តាម​ធម្មជាតិ​មនុស្ស​យើង​បត់ជើងធំ​ប្រហែល​១២​វិនាទី​ប៉ុណ្ណោះ ចុះ​សត្វ​វិញ


តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ​គ្រប់​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ទាំងអស់​ចំណាយពេល​ត្រឹមតែ​១២​វិនាទី​ប៉ុណ្ណោះ ក្នុង​ការ​បត់ជើងធំ​ឲ្យ​រួចរាល់ ដោយ​មិន​គិត​ពី​ទំហំ​របស់​សត្វ​ទាំងនោះ​ឡើយ​។

នេះ​មាន​ន័យ​ថា ទោះបីជា​សត្វ​ដំរី​មានខ្លួន​ធំ និង​លាមក​មហាសាល​ក៏​ដោយ ក៏​វា​ចំណាយ​ពេល​បន្ទោ​របង់​ឲ្យ​រួចរាល់ ដូច​ទៅ​នឹង​សត្វ​កណ្តុរ​ខ្លួន​តូច​ដែរ​។

ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​នេះ បាន​យក​ទៅ​វិភាគ​លើ​មនុស្ស​។ មនុស្ស​យើង​ក៏​ដូច​សត្វ​ទាំងនោះ​ដែរ​។ បើ​តាម​ធម្មជាតិ គឺ​១២​វិនាទី​ជា​ការ​គ្រប់គ្រាន់​។ មិនមែន​នៅ​អង្គុយ​បន្ទោ​របង់​យូរ ខណៈ​ពេល​ដៃ​កំពុង​លេង​ហ្គេ​ម​ទូរស័ព្ទ​ទេ​។

ប្រធាន​ដឹកនាំ​ការ​ស្រាវជ្រាវ លោក Patricia Yang បាន​និយាយ​ថា​៖ «​ប្រសិនបើ​អ្នក​ចំណាយពេល​យូរ​ជាង​នេះ ក្នុង​ការ​បត់ជើង​ឲ្យ​រួចរាល់ អ្នក​ប្រហែលជា​ត្រូវ​ទៅ​ទទួល​ការ​ពិនិត្យ​សុខភាព​ហើយ​។ នេះ​មិន​រាប់​បញ្ចូល​ទាំង​ការ​អង្គុយ​តំអក់​អាន​កាសែត​ក្នុង​បង្គន់​ឡើយ​»​។

អ្នក​ស្រាវជ្រាវ​បាន​ធ្វើការ​អង្កេត​ទៅ​លើ សត្វ​ដំរី សត្វ​ខ្លាឃ្មុំ​ផេ​ន​ដា ជ្រូកព្រៃ និង​សត្វ​ឆ្កែ ដែល​ពួក​វា​មិន​មាន​ភាព​ខុស​គ្នា​ឡើយ ក្នុង​ការ​ចំណាយពេល​បញ្ចេញ​លាមក​មក​ក្រៅ​។

លើស​ពី​នេះ​ទៅ​ទៀត ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា កាលណា​សត្វ​កាន់តែ​ធំ ចុង​ពោះ​វៀន​​វា​កាន់តែ​ធំ និង​កម្រាស់​ក៏​កាន់តែ​ក្រាស់​។ នេះ​មាន​ន័យ​ថា លាមក​ហូរ​មក​ក្នុង​ល្បឿន​លឿន​ទៅ​តាម​ហ្នឹង​ដែរ​។

លោក Yang ប្រាប់​ទៀត​ថា ធម្មជាតិ​នៃ​ការ​ជុះ​លឿន គឺ​មក​ពី​សត្វ​ទាំងនោះ​ត្រូវ​ការពារ​ខ្លួន​ពី​ការ​វាយប្រហារ​របស់​សត្រូវ ព្រោះថា លាមក​របស់​ពួក​វា​ភាយ​ក្លិន​ទាក់​សត្វ​សាហាវ​ឲ្យ​មក​ស៊ី (​ស៊ីសាច់ មិនមែន​មក​ស៊ី​ផលិតផល​ចេញពី​ពោះវៀនធំ​ទេ​)៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ស្រាវជ្រាវ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ