ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​បេះដូង​អាច​​បំផ្លាញ​ជីវិត​ផ្លូវ​ភេទបុរស (18+)

6 ឆ្នាំ មុន

សម្តី​ដ៏​រ៉ូ​មេន​ទិច​មួយ​ឃ្លា​ថា «​បេះដូង​ខ្ញុំ​លោត​ខ្លាំង នៅ​ពេល​ជួប​អ្នក​ប៉ុណ្ណោះ​» ប៉ុន្តែ​បើសិនជា​អ្នក​មិន​បាន​យកចិត្តទុកដាក់​ទៅ​លើ​សរីរាង្គ​ដ៏​សំខាន់​មួយ​នេះ​ទេ គូស្នេហ៍​អ្នក​អាច​នឹង​រង​ការ​ឈឺចាប់​បាន ជា​ពិសេស​នៅ​ពេល​ឡើង​គ្រែ ។ ជំងឺ​បេះដូង​អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​រួម​ភេទ ។ ចូរ​ចាំ​ថា​សុខភាព​ផ្លូវភេទ…

សម្តី​ដ៏​រ៉ូ​មេន​ទិច​មួយ​ឃ្លា​ថា «​បេះដូង​ខ្ញុំ​លោត​ខ្លាំង នៅ​ពេល​ជួប​អ្នក​ប៉ុណ្ណោះ​» ប៉ុន្តែ​បើសិនជា​អ្នក​មិន​បាន​យកចិត្តទុកដាក់​ទៅ​លើ​សរីរាង្គ​ដ៏​សំខាន់​មួយ​នេះ​ទេ គូស្នេហ៍​អ្នក​អាច​នឹង​រង​ការ​ឈឺចាប់​បាន ជា​ពិសេស​នៅ​ពេល​ឡើង​គ្រែ ។

ជំងឺ​បេះដូង​អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​រួម​ភេទ ។ ចូរ​ចាំ​ថា​សុខភាព​ផ្លូវភេទ ក៏​អាស្រ័យ​ទៅ​លើ​សុខភាព​បេះដូង​សរសៃ​ឈាម​ដែរ ។ រាល់​បញ្ហា​សរសៃឈាម​បេះដូង​ទាំងអស់​សុទ្ធតែ​អាច​ប៉ះពាល់​ដល់​លំហូរ​ឈាម​ទៅ​ប្រដាប់​ភេទ ដែល​នាំ​ឲ្យ​ធ្វើទុក្ខ​កាន់តែ​ខ្លាំង​ដល់​ជីវិត​ផ្លូវភេទ ។ លំហូរ​ឈាម​ទៅ​ក្នុង​ប្រដាប់​ភេទ​តិច អាច​បណ្តាល​ឲ្យ​លិង្គ​មិន​អាច​ងើប ។

ជំងឺ​បេះដូង​មួយ​ចំ​នួ​ញាំញី​ដល់​ជីវិត​ផ្លូវភេទ​កាន់តែ​អួអាប់ បើសិនជា​មិន​មាន​ដំណោះស្រាយ ចំពោះ​វា​សិន​ទេ​នោះ ។

ជំងឺ​ក្រិន​រឹង​សរសៃឈាម
វា​គឺជា​ជំងឺ​មួយ​ដែល​សរសៃឈាម​មាន​តួនាទី ដឹកនាំ​អុក​ស៊ី​សែន​ចេញពី​បេះដូង ទៅ​ចិញ្ចឹម​រាង​កាយ​ក្លាយទៅជា​រួម​តូច ដោយសារ​តែ​មាន​កំណក ។ ការ​រួម​តូច​របស់​សរសៃឈា​ម​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បេះដូង​កាន់តែ​ពិបាក ក្នុង​ការ​ច្របាច់​ឈាម​ចេញ របត់​ឈាម​រត់​ខ្សោយ និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ទៀត ។

បើសិនជា​អ្នក​កំពុង​តែ​ឆ្ងល់​ថា​តើ វា​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​ដូច​ម្តេច​នោះ ចូរ​យល់​ថា​លំហូរ​ឈាម​ដែល​យឺត ចូល​ទៅ​ក្នុង​លិង្គ​បែប​នេះ គឺ​ធ្វើ​ឲ្យ​លិង្គ​ឡើង​រឹង​មិនកើត ។ ជាមួយ​គ្នា​នេះ​ដែរ​សរសៃឈាម​អាកទែរ​ដែល​ដឹកនាំ​ឈាម​ទៅ​ក្នុង​លិង្គ​នោះ អាច​នឹង​មាន​កំណក ដែល​ជា​ហេតុ​នាំ​ឲ្យ​លំហូរ​ឈាម​កាន់តែ​តិច​ថែម​ទៀត ។ ដូច្នេះ​ជីវិត​ផ្លូវភេទ​របស់​បុរស​នឹង​រង​ហានិភ័យ​កាន់តែ​ខ្លាំង ។

លើស​សម្ពាធ​ឈាម
ទាំង​ជំងឺ​លើស​សម្ពាធ​ឈាម និង​លិង្គ​មិន​ឡើង​រឹង សុទ្ធតែ​មានការ​ទាក់ទង​គ្នា​ជិត​ដឹ​ត​ណាស់​។ នេះ​គឺជា​ប្រភេទ​កត្តា​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម​មួយ​ប្រភេទ ដែល​នាំ​ឲ្យ​កើត​ជំងឺ​ក្រិន​រឹង​សរសៃឈាម​បាន ។

ជំងឺ​លើស​សម្ពាធ​ឈាម អាច​បណ្តាល​ឲ្យ​លិង្គ​មិន​អាច​ឡើង​រឹង​បាន ដោយសារ​តែ​លំហូរ​ឈាម ត្រូវ​បាន​រាំងស្ទះ ព្រោះតែ​សរសៃឈាម​ខូចខាត ។ យ៉ាងណាមិញ ការ​មិន​ឡើង​រឹង​របស់​លិង្គ ក៏​អាច​ចាត់ទុកជា​រោគ​សញ្ញា​ដំបូង​របស់​ជំងឺ​លើស​សម្ពាធ​ឈាម ដែល​ជា​ឃាតករ​ឈាម​ត្រជាក់​នោះ​ដែរ ។

កូ​ឡេ​ស្តេ​រូ​ល​ឡើង​ខ្ពស់
ខណៈ​ពេល​ដែល​មនុស្ស​ភាគច្រើន​យល់​ថា ការ​មិន​ឡើង​រឹង​របស់​លិង្គ គឺជា​បញ្ហា​មួយ​នៃ​ជីវិត​ផ្លូវភេទ​របស់​បុរស​នោះ តែ​អ្វី​ដែល​ជា​បញ្ហា​កាន់តែ​ធំ​នោះ គឺ​សរសៃឈាម​តែ​ម្តង មាន​​ន័យ​ថា សរសៃឈាម​អាច​នឹង​រង​ការ​រួម​តូច ដោយសា​រតែក​កកូ​ឡេ​ស្តេ​រ៉ូ​ល​ច្រើន ក្នុង​ជញ្ជាំង​ខាងក្នុង រប​ស់រសៃឈាម​នោះ​តែ​ម្តង ឬ​អាច​និយាយ​បាន​ថា ជំងឺ​សរសៃឈាម ។

តាម​ពិត​ការ​កកកុញ​កូ​ឡេ​ស្តេ​រ៉ូ​ល អាច​កើត​មាន​ក្នុង​សរសៃឈាម​បេះដូង និង​សរសៃ​ឈាម​នៅ​លិង្គ​ដែរ ។ ដូច្នេះ វា​នឹង​កាត់​បន្ថយ​លំហូរ​ឈាម​ទៅ​ក្នុង​ល​លិង្គ​ទៀត​។ ការ​សិក្សា​បង្ហាញ​ថា​ការ​ប្រើ​ថ្នាំ​ដើម្បី​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល ក៏​អាច​ជួយ​ទប់ស្កាត់​រោគ​សញ្ញា​នៃ​បញ្ហា​លិង្គ​មិន​ឡើង​បាន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ