ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មើល​​ភូមិ​គ្រឹះព្រះ​អង្គ​ម្ចាស់​ថ្លៃ​បំផុត​​នៅ​លើ​ពិភពលោក​

6 ឆ្នាំ មុន

«​ញូ​វ​យ៉​ក​ថែម​» របស់​អា​មេ​រិ​កបាន​បង្ហាញ​ម្ចាស់​ភូមិ​គ្រឹះ​ដ៏​ស្រស់​ស្អាត «Chateau Louis XIV» ដែល​ទិញ​នៅ​ឆ្នាំ​២០១៥ ក្នុង​តម្លៃ​២៩៩​លាន​ដុល្លារ គឺជា​ភូមិ​គ្រឹះ​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ​លើ​ពិភពលោក​ក្នុង​ពេល​បច្ចុប្បន្ន ។ ញូ​វ​យ៉​ក​ថែម…

«​ញូ​វ​យ៉​ក​ថែម​» របស់​អា​មេ​រិ​កបាន​បង្ហាញ​ម្ចាស់​ភូមិ​គ្រឹះ​ដ៏​ស្រស់​ស្អាត «Chateau Louis XIV» ដែល​ទិញ​នៅ​ឆ្នាំ​២០១៥ ក្នុង​តម្លៃ​២៩៩​លាន​ដុល្លារ គឺជា​ភូមិ​គ្រឹះ​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ​លើ​ពិភពលោក​ក្នុង​ពេល​បច្ចុប្បន្ន ។

ញូ​វ​យ៉​ក​ថែម បញ្ជាក់​ថា ភូមិ​គ្រឹះ​ដែល​មាន​ក្រឡា​ផ្ទៃ​ដ៏​ធំ​ស្កឹមស្កៃ​នេះ​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​បារាំង​ត្រូវ​បាន​ទិញ​-​លក់​តាម​រយៈ​ក្រុមហ៊ុន​តំណាង​ជា​ច្រើន​នៅ​ប្រទេស​បារាំង និង​លុ​ច​សំបួរ ហើយ​ក្រុមហ៊ុន​ទាំងនោះ​ស្ថិត​ក្រោម​ការ​ចាត់ចែង​របស់​ព្រះ​អង្គ​ម្ចាស់​ម៉ូ​ហា​ម៉េ​ដ ប៊ី​ន សាល​ម៉ា​ន់ នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ។

ភូមិ​គ្រឹះ​មួយ​ខ្នង​នោះ​សាងសង់​រួចរាល់​នៅ​ឆ្នាំ​២០១១ ជា​ស្ថាបត្យកម្ម និង​តុបតែង​បែប​បារាំង​យក​លំនាំ​នៅ​ក្នុង​សតវត្ស​ទី​១៧ ដោយ​តុបតែង​លម្អ​យ៉ាង​ស្រស់​ស្អាត និង​ទាន់​សម័យ ។ នៅ​ផ្នែក​ខាងក្នុង​ភូមិ​គ្រឹះ​មាន​សារមន្ទីរ​សត្វ​ទឹក និង​រោង​ភាពយន្ត ។

ឯតទគ្គ​កម្ម​ភូមិ​គ្រឹះ​ស្នាក់​នៅ​ថ្លៃ​បំផុត​នៅ​លើ​ពិភពលោក​នៅ​សម័យ​មុន គឺ​អគារ​Penthouses នៅ​ក្រុង​ឡុ​ង​ដ៍​ចក្រភព​អង់គ្លេស​បាន​លក់​នៅ​ឆ្នាំ​២០១១ ក្នុង​តម្លៃ​២២១​លាន​ដុល្លារ ។

ចាប់តាំងពី​បាន​ទទួល​ការ​តែងតាំង​តំណែង​ជា​អ្នកដឹកនាំ​ប្រទេស​មក ព្រះ​អង្គ​ម្ចាស់​ម៉ូ​ហា​ម៉េ​ដ ប៊ី​ន​សាល​ម៉ា​ន បាន​ប្រកាស​គោលនយោបាយ​ចម្បង​ក្នុង​ការ​បោសសម្អាត​អំពើ​ទុច្ចរិត​នៅ​គ្រប់​ផ្នែក ដោយ​គ្មាន​ការ​លើកលែង រួម​ទាំង​មន្ត្រី​នយោបាយ​ជាន់ខ្ពស់ និង​ក្នុង​ចំណោម​សែស្រឡាយ​រាជវង្ស​ផង​ដែរ ។

រដ្ឋាភិបាល​បាន​ប៉ាន់​ប្រមាណ​ថា ក្នុងអំឡុងពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក ការ​ខាតបង់​ពី​អំពើ​ពុក​រលួយ​នានា​មាន​តម្លៃ​ខ្ពស់​ដល់​ទៅ​១០០.០០០​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ