទ​កំពុង​ជាប់​ឃុំ​) ពិតជា​បាន​បើកកាណូត​អែប​កៀន​ខាងស្តាំ​ដៃ​របស់​ខ្លួន ចំណែក​ឈ្មោះ ខេ​ង អេ​ង ដែល​រង​គ្រោះ​ដល់​ស្លាប់​នោះ ពិតជា​បើកកាណូត​រំលោភ​ទៅ​បុក​គេ​នៅ​ខាងឆ្វេង​ដៃ​របស់​ខ្លួន​ពិតមែន​។ ហេតុនេះ​ស្នើ​សុំ​តុលាការ​ជួយ​រក​យុត្តិធម៌​ឲ្យ​ចុងចោទ និង​ដើមចោទ ដោយ​ក្តី​អនុគ្រោះ​ផង​ចុះ​។ ក្នុង​ករណី​នេះ សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់លែង និង​មន្ត្រី​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវទឹក មិន​ឆ្លើយ​បំភ្លឺ​ទេ ដោយ​ហេតុផល​ថ្ងៃអាទិត្យ មិន​ចាំ​សំណុំរឿង​។ តែ​យ៉ាងនេះ​ក្តី​សមត្ថកិច្ច​នគរបាល​ដែល​ធ្វើ​ការងារ​នេះ​បាន​លួច​ខ្សឹប​ប្រាប់​ថា កាណូត​បា​ឡា​ស្មាច់​ពិតជា​ទៅ​បុក​កាណូត​ឈើ​នៅ​ខាងឆ្វេង​ដៃ​របស់​ខ្លួន​បណ្តាល​ឲ្យ​ស្លាប់​ខ្លួនឯង​មែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ